ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលចុះធ្វើការពួកខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន!

(ខេត្តកំពង់ឆ្នាំង)៖នៅរសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤នឹង ០០នាទី កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំអនុវត្តន៍ផ្ទាល់ដោយលោកវរៈសេនីយ៍ទោ ឃឹម សុផាត ឋានៈនាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិស្ពករាជ ឃុំ
អណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល : ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី សុខជា អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ
កម្មករ រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដកហូតវត្តាង : ថ្នាំញៀន ០១កញ្ចប់ធំ ទូរសព្ឌ័ ០១គ្រឿង កាំបិទចុងស្រួច ០២ដើម ដាវ០១ ដើម ឧបករណ៍វេចខ្ចប់ និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕

 

 

adm

Leave a Reply

Your email address will not be published. Required fields are marked *