(ខេត្តកណ្ដាល)៖ ប្រជាពលរដ្ឋនៅស្រុកល្វាឯមនិងស្រុកខ្សាច់កណ្ដាល
ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំអរិយក្សត្រ ល្វាឯមនិងឃុំស្វាយជ្រុំ ខ្សាច់កណ្ដាលមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងនិងរីករាយយ៉ាងក្រៃលែង។
ហើយក៏ប្រជាពលរដ្ឋរងចាំមើលបន្តរទៅទៀតតើក្រុមហ៊ុនមួយនេះអនុវត្តន៍បានប៉ុន្មានថ្ងៃ និងពោរពដូចកិច្ចសន្យាបានប៉ុន្មានផ្សែងបារីទៀ,,,?។
នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ដែលបានឃើញថ្នាក់ដឹកនាំស្រុកស្រុកល្វាឯមនិងស្រុកខ្សាច់កណ្តាល ដឹកនាំផ្ទាល់ដោយលោក កន សុខកាយ និងលោក ប៊ុន ផេង បានសហការណ៍ការគ្នា ដឹកនាំកម្លាំងចំរុះចុះផ្អាកអាជីវកម្មដឹកខ្សាច់នៅចំណុចខាងលើដែលបានបង្កការខូចខាតផ្លូវ និងប៉ះពាល់ដល់ការធ្វេីដំណេីរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ខ្លាំងទៀតផង។
នៅក្នុងបេសកកម្មដែលមានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋនេះ ថ្នាក់ដឹកនាំស្រុកទាំង២បានណែនាំឲ្យម្ចាស់អាជីវកម្មដឹកខ្សាច់ និងម្ចាស់បុរី ត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋបាលស្រុកទាំង២ខាងលើឲ្យខាងតែបាន។
អាជ្ញាធរស្រុកទាំងទ្វេរខាងលើបានសង្កត់ធ្ងន់ៗនិងបានណែនាំដល់ម្ចាស់អាជីវកម្មដឹកខ្សាច់ និងម្ចាស់បុរី ដូចខាងក្រោម៖
*ទី១-ម្ចាស់អាជីវកម្មត្រូវបំពេញកតព្វកិច្ចគោរពតាមច្បាប់អាជីវកម្មដែលបានកំណត់។
*ទី២-ត្រូវផ្អាកជាបណ្តោះអាសន្នដោយទុកឲ្យម្ចាស់អាជីវកម្មខ្សាច់ សម្អាតផ្លូវដែលខូចខាត។
*ទី៣-ធានាឲ្យបានចំពោះផលប៉ះពាល់ទាំងឡាយដែលរំខាន់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងអាជីវកម្ម។
គួររំលឹកផងដែរថា ចំពោះករណីម្ចាស់អាជីវកម្មដឹកខ្សាច់ និងម្ចាស់បុរីខាងលើនេះ ធ្លាប់បានប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានធ្វើការរិះគន់ជាច្រើនលើកច្រើនសារណាស់មកហើយ ប៉ុន្តែក្រុមទាំងនោះហាក់បីមិនយកត្រចៀកស្ដាប់សោះ ព្រោះអាងមានខ្នងអ្នកធំ ឧកញ៉ា អ្នកមានលុយ មានអំណាចនៅពីក្រោយ៕