(ខេត្តកណ្តាល)៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរស០២នាក់បានស្លាប់យ៉ាង អនោចអធម៌ បណ្ដាលឲ្យខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត០១ គ្រឿង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង២២:០៨ នាទី-នៅកំណាត់ផ្លូវលេខ៧០B ស្ថិតក្នុងភូមិ វាលធំឃុំ ពាមឧកញ៉ាអុង. ស្រុក ល្វាឯមខេត្តកណ្តាល។ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1GD-5598 បើកបរក្នុងទិសដៅពីលិចទៅកើត (ពីឃុំពាមឧកញ៉ាអុងទៅឃុំកោះរះ )ពេលបើកមកដល់ចំណុចកើតហេតុក៏បានវេចង្កូតចូលទៅចំណែកផ្លូវរបស់ភាគីម្ខាងទៀតបណ្តាលអោយបុកចំពេញទំហឹងជាមួយរថយន្តមួយគ្រឿងដែលកំពុងបើកបរលើផ្លូវអទិភាពរបស់ខ្លូន រថយន្តម៉ាក Toyota Vigo ពណ៏ ទឹក ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ1BF-8968 បើកបរមានទិសដៅ(បញ្ច្រាសគ្នា)។ ម្ចាស់អ្នកបើកបររថយន្តឈ្មោះ គឹម សុធា ភេទ ប្រុស អាយុ ៤០ ឆ្នាំមានទីលំនៅភូមិ មានជ័យ ១ សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌ័មានជ័យ រាជធានី ភ្នំពេញ(គ្មានរបួស)ត្រូវឃាតខ្លួនភ្លាមៗ។ អ្នកបើកម៉ូតូឈ្មោះ កើត វិចិត្រ ភេទ ប្រុស អាយុ 16 […]
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាស នៅព្រះ រាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយក្រសួងធនធានទឹកបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន នឹងបន្តឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយកម្លាំងខ្យល់មូសុងឦសាន ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ក្នុងនោះ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងតំបន់វាលទំនាបនឹងមានសីតុណ្ហភាពអតិបរមាពី ៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី ចំពោះនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ ដោយឡែកនៅតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៤-៦ម៉ែត្រ/វិនាទី ហើយតំបន់មាត់សមុទ្រ និងមានសីតុណ្ហភាពអតិបរមាពី ២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទីអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០% ចំណែកនៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងរលកសមុទ្រមានកម្ពស់ពី ០,៧៥-១,៥០ម៉ែត្រ៕
(ខេត្តមណ្ឌលគីរី)៖ អ្នកនាំពាក្យខេត្តមណ្ឌលគីរី លោក នាង វណ្ណៈ បានបញ្ជាក់ប្រាប់ អ្នកព័ត៌មាន តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះថា រថយន្តស៊េរីទំនើប Lexus 570 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AQ-2225 ដែលបានបុកគ្នាជាមួយនឹងម៉ូតូរឺម៉កកាលពីទី២៩ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ ពិតជារថយន្តរបស់លោកអភិបាលខេត្តមណ្ឌលគីរី ពិតប្រាកដមែន ប៉ុន្តែកំឡុងពេលកើតហេតុនោះ លោកអភិបាល មិនបានរួមដំណើរជាមួយរថយន្តបង្កនោះទេ ព្រោះរថយន្តនោះ លោកឲ្យកូនចៅរបស់លោកយកទៅជួសជុល និងបើកយកមកទុកវិញ ហើយលោកអភិបាលខេត្តបានជិះរថយន្តសេរីទំនើបផ្សេងទៀតម៉ាក់ វ៉ុលវីហ្គេន ពាក់ស្លាកលេខ ភ្នំពេញ 2BT-9992 ៕