ព័ត៌មានសន្តិសុខសង្គម

មន្រ្តីជំនាញជលផល និងអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាប និងពិន័យជនល្មើសឈូសឆាយដីព្រៃលិចទឹក នៅឃុំល្វា សស្រុកព្រៃឈរ

ខេត្ដកំពង់ចាម៖ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម

ព័ត៌មានជាតិ

ប្រឡាយដែលជាដីចំណីផ្លូវនិងលូបង្ហូទឹក ត្រូវបានចាក់លុបធ្វើជាកម្មសិទ្ធិ នៅស្រុកស្វាយទាប

ខេត្ដស្វាយរៀង៖ សកម្មភាពចាក់លុបប្រឡាយដែលជាដីចំណីផ្លូវនិងលុបលូបង្ហូទឹក មួយកន្លែងនៅភូមិសម្ភ័រ ឃុំសំបូរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ការចាក់លុបប្រឡាយដែលជាដីចំណីផ្លូវនិងលុបលូបង្ហូទឹកនេះ ពួកគាត់មិនបានឃើញមានអាជ្ញាធរ មូលដ្ឋានចុះមកហាមឃាត់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានបន្តទៀតថា ការចាក់លុបប្រឡាយដែលជាដីចំណីផ្លូវនិងលុបលូបង្ហូទឹកនេះ មិនអាចនណាយកធ្វើជាកម្មសិទ្ធិបានទេ គួរតែអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ ការរំលោភបំពានយកដីរដ្ឋនិងលុបលូបង្ហូទឹកនេះ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងសុំការបំភ្លឺពីលោកអភិបាលស្រុកស្វាយទាបតាមប្រព័ន្ធអេឡិចត្រូនិច(តេឡេក្រាម) លោកបានប្រាប់មកអង្គភាពសារព័ត៌មានយើងថា លោកមិនបានដឹងទេ ព្រោះការងារនេះនៅមូលដ្ឋានឃុំ ឃុំមិនបានរាយការណ៍មករដ្ឋបាលស្រុកទេ ។ ទោះបីយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ដូចជាមហាជន បាននាំគ្នានិយាយថា មន្ដ្រីពាក់ពន្ធ័ដែល ទទួលបន្ទុកដីធ្លីនេះ លោកគិតយ៉ាងណាឬមួយក៏ លោកបណ្ដែត បណ្ដោយឱ្យ ចាក់លុបដីលុបប្រឡាយដែលជាដីចំណីផ្លូវនិងលុបលូបង្ហូទឹកបែបហ្នឹង ៕  

ព័ត៌មានសន្តិសុខសង្គម

ទីប្រឹក្សាសម្តេចតេជោ៖ ស្នើដល់សម្ដេចក្រឡាហោម ស ខេង ឱ្យជួយពិនិត្យ លោក សៀក មុន្នី អភិបាលស្រុកអូររាំង!

(ភ្នំពេញ)៖ លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ បានធ្វើលិខិតមួយច្បាប់ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ដោយរៀបរាប់អំពីសកម្មភាព របស់លោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី ប្រើមន្ត្រីជាកូនចៅ ក្លែងឯកសារ ស្នាមមេដៃ យកដីប្រជាពលរដ្ឋមួយចំនួនលក់អោយឧកញ៉ា ស្រី ចន្ធូ ធ្វើប័ណ្ណកម្មសិទ្ធិ គំរាមកំហែងទិញដីពីប្រជាពលរដ្ឋក្នុងតម្លៃទាប ដើម្បីទៅលក់បន្ត និងដើម្បីធ្វើការអភិវឌ្ឈន៍ ។ នេះបើយោងតាមលិខិតរបស់ លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ និង បានវាយត្រាចូលក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ។ ក្នុងកម្មវត្ថុ៖ សំខាន់ដែលលោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំងបញ្ជាឲ្យកម្លាំងបរិស្ថានខេត្តកំពង់ឆ្នាំងចាប់ខ្លួន ប្រធានសហគមន៍ព្រៃឈើ ម្នាក់កាប់ទន្រ្ទានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ នៅក្នុងស្រុកទឹកផុស

