Related Articles
រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបុកម៉ូតូនារីជនបរទេសម្នាក់ខ្ទាតពីផ្លូវ បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង.!
(កំពត)៖រថយន្តមិនស្គាល់ម៉ាកបានបើកបុកនារីជាជនបរទេសម្នាក់បណ្តាលឱ្យស្លាប់នៅលើផ្លូវជាតិលេខ៣ក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពតនៅពថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។ មន្ត្រីនគរបាលបានឱ្យដឹងថា នារីរងគ្រោះមាន ឈ្មោះ ហ្រ្វេយ៉ា មេលីសា (Freya Melissa) អាយុ ២៤ឆ្នាំ ជនជាតិហ្វាំងឡង់ ស្នាក់នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ មុនកើតហេតុគេឃើញនារីជនបរទេសបានបើកម៉ូតូតែម្នាក់ឯង។ស្របពេលនោះមានរថយន្តបើកមកពីក្រោយបានបុកម៉ូតូពេញទំហឹង រួចបង្កើនល្បឿនបើកគេចបាត់។ ក្រោយទទួលព័ត៌មាននេះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ តែមិនអាចកំណត់ភិនភាគរថយន្តបង្កបានឡើយ៕
គួរឱ្យអណោចអាធ័ម.សន្តិសុខវ័យចំណាស់ម្នាក់ កំពុងតែជិះកង់សុខៗ ស្រាប់តែដួលស្លាប់នៅតាមចិញ្ចើមថ្នល់ មិនដឹងមូលហេតុ..!
(ភ្នំពេញ) សន្តិសុខវ័យចំណាស់ម្នាក់ កំពុងតែជិះកង់សុខៗ មិនដឹងថាបញ្ហាអ្វី ស្រាប់តែដួលស្លាប់នៅតាមចិញ្ចើមថ្នល់ គួរឱ្យអណោចអាធ័មបំផុត ។ ហេតុការណ៍នេះ ត្រូវបានក្រុមអ្នកសារព័ត៌មាន និង ប្រជាពលរដ្ឋ បានប្រទះឃើញ នៅវេលាម៉ោងប្រម៉ានជា ៩ :១៥ព្រឹក ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២១នេះ. ស្ថិតនៅត្រង់ចំណុចត្រង់ផ្លូវបេតុងមួយកន្លែង (ខាងកើតវត្តអង្គតាមិញ) ក្នុងសង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះខាងលើ ឈ្មោះ វង្ស ផេង អាយុ៥១ មុខរបរជាបុគ្គលិកក្រុមឯកជន MPA មានទីលំនៅបច្ចុប្បន្ននៅ ក្បែរទីតាំងកន្លែងកើតហេតុ ។ ការស្លាប់របស់ជនរងគ្រោះគឺនៅ មិនទាន់បានដឹងអំពី មូលហេតុពិតប្រាកដនៅឡើយនោះទេ គឺ ស្ថិតនៅក្រោមការធ្វើ កោសល្យវិច័យពីខាងសមត្ថកិច្ចជំនាញជាមុនសិន..៕ ប្រភពដោយ ៖ លោក កែវ សារិទ្ធ
ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ ក្នុងក្រុងបាវិត
(ខេត្ដស្វាយរៀង)៖ ជនសង្ស័យចំនួន០៧នាក់ និងគ្រឿងញៀនមួយចំនួនធំ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនបាន និងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃច័ន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរនូវសារធាតុញៀនខុសច្បាប់។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ០៧នាក់ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ ជនសង្ស័យទាំង០៧នាក់ រួមមាន៖ ១.ឈ្មោះ ធឿន មិញយ៉ាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ២.ឈ្មោះ កែវ សុគន្ធី ភេទប្រុស អាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកម៉ាត រស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង.៣.ឈ្មោះជឿន ប៉ោសៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម. ៤.ឈ្មោះលូ ថេតង ភេទប្រុសជនជាតិវៀតណាម នៅចំណុចខាងមុខហាងម៉ាស្សា […]