(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ត LEXUS RX300 បានបុកគ្នាជាមួយរថយន្តសេរីទំនើប LEXUS LX570 KURO នៅត្រង់ផ្លូវបំបែកជាបួន បណ្ដាលឱ្យរថយន្តទំនេីប 570 ក្រឡាប់ផ្ងាជើងច្រងាង។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទី រសៀល ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២២ ក្នុងតំបន់បឹងកក់ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្រ្តីម្នាក់ បើកបររថយន្តម៉ាក LEXUS LX570 KURO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-9899 បើកបរក្នុងទិសដៅពីលិចទៅកើតបញ្ជ្រាស់ទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាក់ LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាលេខ ភ្នំពេញ 2O-4445 បើកបរដោយបុរសម្នាក់ នឹងមានអ្នករួមដំណើរប្រុសស្រីបីនាក់ទៀតដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបុករថយន្តLEXUS LX570 KUROយ៉ាងពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ញាជើងច្រងាងតែម្តង ចំនែករថយន្តLEXUS RX300រងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះម្ចាស់រថយន្ត LEXUS LX570 KURO បានគេចចេញពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តនៅកន្លែង។
ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចបានទាក់ទងទៅសម្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកធ្វើការវាស់វែងស្ទួចយករថយន្តទាំង២គ្រឿង យកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