ព័ត៌មានជាតិ

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយកីឡាករទូក ង មកពីខេត្តព្រៃវែង

ខេត្ត​ព្រៃវែង៖ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីសំណេះសំណាលជាមួយកីឡាករទូក ង មកពីខេត្តព្រៃវែង ដែលមក ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះដែលស្ថិតនៅក្នុងបរិវេន វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ ផ្តាំផ្ញើដល់កីឡាករប្រណាំងទូកទាំងអស់ ត្រូវខិតខំប្រណាំងឲ្យអស់សមត្ថិភាព ដើម្បីទទូលបានជ័យជំនះជូនខេត្ត និងស្រុករបស់ខ្លួន។ ឯកឧត្តម អភិសន្តិបណ្ឌិត បន្ថែមថា សូមឱ្យកីឡាករ ទូកទាំងអស់ ត្រូវយល់ចិត្តទុកដាក់ថែទាំសុខភាពទទួលទានអាហារឲ្យបានត្រឹមត្រូវដើម្បីបង្ការការពារពីសុខភាពរបស់ខ្លួននៅពេលចាប់ផ្ដើមណាំងកុំឲ្យមានបញ្ហា។ បើយោងតាមរបាយការណ៍របស់លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ […]

ព័ត៌មានជាតិ

ហេតុអ្វីលោកផ្កាយ១ កុយ សុភាព ស្នងការរងខេត្តស្វាយរៀងមិនព្រមចូលនិវត្តន៍តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ? លោក កុយ សុភាព ថា បើចង់ដឹងឱ្យទៅសួរលោកស្នងការខេត្ត!

(ស្វាយរៀង)៖ បើទោះជាមានព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឱ្យលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ឱ្យចូលនិវត្តន៍តាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក៏ដោយចុះ ក៏បច្ចប្បន្នលោកឧត្តមសេនីយ៍រូបនេះនៅតែបន្តកាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបន្ទុកព្រហ្មទណ្ឌដដែល។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលជាច្រើនរូបនៅក្នុងខេត្តស្វាយរៀង។ ប្រភពបន្តថា លោកឧត្តមសេនីយ៍ត្រី កុយ សុភាព មិនត្រឹមតែមិនគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រប៉ុណ្ណោះទេ ថែមទាំងបានដំឡើងរិទ្ធីបារមីបញ្ជាមន្ត្រីនគរបាលជំនាញថ្នាក់ក្រោមតាមទំនើងចិត្ត ខ្លាំងជាងមុនពេលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដាក់រូបលោកឱ្យចូលនិវត្តន៍ទៅទៀត។ មន្ត្រីនគរបាលចាប់តាំងពីថ្នាក់ប៉ុស្ដិ៍រហូតដល់ថ្នាក់ខេត្តសុទ្ធតែមានការថ្នាំងថ្នាក់ចិត្ត និងសម្តែងការហួសចិត្តនៅពេលឃើញមន្ត្រីដែលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដាក់ឱ្យចូលនិវត្តន៍ទៅហើយ បែរជាមានសិទ្ធិបញ្ជាពួកគាត់តាមអំពើចិត្ត ដោយបំពានច្បាប់បែបនេះបាន។ កម្លាំងនគរបាលខេត្តស្វាយរៀង សូមគោរពស្នើសុំសម្តេចមហាបវធិតី នាយករដ្ឋមន្ត្រី និងឯកឧត្តម អភិសន្តិបណ្ឌិត រដ្ឋន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យលើបញ្ហានេះដោយសេចក្តីអនុគ្រោះផងចុះ។ ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ កុយ សុភាព បានប្រាប់អ្នកសារព័ត៌មានថា៖ រឿងនេះសូមអញ្ជើញសួរលោកឧត្តមសេនីយ៍ទោសស្នងការនគរបាលខេត្ត។ អ្នកសារព័ត៌មាន បានព្យាយាមទំនាក់ទំនងលោកឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីសុំការបំភ្លឺ តាមបណ្ដាញសង្គមតេឡេក្រាម ប៉ុន្តែលោកមិនទទួល។ ដោយឡែកលោកបណ្ឌិត ទួច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃក៏មិនទាន់បានបញ្ជាក់លំអិតពីបញ្ហានេះនោះឡើយទេ ដោយលោកបណ្ឌិតបានឆ្លើយតបថា៖ លោកសុំពេលដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយសិន៕

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

ព្រៃវែង៖ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យតាមដាន អំពីផែនការសកម្មភាព ការងារ របស់មន្ទីរ អង្គភាពនានា ជុំវិញខេត្ត  អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែង ដើម្បីពង្រឹងកិច្ចការងារទាំងអស់នោះឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀត។ កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង ៣-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត: -ការិយាល័យប្រជាពលរដ្ឋ -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ ក្នុងនោះផងដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ ដល់មន្ទីរអង្គភាពនានាជុំវិញខេត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បាន ណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក « ង » នៅខេត្តព្រៃវែង (រយៈពេល២ ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤)

(ព្រៃវែង )៖រដ្ឋបាលខេត្តព្រៃវែង នៅសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះបានចេញសេចក្តីជូនដំណឹងស្តីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង (រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤) រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និង អន្តរជាតិ មេត្តាជ្រាបថា ដើម្បីអបអរសាទរពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានចូលមក ដល់នាពេលខាងមុខ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង រយៈពេល០២ថ្ងៃ គឺចាប់ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ […]

ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្តីពី “ការគ្រប់គ្រងល្បែងស៊ីសង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងខេត្តព្រៃវែង!

