ព័ត៌មានជាតិ ព័ត៌មាននយោបាយ

ព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៤ បានពិនិត្យនិងយល់ព្រម ដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ.!

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំសហការីចូលរួមក្នុងសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន  ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។ ជាលទ្ធផល បន្ទាប់ពីការពិភាក្សា ពិនិត្យ និងផ្តល់យោបល់រួចមក សេចក្តីព្រាងច្បាប់នេះត្រូវបានសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ បានយល់ព្រម ដោយឥតកែប្រែ។ សេចក្តីព្រាងច្បាប់នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកក្នុងការរក្សាឲ្យបាននូវភាពប្រកួតប្រជែងរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងបរិបទនៃការវិវត្តផ្នែកសង្គម-សេដ្ឋកិច្ចក្នុងតំបន់និងសកលលោក។ ការអនុវត្តច្បាប់ស្តីពីការងារក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ពិតជាបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តល់នូវជំនឿទុកចិត្តដល់សាធារណៈជន និងអន្តរជាតិ មកលើព្រះរាជាណាចក្រកម្ពុជា ក្នុងការគោរពសិទ្ធិការងារ និងបានធ្វើឲ្យរំហូរនៃការវិនិយោគវិស័យឯកជនមានការកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះបាននាំមកនូវការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានរាយការណ៍ ព័ត៌មានសុខភាព និងសម្រស់

សម្ដេចតេជោ៖ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំជិត២លាននាក់!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ ។ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារអាយុ០៦ ឆ្នាំ ដល់ ១២ ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា នៅវិមានសន្តិភាព។ ការសម្រេចបែបនេះ ដើម្បីឈានទៅបើកសាលារៀនថ្នាក់បឋមសិក្សាបន្តទៀត បន្ទាប់ពីការបើកថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។ ប្រទេសនានាបានសិក្សានិងបានចាក់វ៉ាក់សាំងទៅលើកុមារអាយុក្រោម ១២ ឆ្នាំរួចហើយដែរ ខណៈបញ្ហាវ៉ាក់សាំងមិនមែនជាបញ្ហាលំបាកទេ ។   ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឱ្យចាក់ ឯម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេចហើយ ខណៈចំនួនកុមារអាយុ ៦-១២ឆ្នាំ មានជិ ១,៨ លាននាក់។ ការបើកយុទ្ធនាការនេះត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស ដែលសម្ដេចនឹងចូលរួមបើកនៅឯវិមានសន្តិភាព នៅថ្ងៃសុក្រសប្តាហ៍នេះដូចពេលដែលចាក់ឱ្យកុមារ នងយុវវ័យកាលពីពេលមុន ហើយសម្ដេចនឹងថ្លែងសន្និសីទសារព័ត៌មាន៕

ព័ត៌មាននយោបាយ

ខ្ញុំបាទនាយកការផ្សាយ គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»សូមធ្វើការឆ្លើយតបក្រុមការងារព័ត៌មាន​ និងប្រត្តិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម!(មានវីដេអូ)៖