(ខេត្ដកំពង់ឆ្នាំង)៖ឯកឧត្តម អុិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំបង់ឆ្នាំងបានបញ្ជាឲ្យឲ្យកម្លាំងបរិស្ថានខេត្តកំពង់ឆ្នាំងចាប់ខ្លួនអតីតប្រធានសហគមន៍ព្រៃឈើ ម្នាក់ដែលបានធ្វើសកម្មភាពកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ នសង្ស័យដែលត្រូវបានកំលាំងបរិស្ថានខេត្តកំពង់ឆ្នាំងចាប់ខ្លួនខាងលើនេះតាមបញ្ជារបស់ ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំងដើម្បីអនុវត្តតាមផ្លូវច្បាប់ មានឈ្មោះដូចខាងក្រោម៖១. ម៉ៅ មន ភេទ ប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ខាងលើនេះមកអនុវត្តតាមនិតិវិធី ធ្វើឡើងក្រោយមានការស៊ើប អង្កេតសកម្មភាពល្មើសច្បាប់ដែលបានប្រព្រឹត្តកន្លងមក គឺជនសង្ស័យ រូបនេះបានកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិប្រព្រឹត្តនៅចំណុច ព្រៃអាត ព្រៃស្អំ លេខនិយាម X ៤១៩៩១០ Y ១៣២១០៦០ ស្ថិតភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ក្នុងដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុង ភូមិសាស្ត្រខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ ២០២១បានធ្វើសកម្មភាពប្រើប្រាស់ត្រាក់ទ័រឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឪរ៉ាល់អស់ទំហំ ចំនួន ៣ ហិកតា. […]

ព័ត៌មានសន្តិសុខសង្គម

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រកឃើញករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ ៤០ករណី លើផ្ទៃដីជាង ៣ពាន់ហិកតា នៅខេត្តកំពង់ធំ

(ខេត្ដកំពង់ធំ)៖នៅខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន៖ ក្រុងស្ទឹងសែន មាន ៣ ករណី, ស្រុកបារាយ មានចំនួន ២ ករណី, ស្រុកស្ទោង មាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន១៩ ករណី។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មួយឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែវិច្ឆិកា។ របាយការណ៍ឲ្យដឹងថា ក្នុងចំណោម ៤០ករណី លើផ្ទៃដីជាង ៣ពាន់ហិកតានោះ រួមមាន៖ ឆ្នាំ២០១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង […]

ព័ត៌មានសន្តិសុខសង្គម

វាយកម្ទេចចោលនូវសំណង់សង់រំលោភលេីដីផ្លូវរបស់រដ្ឋក្នុងក្រុងស្វាយរៀង

(ខេត្ដស្វាយរៀង)៖ ក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ បានចាត់ឲ្យមន្ទីរជំនាញអាជ្ញាធរពាក់ព័ន្ធដឹកនាំកម្លាំង​រួមទាំងគ្រឿងចក្រធ្វេីការកាយកម្ទេចចោលនូវសំណង់ដែលសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋស្ថិតនៅកៀនសាំង​ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។ សូមជម្រាបជូនថា​ ទីតាំងការ៉ាស់សាំងថ្មីនេះកន្លងមកក្រោយពីមានការសង់រំលោភមកលេីផ្លូវសាធារណៈរបស់រដ្ឋអាជ្ញាធរពាក់ព័ន្ធបានចុះទៅធ្វេីការណែនាំជាបន្តបន្ទាប់ប៉ុន្តែនៅតែបន្តធ្វេីខុសពីច្បាប់អនុញ្ញាត​ ទេីប​នៅរសៀលថ្ងៃទី២៦ខែតុលា​ឆ្នាំ២០២១នេះ​ ឯកឧត្តមអភិបាលខេត្តបានបញ្ជាឲ្យឈូសកម្ទេចចោលតែម្តង​ ដោយរក្សាទុកនៅត្រឹមតែដីកម្មសិទ្ធរបស់ម្ចាស់ទីតាំងការ៉ាស់សាំង​នេះតែប៉ុណ្ណោះ។ សូមជម្រាបដែរថា៖ ការបញ្ជាពីសមណាក់អភិបាលខេត្តស្វាយរៀងឲ្យមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធដឹកនាំកម្លាំង រួមទាំងគ្រឿងចក្ររុះរើចោលទីតាំងស្ថានីយប្រេងសាំងថ្មីមួយកន្លែង ដែលសង់រំលោភលើដីផ្លូវរបស់រដ្ឋក្នុងក្រុងស្វាយរៀង ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមួយចំនួនខេត្តស្វាយរៀង បានសាទរចំពោះចំណាត់ការរបស់អភិបាលខេត្តស្វាយរៀង ខណៈដែលពួកគាត់ក៏បាននាំគ្នារិះគន់ចំពោះម្ចាស់ស្ថានីយប្រេងសាំងនេះ ដែលធ្វើការសាងសង់រំលោភលើផ្លូវសាធារណៈយ៉ាងគឃ្លើន គ្មានខ្លាចរអាដល់អាជ្ញាធរ និងមន្ទីរជំនាញនោះឡើយ៕  

ព័ត៌មានសន្តិសុខសង្គម

សំណង់អាណាធិបតេយ្យសាងសងរំលោភដីចំណីប្រឡាយទឹកយ៉ាងរលូនដោយសារមន្រ្ដីជំនាញអនុវត្តន៍ច្បាប់គ្មានប្រសិទ្ធិភាព

(ខេត្តឧត្តរមានជ័យ) ៖ បច្ចុប្បន្នខណៈពេលដីធ្លីកំពុងមានតំលៃហាងឆេងខ្ពស់បានធ្វើអោយមនុស្សលោភលន់មួយចំនួនប្រព្រឹត្តអំពើមិនគប្បីហ៊ានរំលោភយកដីរដ្ន ដីប្រឡាយទឹក ដីបឹងបួរ ដីភ្នំ ជាដើម។ល។ ដោយគ្មានការអៀនខ្មាស់និង មិនដឹងខុសត្រូវ ទាំងបំពាន់ច្បាប់ ។ ជាក់ស្ដែងដីប្រឡាយនៅក្បែរគល់ស្ពាន់ទំនប់ដាច់ ស្ថិតនៅក្នុងភូមិ ទំនប់ដាច់ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានឈ្មោះ យាយ ថា ជាអ្នកមានលុយ មានអំណាចបានចាក់ដីលុបនិងសាងសង់សំណង់រឹងរំលោភលើដីចំណីប្រឡាយទឹក ព្រមទាំងបង្ហូរទឹកកខ្វក់ចូលក្នុងទឹកឡាយថែមទៀត នៅចំណុចគល់ស្ពាន ស្ថិតនៅក្នុងភូមិ ទំនប់ដាច់ ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានមិនមានការណែនាំនិងហាមឃាត់ពីមន្ដ្រីជំនាញ ឬអាជ្ញាធរដែនដីឡើយ គឺមានតែមន្រ្ដី តែៗ ស្ករៗ ដែលចាំទទួលតែផលប្រយោជន៍ និងលាភសក្ការះតែប៉ុណ្ណោះ។ លោក ម៉ៅ ភូមិបាលស្រុកត្រពាំងប្រាសាទ បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា កាលលោកចុះបញ្ចីដីប្រព័ន្ធ បានទុកចំណីផ្លូវតាមស្ដង់ដា តាមអនុក្រិតនិងតាមការណែនាំរបស់ធនធានទឹកដែរ តែរឿងចាក់ដីលុបឬ សាងសងសំណងខុសច្បាប់នោះគឺខាងស្រុកបានចុះហាមឃាតច្រើនដងហើយ ៗក៏មិនអនុញាតិច្បាប់សាងសងសំណងខុសច្បាប់ទាំងនោះដែរ។ បើដូច្នោះមែន ទាំងភូមិបាលស្រុក ទាំងអភិបាលស្រុក គួរមានវិធានការណាអោយមានប្រសិទ្ធិភាពអាចជឿរជាក់បាន មិនគួរឆ្លើយយករួចខ្លួននោះទេ ។ លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ […]

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋអាណាធិបតេយ្យ៣១គ្រួសារលើកគ្នាបោះជំរំតង់នៅលើដីមានម្ចាស់នៅឃុំអូរបីជាន់ និងអាជ្ញាធរព្រមទាំងសមត្ថកិច្ចទៅណែនាំ

(ខេត្ដបន្ទាយមានជ័យ)៖ ពលរដ្ឋអាណាធិបតេយ្យ៣១គ្រួសារដែលអះអាងថា មកពីក្រុងប៉ោយប៉ែតនិងស្រុកស្វាយចេក បានលើកគ្នាទៅបោះជំរំតង់នៅលើដីមានម្ចាស់មួយកន្លែងនៅថ្នល់បត់ឃុំអូរបីជាន់ស្រុកអូរជ្រៅ តាំងពីចុងខែមិថុនាឆ្នាំ២០២១ មក ។ នៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១ មន្ត្រីថ្នាក់ជាតិដឹកនាំដោយប៉ានខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ថ្នាក់ខេត្តដឹកនាំដោយលោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានទៅជួបផ្ទាល់អប់រំ ណែនាំនិងស្នើអោយយរើចាកចេញ។ ក្នុងនោះ ក៏មានអោយពលរដ្ឋសរសេរពាក្យបណ្តឹងប្តឹងទៅអ្នកណាដែលពលរដ្ឋថា បានរំលោភយកដីធ្លីខ្លួន ព្រមទាំងដាក់សំអាងមកជាមួយផង ។ ពោលគឺ បងប្អូនពលរដ្ឋមិនត្រូវប្រព្រឹត្តអំពើអាណាធិបតេយ្យនិងលើកគ្នាទៅប៉ះពាល់និងរំលោភយកកម្មសិទ្ធិរបស់អ្នកដទៃដោយខុសច្បាប់ដោយចិត្តឯងឬដោយមានអ្នកញុះញង់ឡើយ ។ លោកណៅ វាសនា ហៅណុប ពលរដ្ឋរស់នៅភូមិបន្ទាយថ្មីឃំអូរបីជាន់ ដែលជាអ្នកជួយមើលដីនោះបានប្រាប់ថ្ងៃទី១៧ខែកក្កដា ៖ ដីនោះជាកម្មសិទ្ធិរបស់លោកលន់ ភុន រស់នៅក្រុងភ្នំពេញ(មានបង្កាន់ដៃអាជ្ញាធរ) ។ លោកបន្តថា កាលពីថ្មីៗនេះ លោកបានភ្ជួរដីនេះ អោយរាបព្រៃ ប៉ុន្តែបន្ទាប់មកក៏ស្រាប់តែមានពលរដ្ឋអាណាធិបតេយ្យដែលទំនងជាមានមេខ្យលើញុះញង់ អោយលើកគ្នាមកបោះជំរំតង់នៅលើដីនោះប្រមាណ៥ហិចតាតា ហើយបានបោះតម្រុយរៀបចំចែកគ្នាតាមតែចិត្តទៅវិញ ។ ចំណែកពលរដ្ឋខាងលើបានប្រាប់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចថា ៖ ពួកខ្លួនធ្លាប់ត្រូវមានឈ្មោះទទួលរបបដីដែលលោកវរសេនីយ៍យោធាជើងគោក ឈ្មោះឃួន វណ្ណាថែកអោយនៅភូមិបឹងស្នោរពីឆ្នាំ២០០២ ។ ប៉ុន្តែពីនោះ មកពួកខ្លួនមិនទាន់បានទទួលរបបនោះ ទើបពេលនេះ លើកគ្នាមកចាប់ដីនេះទៅ ។ សូមរំលឹកដែរថា ម៉ោង១០និង១៥នាទីថ្ងៃទី១៦ខែកក្កដា […]

ព័ត៌មានជាតិ

អាជ្ញាធរដាក់ឱសានុវាទ៧ថ្ងៃឲ្យម្ចាស់សំណង់រុះរើសំណង់ចេញពីក្នុងព្រែកប្រសូត្រស្រុកស្វាយទាប

