ភ្នំពេញ៖ តាមការបញ្ជាក់ពីលោក ង៉ែត ចំរេីន ដែលមានតួនាទីជានាយករដ្ឋបាល នៃក្រុមហ៊ុនបេតុងលាយស្រេច ដែរមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពសារព័ត៌មានយេីងឲ្យដឹងនៅថ្ងៃទី៦ កញ្ញា ឆ្នាំ២០២២នេះថា លោក អ៊ំ សម ជាមន្ដ្រីសារធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ហើយជាដៃគូរកស៊ីជាមួយក្រុមហ៊ុនលោក ដោយកន្លងមកលោក បានហៅបេតុងលាយស្រេចរបស់ក្រុមហ៊ុនលោកដេីម្បីយកមកផ្គត់ផ្គង់ ក្នុងការដ្ឋានសាងសង់ស្ពាន របស់លោក អ៊ំ សម ដោយកន្លងមកលោកហៅបេតុងចាក់រួចហេីយតែងទូទាត់ សាច់ប្រាក់ឲ្យក្រុមហ៊ុនលោក ប៉ុន្មានថ្ងៃបន្ទាប់ ប៉ុន្ដែនាពេលក្រោយមកចាប់ពីដេីមខែ កុម្ភៈ ឆ្នាំ២០២២ លោក អ៊ំ សម សន្យាថាសងតែផ្ទុយទៅវិញដល់ថ្ងៃកំណត់លោកតែងតែគេចវេស រកលេសដោះសារឥតឈប់ឈរ ដោយបានត្រឹមសន្យាខ្យល់។
លោក ង៉ែត ចំរេីន បន្ដថា ការធ្វើបែបនេះរបស់លោក អ៊ំ សម ដោយមិនទទួលខុសត្រូវ ហេីយនិយាយជារួមពិបាកតែម្ដង ដោយព្យាយាមគេចវេសដោយគ្មានទំនួលខុសត្រូវជាដៃគូរកស៊ីជាមួយគ្នានោះឡេីយ។
លោក ង៉ែត ចំរេីន ថាដោយអស់ជម្រើសលោកមានតែសំណូមពរដល់អ្នកសារព័ត៌មាន ដេីម្បីជួយផ្សព្វផ្សាយដេីម្បីជូនជាដំណឹងដល់លោក អ៊ំ សម ឲ្យចូលខ្លួនមកដោះស្រាយគ្នា ឲ្យបានមុនថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ នៅការិយាល័យក្រុមហ៊ុនលោក ដែរមានទីតាំងស្ថិតនៅ ផ្ទះលេខ 1406 ផ្លូវ ប្រឡាយ ភូមិ អន្លង់ក្ងាន សង្កាត់ ឃ្មួញ ខ័ណ្ឌ សែនសុខ រាជធានី ភ្នំពេញ ដេីម្បីទូទាត់សងនូវទឹកប្រាក់ដែលជំពាក់ថ្លៃបេតុងក្រុមហ៊ុនលោកឲ្យអស់ បេីពុំដូចច្នោះទេក្រុមហ៊ុនលោកនឹងមានវិធានការតាមផ្លូវច្បាប់។
ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយេីង បានទំនាក់ទៅលោក អ៊ំ សម តាមរយះលេខទូរស័ព្ទ 015 938 599 ដេីម្បីសុំការបំភ្លឺ តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
ជុំវិញករណីខាងលើនេះ ដែរ អង្គភាពសារព័ត៌មានយេីង ក៏រង់ចាំបកស្រាយបំភ្លឺចំពោះភាគីពាក់ព័ន្ធផ្សេងទៀត រៀងរាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ថា ទឹកប្រាក់ដែរលោក អ៊ំ សម ជំពាក់ក្រុមហ៊ុនលោក ង៉ែត ចំរេីន មានទឹកប្រាក់សរុបចំនួន ១២,៦២៥ ដុល្លារសហរដ្ឋអាមេរិក ៕