(ខេត្តព្រៃវែង) ៖ នាព្រឹកថ្ងៃពុធ  ទី២១   ខែសីហា   ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និង ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងជាប្រធាន គ.ល.ក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “ការគ្រប់គ្រងល្បែងស៊ីសង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងខេត្តព្រៃវែង” ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ(A) សាលាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក្នុងនាមខ្ញុំបាទជាអាជ្ញាធរដែនដីថ្នាក់ខេត្ត សូមធ្វើការផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធតាមក្រុងស្រុកទាំង១៣ សូមចូលរួមសហការណ៍ និងចាត់វិធានការក្តៅចំពោះក្រុមហ៊ុន សាខា និងប៉ុស្តិ៍សេវាណាដែលមិនមានច្បាប់អនុញ្ញាតឲ្យប្រកបមុខរបរខុសច្បាប់គ្រប់ប្រភេទ ដើម្បីថែរក្សានូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ ឃុំ មានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ប្រតិភូអមដំណើរ គ.ល.ក ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត […]

ព័ត៌មានជាតិ

អបអរសាទរ៖លោកឧត្តមសេនីយ៍ត្រី ហេង សុផល អតីតស្នងការរងខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលបានតែងតាំងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ!

(ខេត្តកំពង់ធំ)៖នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ត្រី ហេង សុផល អតីតស្នងការរងខេត្តកណ្តាលជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ សូមជូនពរបងទទួលបានជោគជ័យគ្រប់ភារកិច្ចលើទឹកដីថ្មី 🫰🐉❤️

ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានណែនាំដល់អភិបាលស្រុកដែលប្រកាសតែងតាំងចូលកាន់មុខតំណែងថ្មីនៅក្នុងស្រុកពាមរក៍នេះ ត្រូវខិតខំពង្រឹងនិងអនុវត្តនូវតួនាទីភារៈកិច្ចឲ្យកាន់តែប្រសើរឡើង

ព្រៃវែង៖ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ប្រកាស លោក កែវ ពិសី អភិបាល នៃគណៈអភិបាលស្រុកមេសាង ឲ្យមកចូលកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកពាមរក៍ ជំនូសលោក ស្រី សេង ទៀង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រៃវែង។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ណែនាំ ដល់លោក អភិបាលស្រុក ដែលប្រកាសចូលកាន់មុខតំណែងថ្មីនៃស្រុកពាមរក៍នេះ ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរឡើង ជាពិសេសក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងស្រុកពាមរក៍នេះ ឲ្យកាន់តែប្រសើរឡើងធ្វើយ៉ាងណាដើម្បី បំពេញតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា លោកអភិបាលស្រុកដែលប្រកាស់ចូលកាន់មុខដំណែងថ្មីនេះ ត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់ល្អប្រសើឡើងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមកនេះ។ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍បន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ […]

ព័ត៌មានជាតិ

អបអរសាទរ៖ អភិបាលរង ចំនួន ១ រូបជាស្រ្តី ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្ត ថ្មី នៃខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៤ អភិបាលរងខេត្តព្រៃវែង ចំនួន ១ រូប ជាស្រ្តី ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្តថ្មី នៃខេត្តព្រៃវែង ដែលពិធីនេះក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អភិបាលរងខេត្តថ្មីនេះគឺលោក ស្រី សេង ទៀង ដែលជាអភិបាលស្រុកពាមរក៍ ត្រូវបានរាជរដ្ឋានភិបាលប្រកាស់តែងតាំងជាអភិបាលរងខេត្តព្រៃវែងថ្មី។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យ មានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល រាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្រុងសៀមរាប

(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ សាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ១,០៣៩,៦៦០.៧៩ ដុល្លារអាមេរិក (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។ ស្ថាបត្យកម្មគម្រោង ប្លង់ស្ថាបត្យកម្មរចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦.៦ម៉ែត្រ កម្ពស់ពីរជាន់ (ជាន់ផ្ទាល់ដី និង ជាន់ទីមួយ) គូសដោយមន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ដោយមានការឯកភាពពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម។ អត្ថប្រយោជន៍ នៃសារមន្ទីរវត្តរាជបូណ៌ គឺរួបរួមកម្លាំងជាតិតែមួយ ដើម្បីការពារសម្បត្តិបេតិកភណ្ឌជាតិ […]

ព័ត៌មានជាតិ

ពិធីប្រកាសឯកឧត្តម គួច ចំរើន ចូលកាន់មុខតំណែងអភិបាលខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកណ្ដាល។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងឯកឧត្តម លោកជំទាវ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្រ្តីរាជការជាច្រើន។