ព័ត៌មានសន្តិសុខសង្គម

សំណង់អាណាធិបតេយ្យសាងសងរំលោភដីចំណីប្រឡាយទឹកយ៉ាងរលូនដោយសារមន្រ្ដីជំនាញអនុវត្តន៍ច្បាប់គ្មានប្រសិទ្ធិភាព

(ខេត្តឧត្តរមានជ័យ) ៖ បច្ចុប្បន្នខណៈពេលដីធ្លីកំពុងមានតំលៃហាងឆេងខ្ពស់បានធ្វើអោយមនុស្សលោភលន់មួយចំនួនប្រព្រឹត្តអំពើមិនគប្បីហ៊ានរំលោភយកដីរដ្ន ដីប្រឡាយទឹក ដីបឹងបួរ ដីភ្នំ ជាដើម។ល។ ដោយគ្មានការអៀនខ្មាស់និង មិនដឹងខុសត្រូវ ទាំងបំពាន់ច្បាប់ ។

ជាក់ស្ដែងដីប្រឡាយនៅក្បែរគល់ស្ពាន់ទំនប់ដាច់ ស្ថិតនៅក្នុងភូមិ ទំនប់ដាច់ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានឈ្មោះ យាយ ថា ជាអ្នកមានលុយ មានអំណាចបានចាក់ដីលុបនិងសាងសង់សំណង់រឹងរំលោភលើដីចំណីប្រឡាយទឹក ព្រមទាំងបង្ហូរទឹកកខ្វក់ចូលក្នុងទឹកឡាយថែមទៀត នៅចំណុចគល់ស្ពាន ស្ថិតនៅក្នុងភូមិ ទំនប់ដាច់ ឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានមិនមានការណែនាំនិងហាមឃាត់ពីមន្ដ្រីជំនាញ ឬអាជ្ញាធរដែនដីឡើយ គឺមានតែមន្រ្ដី តែៗ ស្ករៗ ដែលចាំទទួលតែផលប្រយោជន៍ និងលាភសក្ការះតែប៉ុណ្ណោះ។

លោក ម៉ៅ ភូមិបាលស្រុកត្រពាំងប្រាសាទ បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា កាលលោកចុះបញ្ចីដីប្រព័ន្ធ បានទុកចំណីផ្លូវតាមស្ដង់ដា តាមអនុក្រិតនិងតាមការណែនាំរបស់ធនធានទឹកដែរ តែរឿងចាក់ដីលុបឬ សាងសងសំណងខុសច្បាប់នោះគឺខាងស្រុកបានចុះហាមឃាតច្រើនដងហើយ ៗក៏មិនអនុញាតិច្បាប់សាងសងសំណងខុសច្បាប់ទាំងនោះដែរ។ បើដូច្នោះមែន ទាំងភូមិបាលស្រុក ទាំងអភិបាលស្រុក គួរមានវិធានការណាអោយមានប្រសិទ្ធិភាពអាចជឿរជាក់បាន មិនគួរឆ្លើយយករួចខ្លួននោះទេ ។

លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា លោកទើបតែមកកាន់តំណែងជាអភិបាលស្រុក ដូច្នេះលោកក្ដាប់មិនទាន់បានទេ លោកថាចាំលោកសួរទៅ ឃុំ និង ភូមិបាលស្រុក របស់លោកសិន ព្រោះកន្លងមក ឃុំ និង ភូមិបាលស្រុកមិនដែលរាយការណ៍មកលោកទេ តែប្រហែលជាគាត់ធ្លាប់ចុះទៅពិនិត្យកាលពីថ្នាក់ដឹកនាំមុន ចំណែកវិធានការនិងមានប្រសិនបើពិនិត្យឃើញថាខុសច្បាប់៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *