ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក « ង » នៅខេត្តព្រៃវែង (រយៈពេល២ ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤)

(ព្រៃវែង )៖រដ្ឋបាលខេត្តព្រៃវែង នៅសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះបានចេញសេចក្តីជូនដំណឹងស្តីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង (រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤)

រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និង អន្តរជាតិ មេត្តាជ្រាបថា ដើម្បីអបអរសាទរពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានចូលមក ដល់នាពេលខាងមុខ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង រយៈពេល០២ថ្ងៃ គឺចាប់ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពីបុរាណកាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលចិត្ត និងស្រឡាញ់វិស័យកីឡាប្រណាំងទូក ង នេះ ។ ជាមួយនេះ ព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័ណ៌បង្ហាញផលិតផល ម្ហូបអាហារ សម្ភារៈប្រើប្រាស់ និងការប្រគុំតន្ត្រីសម័យផងដែរ។

រដ្ឋបាលខេត្តព្រៃវែង សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បី ចូលរួមកំសាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រៃវែង។

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែងមានដូចខាងក្រោម៖

adm

Leave a Reply

Your email address will not be published. Required fields are marked *