ព័ត៌មានជាតិ ព័ត៌មាននយោបាយ

បើកលេងវិញហើយ! សង្វៀនមាន់ជល់និងអាប៉ោងនៅ ឃុំពញ្ញាក្រែកក្រោយបង្រ្កាបបានមួយភ្លែត បើកវិញខ្លាំងលើសដើម,,,

(ខេត្តត្បូងឃ្មុំ)៖ ទីតាំងល្បែងស៊ីសង សង្វៀនជល់មាន់និងអាប៉ោង

ស្ថិតនៅចំណុចភូមិជីមាន់ ឃុំពញ្ញាក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។ បើកវិញលេងវិញហើយក្រោយសមត្ថកិច្ចបង្រាបបានមួយផ្សែងបារី។ ឥឡូវបើកជល់មាន់និងអាប៉ោង បានដោយរលូន សង្ស័យដុល្លាបាំងមុខ។

ដោយធ្វើកិច្ចសន្យា លាយលក្ខណ៍ជាអក្សរ និងផ្តិតមេដៃ ពីរឬបីដង ក៏ដោយ ក៏ម្ចាស់ទីតាំងទាំងនោះនៅតែបន្តបើក បានដោយរលូន
និងមិនខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ។

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានចម្ងល់ និងដាក់ការសង្ស័យចំៗថា៖អាជ្ញាធរក្នុងមូលដ្ឋានធ្វើកិច្ចសន្យានេះ ប្រហែលជាកិច្ចសន្យាក្នុងន័យដោះដូរអ្វីមួយ ឬមួយក៏ជាកិច្ចសន្យាដើម្បីតែបំភាន់ភ្នែកមហាជននិងថ្នាក់ដឹកនាំ ហើយមើលទៅ ។

ប្រជាពលរដ្ឋបានបន្តរិះគន់ទៀតថា៖ អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានស្រុកពញ្ញាក្រែក ទាំងនោះ កំពុងតែអនុវត្តន៍ច្បាប់ផ្ទុយពីបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ដែលបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះថាមន្ត្រីនគរបាលមានសមត្ថកិច្ច ត្រូវតែពិនិត្យស្រាវជ្រាវ រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទតាមអនឡាញ ដែលបានបំបែកខ្លួន ចេញបើកអាជីវកម្មយ៉ាងអនាធិបតេយ្យ ជាសាធារណៈ។
ព្រោះល្បែងស៊ីសងទាំងនោះជាហេតុបង្កឲ្យមានភាពអសន្តិសុខ ក្នុងសង្គម និងជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រដ្ឋាភិបាលទៀតផង។

ប្រជាពលរដ្ឋនៅបានសម្ដែងការព្រួយបារម្ភថា៖កាលណាល្បែងស៊ីសងនៅតែមាន ពិតជាមានបទល្មើសកើនឡើងជាមិនខាន ព្រោះបទល្មើសផ្តើមចេញពីល្បែងស៊ីសងទាំងនេះ (ពោល) ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា ទាល់តម្រិះបើមិនលួចក៏ឆក់ប្លន់ដែរ ។
ហើយល្បែងស៊ីសងគឺជាប្រភព បង្ករបង្កើននៃកំណើនប្រជាពលរដ្ឋក្រីក្រ ។

ពាក់ព័ន្ធទៅនឹងករណីល្បែងសុីសងខាងលើនេះ នៅល្ងាចថ្ងៃទី០៩,០១,២០២១«ម្ចាស់ទន្លេមេគង្គ»មិនអាចសំការបំភ្លឺរឺបកស្រាយពីលោកថាញ់ សុខវ៉ាត អធិការស្រុក ពញាក្រែកបានទេព្រោះគ្មានលេខទូរស័ព្ទ។

ដូច្នេះហើយប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋាន សូមធ្វើការអំពាវនាវដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ព្រមទាំង ឯកឧត្តម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សូមឯកឧត្តមមានវិធានការទប់ស្កាត់ ដោយចាត់កម្លាំងចំនាញមកបើកការស្រាវជ្រាវផងទាន។

កុំចាំតែរបាយការណ៍ ភូតកុហក់ របស់មន្ត្រីថ្នាក់ក្រោម ចំណែកខ្ញុំដែលជាអ្នកសារព័ត៌មានក៏មានសំណូមពរមួយសូមឲ្យឯកឧត្តមអភិបាលខេត្ត និងឧត្តមសេនីយ៍ទោ ស្នងការខេត្ត សុំកុំធ្វើកិច្ចសន្យាលើម្ចាស់ទីតាំង ដែលបើកសេវាកម្មភ្នាល់ល្បែងស៊ីសងនោះអី គួរតែធ្វើកិច្ចសន្យាចំពោះមន្ត្រីណាតែមិនព្រមចុះអនុវត្តច្បាប់របស់ថ្នាក់ដឹកនាំដែលបានចេញបទបញ្ជាឲ្យ។ ហើយបែរជាបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសងយ៉ាងគឃ្លើនទៅវិញ ទោះបីជាមានសារព័ត៌មានបានផ្តល់ព័ត៌មានជូនក៏ដោយ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *