ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសង ជល់មាន់តាមទូរទស្សន៍អនឡាញមួយកន្លែងនៅតារាងបាល់បុរីអឹមអិល កំពុងបើកលេងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាបនៅខណ្ឌដង្កោ

(ភ្នំពេញ)៖ ទីតាំងបនល្បែងសុីសងជល់មាន់តាមទូរទស្សន៍ប្រព័ន្ធអនមួយកន្លែងដែលមានម្ចាស់ ឈ្មោះ ស ដាវុធ ស្ថិតនៅ ក្នុងតារាងបាល់ បុរីអឹមអិលសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញបាននិងកំពុងតែបើកលេងស្រែកហ៊ោទ្រហឹងអឹងកងមានមនុស្សយ៉ាងពពាក់ពពូនមិនទាន់មានអាជ្ញាធរឬសមត្ថកិច្ចណាម្នាក់ចុះមកពិនិត្យនិងធ្វើការបង្រ្កាបនៅឡើយ។

តាមប្រភព៖ បានឲ្យដឹងថាទីតាំងបនល្បែងមួយកន្លែងនេះលេងភ្នាល់ដាក់លុយក្នុងមួយដៃៗរាប់លានរៀល គឺចាប់ផ្តើមបើកលេងពីម៉ោង១១ឬម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៥រសៀលទើបគេឈប់លេងហើយបង្កការរំខានដល់ការរស៉នៅរបស់ប្រជាពលរដ្ឋក្បែរខាងយ៉ាងខ្លាំង។

ប្រជាពលរដ្ឋរស់នៅក្បែរបនល្បែងនោះបានធ្វើការសំណូមពរទៅដល់ លោក ស្រី គឹមញឹប អភិបាលខណ្ឌដង្កោ និងលោក ជឹមសុីថា អធិការខណ្ឌដង្កោ
មេត្តាចាត់មន្ត្រីក្រោមឪវាទចុះពិនិត្យមើលនិងធ្វើការបង្រ្កាបបនល្បែងខាងលើដើម្បីគោរពនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ។

ពលរដ្ឋលើកឡើងថា«ទីណាមានល្បែងស៊ីសងគ្រប់ប្រភេទ គឺទីនោះតែងតែមាន បទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើមហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានទៀតផង។

ជាចុងក្រោយប្រជាពលរដ្ឋបានសង្ឃឹមយ៉ាងមុតមាំថា លោក ស្រី អភិបាលខណ្ឌដង្កោ និងលោក អធិការខណ្ឌដង្កោ ប្រាកដជាមានចំណាត់ការដ៏សមស្របដើម្បីឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋជាក់ជាមិនខានឡើយ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *