ខេត្តកណ្តាល៖កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា និងជាព្រះមេគណខេត្ត កណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រមទាំងមន្ត្រីរាជការ បាននិមន្តជាព្រះអធិបតី និងអធិបតីក្នុងពិធីបុណ្យឆ្លងកុដិ របង និងសមិទ្ធផលនានា ក្នុងវត្តទាន់អរ ស្ថិតនៅភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ដោយមើលឃើញពីភាពខ្វះខាត នៃដំណើការបញ្ចប់ការកសាងដំបូលសាលាធម្មសភា ទីអារាមប្រវត្តិសាស្ត្រនេះ ឯកឧត្តមមានសទ្ធាដ៏ជ្រះថ្លាក្នុងបុណ្យនៃព្រះពុទ្ធសាសនា សូមចូលរួមចូលបច្ច័យ ២០លានរៀលផងដែរ ៕