ខ្ញុំបាទនាយកការផ្សាយ គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»សូមធ្វើការឆ្លើយតបក្រុមការងារព័ត៌មាន​ និងប្រត្តិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​។ ឲ្យបានជ្រាបថា៖ ការចុះផ្សាយព័ត៌មាន គេហទំព័រ ម្ចាស់ទន្លេមេគង្គកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ចុះផ្សាយមានខ្លឹមសារថា: (សង្វៀនជល់មាន់មួយកន្លែង នៅភូមិព្រែករំដេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានផ្លូវចូលពីភូមិវាលស្បូវ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានចម្ងាយប្រហែលជា ៣គីឡូម៉ែត្រ បើកលេងរាល់ថ្ងៃគ្មានអ្នកណាហ៊ានចុះបង្ក្រាបឡើយ)គឺជារឿងពិត។ មិនមែនក្លែងក្លាយដូចក្រុមការងារព័ត៌មាន​ និងប្រត្តិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ថាក្លែងក្លាយនោះទេ   គឺ គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»យើងបានដាក់តាមTelegramសួរ លោកមេប៉ុសិ៍ ឫស្សីស្រុក លោកបានបញ្ជាក់ថា៖ ភូមិវាលស្បូវគ្រាន់តែជាផ្លូវចូលទេ តែកន្លែងលេងគឺនៅ ភូមិសាស្ត្រ ឃុំព្រែករំដេង សូមលោកជ្រាប??? ហើយទន្ទឹមនិងនោះរឿងនេះដែរលោកជា ធារិទ្ធ ស្នងការរងខេត្តកំពង់ចាម ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានបញ្ជាក់តាមTelegramថា៖ព័ត៌មានទទួលបាន ប៉ុន្តែលោកឧត្តមសេនីយ៍ គាត់បានអោយលោក អធិការនិងការិ ស្រាលចុះហើយ ប្រហែលខានស្អែកខ្ញុំចុះទៅ។ ក្រោយពីគេហទំព័រ«ម្ចាស់ទន្លេមេគង្គ»ចុះផ្សាយបានប្រហែល៣ម៉ោង មានម្ចាស់សង្វៀនជល់មាន់ ខលមកខ្ញុំជានាយកការផ្សាយសុំដករឿងសង្វៀនជល់មានទៀត មានទាំងសំលេងនិងលេខទូរស័ព្ទ ដែលខលមកសុំដករឿងសង្វៀនជល់មាន់នេះទៀតផង។ ដូច្នេះហើយខ្ញុំបាទជានាយក ការផ្សាយគេហទំព័រ«ម្ចាស់ទន្លេមេគង្គ»សូមជូនដំណឹងនេះទៅលោក ឧត្តមសេនីយ៍ទោ […]

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

ពូជ​សត្វ​ឆ្មា​១២​ប្រភេទ ​តម្លៃ​កប់​ពពក​ ដែល​ថ្លៃ​បំផុត​ក្នុង​លោក​

អន្តរជាតិ​៖​ឆ្វា​គឺជា​សត្វ​ចិញ្ចឹម​មួយ​ប្រភេទ​ដែលមាន​ការពេញនិយម​បំផុត​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ជាពិសេស​ក្នុង​អាស៊ី​និង​អ៊ឺរ៉ុប​។​ភាព​ក្រ​ម៉ិច​ក្រ​ម៉ើ​ម​ស្លូតបូត​កែវភ្នែក​ដ៏​មុត​ថ្លា​រួមទាំង​រោម​ដ៏​ទន់​អម​នឹង​សំឡេង​ស្រួច​ឆ្មា​គឺជា​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ​សម្រាប់​អស់អ្នក​ដែល​ចូលចិត្ត​សត្វ​ចិញ្ចឹម​ប្រភេទ​នេះ​។ ​នៅ​កម្ពុជា​និង​តាម​តំបន់​ជនបទ​សត្វ​ឆ្មា​គឺអាច​រកបាន​ដោយ​ងាយ​ហើយ​ធ្វើ​ការផ្ទេរ​ពី​ម្ចាស់​មួយ​ទៅមួយ​ដោយ​គ្មាន​ការដោះដូរ​ជា​រូបិយប័ណ្ណ​អ្វី​នោះឡើយ​។ ប៉ុន្តែ​បើ​នៅក្នុង​ទីប្រជុំជន​និង​ក្នុងប្រទេស​ជឿនលឿន សត្វ​ឆ្មា គឺមាន​តម្លៃ​មួយ​ខ្ពស់​គួរសម ដែលមាន​ពូជ​ខ្លះ​មានតម្លៃ​ដល់​ទៅ​រាប់សែន​ដុល្លារ​ឯណោះ​។ ​សារព័ត៌​មានបាន​យក​ពូជ​ឆ្មា​១២​ប្រភេទ​ដែលមាន​តម្លៃ​បំផុត​ក្នុង​លោក​មក​ជម្រាបជូន​៖ ១/ .The Ashera– តម្លៃ​ពី១២៥.០០០ដុល្លារឡើងទៅ​ ​

ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

ត្រាំ​ប្រកាស​បញ្ចប់ជីវិត​កម្មវិធី TikTok និង​WeChat លើ​ទឹកដី​អាមេរិក​ហើយ​

អន្តរជាតិ​៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ទើបតែ​បាន​ចុះហត្ថលេខា​ក្តៅៗ​ទៅលើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​ហាមឃាត់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បៃ​ដេ​នស៍​(ByteDance)​នៅលើ​ទឹកដី​មហាអំណាច​មួយ​នេះ​។​នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន BBC​នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៧​ខែសីហា ឆ្នាំ​២០២០​។​ ​ សហរដ្ឋអាមេរិក នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ ByteDance ដែលជា​ក្រុមហ៊ុនមេ​របស់ TikTok ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ទុកពេល ៤៥​ថ្ងៃ ដើម្បី​លក់​កម្មវិធី​នេះ ទៅឱ្យ​ក្រុមហ៊ុន​អាមេរិក បើ​មិន​ដូច្នេះ​ទេ TikTok មិនអាច​បន្ត​ប្រតិបត្តិ​ការខ្លួន​នៅ​អាមេរិក​បាន​ទៀត​ទេ​។​ ​ជុំវិញ​បញ្ហា​នេះ​ក្រុមហ៊ុន​TikTok​បាន​ច្រោ​ន​ចោលការ​ចោទប្រកាន់​នឹង​បញ្ជាក់​សាជាថ្មី​ថា​ខ្លួន​មិនបាន​ចែករំលែក​ទិន្នន័យ​អ្នកប្រើប្រាស់​ជាមួយ​រដ្ឋាភិបាល​ចិន​នោះទេ​។​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ រដ្ឋបាល​លោក​ត្រាំ​ក៏បាន​ចាត់វិធានការ​ស្រដៀង​គ្នា​នេះដែរ​ដើម្បី​ហាមឃាត់​កម្មវិធី​WeChat​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន​ធិ​ន​សេន (Tencent)​។​ ​លោក​ដូ​ណា​ល់​ត្រាំ​បាន​បញ្ជាក់ថា​ការរីក​រាលដាល​នៃ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ដែល​អភិវឌ្ឍ​និង​កាន់កាប់​ដោយ​ក្រុមហ៊ុន​ចិន​នៅ​សហរដ្ឋអាមេរិក​គឺជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​គោលនយោបាយ​ការបរទេស​និង​សេដ្ឋកិច្ច​របស់​អាមេរិក​ផងដែរ​។​លោក​ត្រាំ​បាន​បន្ថែមទៀតថា​នៅក្នុង​របាយការណ៍​មួយ​បាន​បង្ហាញថា ក្រុមហ៊ុន TikTok បាន​ហាមឃាត់​ខ្លឹមសារ ដែលមាន​លក្ខណៈ​នយោបាយ​ដូចជា​ការតវ៉ា​នៅ​ទីក្រុង ហុងកុង និង​ក្រុង​ប៉េកាំង ចំពោះ​បញ្ហា​ជនជាតិ​មូស្លីម​អ៊ុយ​ហ្គ័​រ (Uighurs)​។​ ​គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក​រដ្ឋបាល​សន្តិសុខ​ដឹកជញ្ជូន​(TSA)​នៅតាម​អាកាសយានដ្ឋាន​អាមេរិក​និង​យោធា​អាមេរិក​បាន​ហាមឃាត់​TikTok​នៅក្នុង​ទូរស័ព្ទ​របស់​រដ្ឋាភិបាល​រួចមកហើយ​។ ភ្លាមៗ​ប្រទេស​ចិន​មិនទាន់​បញ្ចេញ ប្រតិកម្ម​ណាមួយ​ចំពោះ​ទង្វើ​របស់លោក ដូ​ណា​ល់ ត្រាំ ខាងលើនេះ​នៅឡើយ​ទេ​៕

