Related Articles
ដេប៉ូខ្សាច់ដ៏ធំមួយ ក្បែរស្ពានព្រែកសំរោង ក្រុងតាខ្មៅ កំពុងបំផ្លាញផ្លូវ និង ប៉ះពាល់បរិស្ថានជាខ្លាំង
(ខេត្ដកណ្តាល)៖ដេប៉ូខ្សាច់ដ៏ធំមួយ ក្បែរស្ពានព្រែកសំរោង ក្រុងតាខ្មៅ បាននិងកំពុងបំផ្លាញផ្លូវ និង ប៉ះពាល់សុខភាពពលរដ្ឋជាខ្លាំង ខណៈក្រុមឡានដឹកខ្សាច់រាប់រយគ្រឿង ដែលដឹកចេញពីដេប៉ូខ្សាច់នោះ ដូចហែរបុណ្យកឋិន ទាំងថ្ងៃ ទាំងយប់ ពោលគឺ ២៤ម៉ោងលើ២៤ម៉ោង តែម្តង ។ ទីតាំងដេប៉ូខ្សាច់ដ៏ធំនេះ ស្ថិតតាមបណ្តោយផ្លូវ២១ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ប្រជាពលរដ្ឋរស់នៅក្បែរនោះ សុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា រាល់ថ្ងៃនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពួកគាត់ពិបាករស់នៅខ្លាំងណាស់ ពេលថ្ងៃហុយខ្លាំង ពេលយប់ថ្លង់សម្លេងឡានបើកបរលឿនៗ ។ ប្រជាពលរដ្ឋ បន្ថែមថា ពួកគេមិនដឹងថាត្រូវធ្វើយ៉ាងណាទៀតទេ បើជម្រាបប្រាប់អាជ្ញាធរ រួចហើយ តែគ្មានប្រសិទ្ធភាពទាល់តែសោះ គឺ នៅដដែលៗធ្វើអោយប្រជាពលរដ្ឋជួបការលំបាកជាខ្លាំង ហើយមិនដឹងថា ម្ចាស់ដេប៉ូខ្សាច់នេះ មានបុណ្យសក្តិ ខ្សែធំ ប៉ុណ្ណា នោះទេ ។ បើនិយាយរឿងសម្លេងឡានបើកបរវិញ គឺ យប់ឡើងដេកមិនបាននោះទេ សម្លេងថ្លង់ និង អាអ៊ិចកាយខ្សាច់ផង ក្រុមឡានដឹកខ្សាច់ផង ។ ដោយឡែកផ្លូវ ខ្សាច់ […]
ទីតាំងល្បែងសុីសង ជល់មាន់តាមទូរទស្សន៍អនឡាញមួយកន្លែងនៅតារាងបាល់បុរីអឹមអិល កំពុងបើកលេងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាបនៅខណ្ឌដង្កោ
(ភ្នំពេញ)៖ ទីតាំងបនល្បែងសុីសងជល់មាន់តាមទូរទស្សន៍ប្រព័ន្ធអនមួយកន្លែងដែលមានម្ចាស់ ឈ្មោះ ស ដាវុធ ស្ថិតនៅ ក្នុងតារាងបាល់ បុរីអឹមអិលសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញបាននិងកំពុងតែបើកលេងស្រែកហ៊ោទ្រហឹងអឹងកងមានមនុស្សយ៉ាងពពាក់ពពូនមិនទាន់មានអាជ្ញាធរឬសមត្ថកិច្ចណាម្នាក់ចុះមកពិនិត្យនិងធ្វើការបង្រ្កាបនៅឡើយ។ តាមប្រភព៖ បានឲ្យដឹងថាទីតាំងបនល្បែងមួយកន្លែងនេះលេងភ្នាល់ដាក់លុយក្នុងមួយដៃៗរាប់លានរៀល គឺចាប់ផ្តើមបើកលេងពីម៉ោង១១ឬម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោង៥រសៀលទើបគេឈប់លេងហើយបង្កការរំខានដល់ការរស៉នៅរបស់ប្រជាពលរដ្ឋក្បែរខាងយ៉ាងខ្លាំង។ ប្រជាពលរដ្ឋរស់នៅក្បែរបនល្បែងនោះបានធ្វើការសំណូមពរទៅដល់ លោក ស្រី គឹមញឹប អភិបាលខណ្ឌដង្កោ និងលោក ជឹមសុីថា អធិការខណ្ឌដង្កោ មេត្តាចាត់មន្ត្រីក្រោមឪវាទចុះពិនិត្យមើលនិងធ្វើការបង្រ្កាបបនល្បែងខាងលើដើម្បីគោរពនិងអនុវត្តន៍ទៅតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធភាពផងដែរ។ ពលរដ្ឋលើកឡើងថា«ទីណាមានល្បែងស៊ីសងគ្រប់ប្រភេទ គឺទីនោះតែងតែមាន បទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើមហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានទៀតផង។ ជាចុងក្រោយប្រជាពលរដ្ឋបានសង្ឃឹមយ៉ាងមុតមាំថា លោក ស្រី អភិបាលខណ្ឌដង្កោ និងលោក អធិការខណ្ឌដង្កោ ប្រាកដជាមានចំណាត់ការដ៏សមស្របដើម្បីឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋជាក់ជាមិនខានឡើយ៕
ចាប់ខ្លួនស្រ្តីម្នាក់បាននិង បញ្ជូនទៅតុលាការ ក្រោយបានលួចយកគ្រឿងញៀនទៅឱ្យប្តី នៅកន្លែងចត្តាឡីស័ក្ក.!
( ភ្នំពេញ)៖ សមត្ថកិច្ចបានបញ្ជូនស្ត្រីម្នាក់ដែលយកគ្រឿងញៀនជាច្រើនគ្រាប់ឱ្យប្តីកំពុងនៅកំដរអ្នកជំងឺក្នុងមណ្ឌលព្យាបាលកូវីដ១៩ទៅតុលាការភ្នំពេញដើម្បីចាត់ការទៅតាមច្បាប់។ ស្រ្តីដែលបញ្ជូនទៅតុលាការនោះឈ្មោះ គង់ សុភា អាយុ៣៦ឆ្នាំ។ស្ត្រីនោះត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងនោះដកហូតបាន ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ សង្ស័យជាសារធាតុញៀនបំពង់កែវចំនួន១។ សូមបញ្ជាក់ថា បើយោងតាមមាត្រា៤០បទរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសាធារតុញៀនស្ថិតក្នុងតារាងទី១និងតារាងទី២ នៃច្បាប់ត្រួតពិនិត្យគ្រឿងញៀនត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល៕