(ខេត្តស្វាយរៀង)៖ក្រុមការងារទីចាត់ការអន្តរវិស័យនៃសាលាខេត្តស្វាយរៀងសហការជាមួយមន្ទីរពាក់ពន្ធ័អាជ្ញាធរស្រុកចុះពិនិត្យស្រាវជ្រាវ ករណីមហាជន បានរិះគន់ចំៗ

ព័ត៌មានជាតិ

អុញនោះ! ឈ្មួញស្រូវដ៏មានឥទ្ធិពលម្នាក់ចាក់ដីលុបមាត់ព្រែកធម្មជាតិនិងចំណីផ្លូវធ្វើជាកម្មសិទ្ធិ នៅស្រុកកំពង់រោទិ៍

(ខេត្តស្វាយរៀង)៖ បុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះមិច ជាឈ្មួញទិញស្រូវដ៏មានឥទ្ធិពលម្នាក់ បានចាក់ដីលុបមាត់ព្រែកធម្មជាតិនិងចំណីផ្លូវយកទៅធ្វើជាកម្មសិទ្ធិធ្វើឲ្យប៉ះពាល់ផ្លូវទឹកដ៏សំខាន់នៅចំណុចស្ពានអូរសាដាវ ស្ថិតនៅភូមិអូរ ឃុំថ្មីស្រុកកំពង់រោទិ៍ ជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីនេះបានកើតឡើងជិត០៤ខែមកហើយគឺចាប់តាំងពខែមីនា២០២១ប្រជាពលរដ្ឋបានប្រតិកម្ម ហើយសូមឲ្យអាជ្ញាធរមានវិធានការទប់ស្កាត់ក៏ប៉ុន្តែគ្មានប្រសិទ្ធិភាព។ ជុំវិញករពីនេះដែរ លោក សំ ពាន់ មេឃុំថ្មី បានប្រាប់អ្នកសារព័ត៌មានថា ករណីឈ្មោះ មិច បានចាក់ដីលប់ព្រែកធម្មជាតិនិងចំណីផ្លូវធ្វើជាកម្មសិទ្ធិនេះ កើតឡើងតាំងពីដើមខែមីនាឆ្នាំ២០២១មកម្ល៉េះលោកបានឲ្យសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំទៅ ហាមឃាត់ឲ្យផ្អាកឈប់ធ្វើសកម្មភាព ហើយបានកោះហៅ ឈ្មោះតាត ប៊ុណ្ណារិទ្ធិ «ហៅមិច»មកសាកសួរនៅសាលាឃុំថ្មី ករណីចាក់ដីបំពេញលើដី ក្បែរស្ពានអូរសាដាវ ដែលធ្វើឲ្យប៉ះពាល់ព្រែកធម្មជាតិរបស់រដ្ឋនិងចំណីផ្លូវសាធារណៈ ឈ្មោះខាងលើនេះបានឆ្លើយថា ខ្លួនគ្មានលុយ ឯណា ទៅចាក់រំលោភយកដីរដ្ឋ ខុសពីដីខ្លួនឯងទេ ប៉ុន្តែក្រុមអ្នកឡានចាក់ដី ចាក់សុទ្ធតែដីទន់ ទើបត្រូវបាក់ហៀរ ចេញចូលក្នុងព្រែកបែបនេះ ។ លោកបានបន្ដថា ក្នុងនាមគេជាម្ចាស់ដី បានប្រាប់ទៅ ក្រុមអ្នកម៉ៅការចាក់ដី ថា កុំចាក់ដីឲ្យហៀរចូលដីរដ្ឋប្រយត្ន័ ឃុំស្រុកគេរករឿង ក្រុមអ្នកចាក់ដីឆ្លើយថា ទុកឲ្យដីរឹងបន្តិច និងកាយយកអាចម៍ដីវិញ ក៏ប៉ុន្តែជននេះមិនបានគោរពតាមកិច្ចសន្យានោះទេ បែជាផ្គើន ខណៈអាជ្ញាធររវល់ ការងារចុះស្រាវជ្រាវ រកអ្នកពាក់ពន្ន័ អ្នកជម្ងឺកូវីដ១៩ […]