(ក្រុងខេមរភូមិន្ទ) ៖… ក្រុមក្មេងស្ទាវចំនួន១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ធ្វើការឃាត់
ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេបានធ្វើសកម្មភាពកាប់មនុស្សស្លាប់(កាប់និងកាំបិតផ្គាក់) នៅចំណុច មុខសាលាខេមរសាមគ្គី ស្ថិតក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរ
ភូមិន្ទ ។
លោក យស់ ចាន់វិចិត្រ អធិការក្រុងខេមរភូមិន្ទ បានអោយដឹងថា ក្រុមក្មេងទំនើងដែលជំនាញឃាត់ខ្លួបាន..
ទី១ ៖ ឈ្មោះ ជា វិច្ឆ័យ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ។
ទី២៖ ឈ្មោះ ទៀ គីមហ៊ាន់ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង។
ទី៣៖ ឈ្មោះ គង់ សារ៉ាត ហៅពាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ
ទី៤.ឈ្មោះ ហេង វណ្ណសេម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
ទី៥.ឈ្មោះ លឿង ចំរើន ហៅអាគា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់ដងទង់
ទី៦.ឈ្មោះ អូន ឧត្តម ភេទប្រុស១៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
ទី៧.ឈ្មោះ ប្រាក់ ដាវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ
ទី៨.ឈ្មោះ ប្រាក់ រ៉ូត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកមីហិល ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ
ទី៩.ឈ្មោះ នាង តុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង
ទី១០.ឈ្មោះ ហែម សុខសម្បត្តិ ហៅបាត់ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ។
លោកអធិការអោយដឹងទៀតថា ក្រោយឃាត់ខ្លួនជំនាញដកហូតបាន ម៉ូតូធ្វើសកម្មភាពចំនួន៤គ្រឿង (Dream៣គ្រឿង និងWave១គ្រឿង) កាំបិតផ្គាក់ចំនួន២ដើម ស្បែកជើងចំនួន៣គូរ ។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ខាងលើ រួមនឹងវត្ថុតាងកម្លាំងជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ។
សូមរំលឹកថា កាលពីវេលាម៉ោងជាង១០ នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងមក មានករណីឃាតកម្មមួយបានកើតឡើងនៅចំណុចមុខសាលាខេមរសាមគ្គី ស្ថិតក្នុងភូមិ/សង្កាត់កើតហេតុខាងលើ ដែលបង្កឡើងដោយក្រុមក្មេងស្ទាវមួយក្រុម បណ្តាលអោយយុវជនម្នាក់ស្លាប់នៅលើដងផ្លូវ និងម្នាក់ទៀតរងរបួសធ្ងន់ ៕