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានសន្តិសុខសង្គម

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​រូបថត​ជុំ​គ្រួសារ ធំ​៣​ជំនាន់​រួមគ្នា​

ភ្នំពេញ​៖​នេះ​ជា​លើក​ទី​១​ហើយ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​រូបថត​ជា​លក្ខណៈ​គ្រួសារ​ធំ​មានកូន​បង្កើត​កូនប្រសា​រ​ចៅប្រុស​ស្រី រួមគ្នា​៣​ជំនាន់​។​ ​តាម​ការ​បង្ហោះ​រូប​ជាច្រើន​សន្លឹក នៅលើ​ផេ​ក​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ បាន​រំលេច​រូបថត​ដែលមាន​សុភមង្គល នៅក្នុង​គ្រួសារ​ដ៏​ធំ​មួយ ដែល​ពោរពេញ​ដោយ​ភាពកក់ក្តៅ សុភមង្គល​និង​ជាទី​ស្រឡាញ់​ពេញលេញ​។​រូបថត​ដែល​សម្តេច​តេ​ជោ​បង្ហាញ​ជា​សាធារណៈ​នោះ​មាន​សមាជិក​ប្រមាណ​៣០​នាក់ មាន​សម្តេច​ទាំង​ទ្វេ កូនប្រុស​ស្រី​និង​ចៅប្រុស​ស្រី ។ ​ដោយ​សម្តេច​បាន​រំលេច​សារ​រៀបរាប់ថា “៣​ជំនាន់​មនុស្ស​មាន​ជាង​៣០​នាក់ នេះ​គិតតែ​ខ្លួន​ខ្ញុំ និង​ភរិយា​តែប៉ុណ្ណោះ​។​ដោយ​មិនទាន់​គិត​បងប្អូន​ប្រុស​ស្រី​ខ្ញុំ​៥​នាក់​និង​បងប្អូន​ប្រុស​ស្រី​ភរិយា​ខ្ញុំ​៣​នាក់​ទៀតផង​។ បើ​គិតតែ​ឪពុក ម្តាយ​ខ្ញុំ​គាត់​មានកូន ចៅ​និង​ចៅទួត​រហូត​ជាង​១០០​នាក់​ឯណោះ​។ ​សម្រាប់​ខ្ញុំ​ប្រហែលជា​តាម​គាត់​មិនទាន់​ទេ​ព្រោះ​ក្មេងៗ​ពេលនេះ​មិន​ចង់​មានកូន​ច្រើន​ទេ​។​ពេល​ជួប​កូនៗ​និង​ចៅៗ​កាលពី​ថ្ងៃ​៥​សីហា​កន្លងមក​បាន​ចៅ​ថត​ជាមួយ​ចៅ​១៩​នាក់​អវត្តមាន​២​នាក់​គឺ​ចៅ​ទី​១​និង ចៅ​ទី​១៩​។​ចៅប្រុស​៣​នាក់​និង​ចៅស្រី​ម្នាក់​បាន​លេងភ្លេង​និង​ច្រៀង​ជូន​ជីដូន​ជីតា​ស្តាប់​។​ចៅប្រុស​៣​នាក់​មកសុំ​ថតរូប​ជាមួយ​ជីតា​ប្រហែល​ចង់​វាស់កម្ពស់​ជាមួយ​ជីតា​ហើយ​មើលទៅ​”៕​

ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានអន្តរជាតិ

​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជប៉ុន នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២២ សីហា

ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​រសៀល​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៥:០០ នាទី នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ​។​ ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លោក​ម៉ូ​តេ​ហ្គី​តូ​ស៊ី​មី​សឺ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ២១ ដល់​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០២០ ។​ ​ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ ចូលជួប​សម្តែង​ការគួរសម​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ […]