ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្រុមអ្នកសារព័ត៌មាន៩នាក់ពាក់ព័ន្ធករណីទាលុយពីរថយន្តដឹកគ្រឿងឈើផ្ទះចាស់ចំនួន៤០០០ដុល្លារ!

(ស្ទឹងត្រែង)៖ក្រុមអ្នកសារព័ត៌មានចំនួន៩នាក់ត្រូវបានឃាត់ខ្លួន

ដោយកម្លាំងកងរាជអាវុធដើម្បីសាកសួរកាលពីវេលាថ្ងៃត្រង់ទី៧កញ្ញា២០២១ពាក់ព័ន្ធករណីទាលុយពីរថយន្តដឹកគ្រឿងឈើផ្ទះចាស់ចំនួន៤០០០ដុល្លារ ហើយរាយការណ៍ប្តឹងទៅអាវុធហត្ថរួចនាំគ្នារត់គេចដោយគ្មានមូលហេតុ។

តាមប្រភពព័ត៌មានអោយដឹងថាក្រុមអ្នកសារព័ត៌មានទាំងនោះមានគ្នា១០នាក់ទៅបណ្តាក់គ្នាទាលុយពីរថយន្តដឹកគ្រឿងឈើជាផ្ទះចាស់ៗត្រូវគេទិញហើយរុះរើ ដឹកឆ្លងទៅខេត្តផ្សេងទៀត។ប្រភពដដែលបន្តថាផ្ទះចាស់ៗទាំងនោះក្រោយឈ្មួញដើរប្រមូលទិញបានគឺត្រូវរុះរើនិងសុំច្បាប់អនុញ្ញាតិពីអាជ្ញាធរមានសមត្ថកិច្ចទើបលើកដាក់រថយន្តដឹកទៅខេត្តផ្សេងទៀត ដូចជាខេត្ត ព្រៃវែង ស្វាយរៀង តាកែវ កំពត ជាដើម។

សមត្ថកិច្ចដែលបានចុះប្រតិបត្តិការឃាត់ក្រុមអ្នកសារព័ត៌មានទាំងនោះអោយដឹងថាឈើនៅរថយន្តនោះសុទ្ធសឹងជាផ្ទះចាស់ដែលឈ្មួញប្រមូលទិញរួចរុះរើដឹកចេញពីខេត្តស្ទឹងត្រែង។សមត្ថកិច្ចដដែលបន្តថាឈើផ្ទះចាស់នៅលើរថយន្តទាំងនោះមុនពេលលើកដាក់រថយន្តរដ្ឋបាលព្រៃឈើបានត្រួតពិនិត្យរួចរាល់ហើយ ពុំបង្កប់ឈើឆៅអត់ច្បាប់នោះឡើយ។តែដល់ពេលគេលើកដាក់រថយន្តគ្រប់គ្រាន់ហើយនិងរៀបចេញដំណើរក៍ស្រាប់មានក្រុមសារព័ត៌មានទៅទាលុយម្ចាស់រថយន្តចំនួន៤០០០ដុល្លារ តែម្ចាស់គេប្រាប់ថាពុំលទ្ធភាពដល់ថ្នាក់ហ្នឹងទេ ទោះលក់ឈើចាស់ហ្នឹងទាំងអស់ក៍មិនបានដល់៤០០០ដុល្លាហ្នឹងដែរ បើប្រេងសាំងតិចតួចគឺអាចជូនបាន តែពួកគាត់មិនព្រមក៍បណ្តាក់គ្នាមកទាម្តងមួយក្រុមៗ ហើយដេញតាមរថយន្តរហូតតាំងពីព្រំប្រទល់ខេត្តស្ទឹងត្រែងនិងព្រះវិហាមកដល់ច្រកចូលជាំធំ ស្រុកថាឡាបរិវ៉ាត់ ហើយប្តឹងទៅអាវុធហត្ថផ្ទៃប្រទេសនិង អាវុធហត្ថខេត្ត ទើបកម្លាំងចុះសហការជាមួយរដ្ឋបាលព្រៃឈើទៅពិនិត្យរថយន្តនោះទៀត តែបែពួកគេទាំងនោះរត់គេចពីសមត្ថកិច្ចវិញ ។ដោយគ្មានមូលប្តឹងទៅសមត្ថកិច្ចហើយ បែរត់គេច ទើបកម្លាំងអាវុធហត្ថតាមឃាត់មកសាកសួរតែម្តង។

សមត្ថកិច្ចដដែលនេះថាខណៈចុះទៅពិនិត្យរថយន្តដឹកឈើតាមការប្តឹងរបស់ក្រុមអ្នកសារព័ត៌មាននោះ ក្រុមសារព័ត៌មានទាំងនោះបានបើករថយន្តរត់គេច ដោយ២នាក់ត្រូវឃាត់នៅស្រុកថាឡាបរិវ៉ាត់ ៧នាក់ក្រោមញការសហការជាមួយអាវុធហត្ថស្រុកឆែបខេត្តព្រះវិហា ឃាត់នៅមុខបន្ទាយអាវុធហត្ថស្រុក និងម្នាក់ទៀតរត់គេចខ្លួន សរុប៩នាក់ និងរថយន្ត ចំនួន ៣ គ្រឿន ។

បើតាមប្រភពព័ត៌មានអោយដឹងថាកន្លងមកក្រុមឈ្មួញបានប្រើប្រាស់រូបភាពទិញផ្ទះចាស់ៗ ហើយរុះរើសុំច្បាប់ដឹកចេញ តែសកម្មភាពជាក់ស្តែងគឺប្រមូលទិញឈើអាដោយរណាយន្ត មកវ៉ៃដែកគោលបត់ ហើយយកទៅត្រាំទឹកប្រឡាយឬស្រះ រហូតដល់ស្រគាំសាច់ទើប ស្រង់ដាក់លាយជាមួយគ្រឿងផ្ទះចាស់ ព្រោះមិនពិបាកមើល៍ផ្ទះចាស់គឺមានដំណាប់ខ្នៀប លក លាក់ តែឈើបន្លំពុំមាន ដំណាប់ ខ្នៀប លក លាក់ឡើយ គ្រាន់តែវ៉ៃដែកគោលបត់ បន្លំតែប៉ុណ្ណោះ។

ម្យ៉ាងទៀតសកម្មភាពការប្រមូលទិញផ្ទះចាស់របស់ឈ្មួញនេះគឺរាប់ឆ្នាំមកហើយ ដឹកមួយឆ្នាំទល់មួយឆ្នាំមិនដែលស្បើយសោះ តើស្រុកមួយនោះមានខ្នងផ្ទះចាស់ប៉ុន្មានម៉ឺនខ្នងដែលត្រូវលក់ទើមឈ្មួញទិញមិនអស់ទាល់តែសោះបែបហ្នឹង។

ករណីនេះកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក៍បាន កសាងសំណុំរឿង ពីបទគំរាមទារប្រាក់ពីប្រជាពលរដ្ឋ ដឹកឈើផ្ទះចាស់ ទៅសាងសង់កន្លែងថ្មី។
ក្រុមអ្នកសារព័ត៌មានទាំង៩នាក់នោះមានឈ្មោះដូចខាងក្រោម៖
១ / ឈ្មោះ សំ រដ្ឋា ភេទប្រុស អាយុ ៣១ ឆ្នាំ ជាអ្នកសារពត៌មាន កាន់បណ្ណសំគាស់ខ្លួនចេញដោយអគ្គនាយក ដ្ឋានពត៌មាន និងសោតទស្សន៌ ( ពិនិត្យតាម QR Code មិនមានអត្តសញ្ញាណ )
២ / ឈ្មោះ ច្រេស សុខុន ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជាអ្នកសារ ពត៌មានកាន់បណ្ណសំគាស់ខ្លួនចេញដោយអគ្គនាយកដ្ឋានពត៌មាន និងសោតទស្សន៌ ( ពិនិត្យតាម QR Code មិនមានអត្តសញ្ញាណ )
៣ / ឈ្មោះ អឿន សុខខេង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជាអ្នកសារ ពត៌មាន កាន់បណ្ណសំគាស់ខ្លួនចេញដោយ អគ្គនាយកដ្ឋានពត៌មាន និងសោតទស្សន៌ ( ពិនិត្យតាម QR Code មិនមានអត្តសញ្ញាណ )
៤ / ឈ្មោះ អ៊ិត រិទ្ឋី ភេទប្រុស អាយុ ៤៧ ឆ្នាំ ជាអ្នកសារពត៌មាន ( គេហទំពរ WWW.PDAHOTNEWS.COM )
៥ / ឈ្មោះ បុល ថៃ ភេទប្រុស អាយុ ២២ ឆ្នាំ ជាអ្នកសារពត៌មាន ( គេហទំពរព័រWWW.PDAHOT
NEWS.COM )
៦ / ឈ្មោះ លី ធា ភេទប្រុស អាយុ ៤១ឆ្នាំ ជាអ្នកសារពត៌មាន ( គេហទំពរ WWW. PDAHOTNEWS.COM )
៧ / ឈ្មោះ ណុប ប៊ុនធីម ភេទប្រុស អាយុ ៤២ ឆ្នាំ ជាអ្នកសារពត៌មាន ( អង្គភាពពត៌មានគេហទំព័រWWW.BPNEWS.ONLINE )
៨ / ឈ្មោះ គង់ សុធារើន ភេទប្រុស អាយុ ៤៣ឆ្នាំ ជាអ្នក និពន្ឋនាយរង អ្នកសារពត៌មាន ( គេហទំពរ WWW. CCN.DAILY.
COM )
៩ / ឈ្មោះ លី វ៉ាន់ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាជំនួយការចាងហ្វាង (គេហទំពរ រស្មីម្ជុលពេជ្ររិទ្ឋីជយWWW,RMR-NEWS
.COM )។

ក្រុមអ្នកសារពត៌មានទាំង៩នាក់ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាក សួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *