ព័ត៌មានសន្តិសុខសង្គម

ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំងបញ្ជាឲ្យកម្លាំងបរិស្ថានខេត្តកំពង់ឆ្នាំងចាប់ខ្លួន ប្រធានសហគមន៍ព្រៃឈើ ម្នាក់កាប់ទន្រ្ទានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ នៅក្នុងស្រុកទឹកផុស

(ខេត្ដកំពង់ឆ្នាំង)៖ឯកឧត្តម អុិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំបង់ឆ្នាំងបានបញ្ជាឲ្យឲ្យកម្លាំងបរិស្ថានខេត្តកំពង់ឆ្នាំងចាប់ខ្លួនអតីតប្រធានសហគមន៍ព្រៃឈើ ម្នាក់ដែលបានធ្វើសកម្មភាពកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។

នសង្ស័យដែលត្រូវបានកំលាំងបរិស្ថានខេត្តកំពង់ឆ្នាំងចាប់ខ្លួនខាងលើនេះតាមបញ្ជារបស់ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំងដើម្បីអនុវត្តតាមផ្លូវច្បាប់ មានឈ្មោះដូចខាងក្រោម៖១. ម៉ៅ មន ភេទ ប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខាងលើនេះមកអនុវត្តតាមនិតិវិធី ធ្វើឡើងក្រោយមានការស៊ើប អង្កេតសកម្មភាពល្មើសច្បាប់ដែលបានប្រព្រឹត្តកន្លងមក គឺជនសង្ស័យ រូបនេះបានកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិប្រព្រឹត្តនៅចំណុច ព្រៃអាត ព្រៃស្អំ លេខនិយាម X ៤១៩៩១០ Y ១៣២១០៦០ ស្ថិតភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ក្នុងដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុង ភូមិសាស្ត្រខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០២១បានធ្វើសកម្មភាពប្រើប្រាស់ត្រាក់ទ័រឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឪរ៉ាល់អស់ទំហំ ចំនួន ៣ ហិកតា. ៥៨៣ ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំក្បាលទឹកបានឲ្យដឹងថាកន្លងមក ឈ្មោះ ម៉ៅ មន នេះជាបុគ្គលមិនខ្លាចក្រែងរអានឹងច្បាប់នោះឡើយ ហើយជាជនដែលមានជំនាញខាងដើរទន្ទ្រានយកដីព្រៃរបស់រដ្ឋ លក់យ៉ាងអាណាធិបតេយ្យ ទៀតផងហើយការទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ខាងលើនេះបានសមគំនិតជាមួយ លោក អ៊ុន ហិន មេភូមិខ្វិតទួលឃ្លាំង និងលោកស្រី ស៊ឹម រ៉ុន មេឃុំក្បាកទឹកលក់ទៅឲ្យឈ្មោះ ខូវ គៀត អស់ចំនួន៥ប័ណ្ណយ៉ាងរំភើយ មិនតែ ប៉ុណ្ណោះ ឈ្មោះ ម៉ៅ មន រូបនេះបានដើរនិយាយក្មេងក្មាងថាមិនខ្លាចតុលាការទេ នរណាចង់ប្តឹងក៍ប្តឹងទៅព្រោះខ្លួនទើបលក់ដីបានលុយថ្មីៗ និងជួលមេធាវីទុកការពារក្តីរួចហើយ។

ពាក់ព័ន្ធនឹងព័ត៌មាន ខាងលើនេះអ្នកយកព័ត៌មានយើង មិនអាចសុំការបកស្រាយណាមួយ ពីលោក អ៊ុន ហិន មេភូមិខ្វិតទួលឃ្លាំង និង លោកស្រី ស៊ឹម រ៉ុន មេឃុំក្បាលទឹក បាននៅឡើយទេជុំវិញករណីខាងលើ ។

ច្ចុប្បន្ន ជនសង្ស័យឈ្មោះ ម៉ៅ មន ត្រូវបានចៅក្រម បញ្ជាឲ្យធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *