(ខេត្តព្រៃវែង)៖ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយត្រី ឈួន គឹមសាន មេបញ្ជាការ អ.ហ ខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពី ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រៃវែង។ នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសនិងកម្លាំងមូលដ្ឋាន អ.ហ ស្រុកពាមរក៏ ចំនួន០៨នាក់ រថយន្ត០១គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានរដ្ឋបាលបង្ក្រាបបទល្មើគ្រឿងញៀននៅចំណុចផ្ទះសំណាក់ ស្ទឹងស្លូត ស្ថិតនៅ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ ជាបន្តបន្ទាប់ ៖ ១/ឈ្មោះ អ៊ុន សុីឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ២/ឈ្មោះ ភិន សុភីម […]
ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ៤នាក់គប់គ្រាប់បែកកែច្នៃផ្ទុះផ្អើលពេញកាស៊ីណូថ្មពេជ្រ នៅស្រុកលើកដែក
ខេត្តកណ្ដាល៖ ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង បានប្រើកាំភ្លើងកែច្នៃបាញ់ទៅលើសន្តិសុខបណ្ដាលឱ្យរងរបួសយ៉ាងដំណំ និងគប់គ្រាប់បែកកែច្នៃចំនួន១គ្រាប់ បណ្ដាលឲ្យផ្ទុះផ្អើលពេញកាស៊ីណូ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២និង៤៤នាទី នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរង គ្រោះឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ដោយរងរបួសស្មាដៃដៃ ខាងឆ្វេងបន្តិច។ ជនសង្ស័យចំនួន ៤នាក់ មិនស្គាល់អត្តសញ្ញាណ ។ អធិការនគរបាលស្រុកលើកដែក ប្រាប់អ្នកកាសែតតាមទូរស័ព្ទថា ករណីនេះពិតជាបានកេីតឡើងនៅកាសុីណូ «ថ្មពេជ្រ »មែន ប៉ុន្តែលោកមិនអាចបញ្ជាក់ថា បាញ់អស់ប៉ុន្មានគ្រាប់នោះទេ? ចំពោះជនល្មើសប្រើប្រាស់កាំភ្លើងម៉ាកអ្វីហើយអត្តសញ្ញាណជនសង្ស័យនោះ ក៏មិនទាន់បានដឹងច្បាស់ដែរ? ព្រោះមានកម្លាំងជំនាញនគរបាលខេត្ដកណ្ដាល ក៏ចុះមកសហការតាំងពីពេលកេីតហេតុការណ៍ភ្លាមៗមកម្លេះ។ នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យករួមមាន ១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់។ ២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក […]
រងចាំមើលតើវាសនា លោក ទូច សាមហុង មន្ត្រីនគរបាលក្រុងអរិយក្សត្រ ទៅជាយ៉ាងណា ក្រោយទទួលស្គាល់ថាបានលេងល្បែង និងមានជម្លោះក្នុងសង្វៀនបញ្ជល់មាន់!
(កណ្ដាល)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ”អ្នកសារព័ត៌មាន”នៅព្រឹកទី១៦.០៩.២០២៤ លោក ទូច សាមហុង មន្ត្រីគរបាលនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល បានទទួលស្គាល់ថា ខ្លួនពិតជាមានទំនាស់ក្នុងវង់ល្បែងបញ្ជល់មាន់ ប្រាកដមែន។ បើតាមលោក ទូច សាមហុង ទំនាស់មួយនេះ កើតឡើងដោយសារ រូបលោក ភ្នាល់ចាញ់លុយចំនួន៦០ម៉ឺនរៀល។ ប៉ុន្តែខ្លួនឱ្យលុយទៅអ្នកឈ្នះឈ្មោះ(ហាប់)ចំនួន១០ម៉ឺនរៀលប៉ុណ្ណោះ ដោយផ្អែកថា កាលពីកន្លងទៅបុគ្គលឈ្មោះ(ហាប់) បានភ្នាល់ល្បែងបញ្ជល់មាន់ចាញ់ រូបលោក ចំនួន៥០ម៉ឺនរៀល ហើយជំពាក់ទាំងអស់។ លុះដល់ថ្ងៃទី១៤.០៩.២០២៤ ពេលខ្លួន ភ្នាល់ល្បែងបញ្ជល់មាន់ចាញ់ចំនួន៦០ម៉ឺនរៀលវិញ លោក ទូច សាមហុង ក៏បានកាត់កងប្រាក់ជំពាក់ កាលពីថ្ងៃមុន។ ដោយប្រគល់លុយឱ្យទៅ អ្នកឈ្នះឈ្មោះ(ហាប់)ចំនួន១០ម៉ឺនរៀល.ប៉ុន្តែឈ្មោះ(ហាប់)មិនព្រម រហូតកើតជាទំនាស់ ឈ្លោះប្រកែកគ្នា។ លោក ទូច សាមហុង បញ្ជាក់ទៀតថាក្រោយមានការ សម្របសម្រួលពីម្ចាស់សង្វៀនបញ្ជល់មាន់ ខ្លួនក៏យល់ព្រមប្រគល់លុយឱ្យឈ្មោះ(ហាប់) ត្រឹមពាក់កណ្ដាល ស្មើនឹង៣០ម៉ឺនរៀលដើម្បីបញ្ចប់រឿង។ សូមបញ្ជាក់ថា ទំនាស់មួយនេះ បានកើតឡើងក្នុង(សង្វៀនបញ្ជល់មាន់)ត្រង់ចំណុចព្រៃល្បាស់នៃវាលស្មៅ ខាងលិចផ្លូវជាតិលេខ៦ ប្រហែលជាង១គឺឡូម៉ែត្រ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤.០៩.២០២៤។ ស្របពេលដែលលោក […]
ឈ្មួញនាំបន្លែផ្លែឈើពីប្រទេសវៀតណាមដូចហែរកឋិន នៅស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង៖ ឈ្មួញសំរ៉ុកទិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម យកមកលក់ចែកចាយនៅក្នុងខេត្តស្វាយរៀងនិងតាមបណ្តាខេត្តនានា ដែលគេសង្ស័យថាគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ ។បន្លែផ្លែឈើ នាំចូលពីប្រទេសវៀតណាមមកដល់ទឹកដីប្រទេសកម្ពុជាខេត្ដស្វាយរៀង ឈ្មួញទាំងនោះបាន ប្តូរអត្តសញ្ញាណ មកជារបស់ខ្មែរ ហើយថាបាននាំយកមកពីខេត្តនេះខេត្តនោះនៅក្នុងប្រទេសកម្ពុជាយើង ។ បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានយើងថា កាលមុនច្រកនេះបានបិទ រយៈ ដោយសារមានបទល្មើសផ្សេងៗកើតឡើង បានឈានទៅដល់ការបិទច្រកបណ្ដោះអាសន្ន រហូតមកដល់ពេលនេះបានបើកដំណើរការជាធម្មតាវិញហើយ ក្រុមឈ្មួញបានចូលទៅទិញបន្លែផ្លែឈើ តាមច្រករបៀងក្រសាំងជ្រំ ស្ថិតនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ក្នុង១ថ្ងៃដឹកតាមរថយន្តចាប់ពី ១៥គ្រឿងទៅ២០គ្រឿង និងមានដឹកតាមម៉ូតូរ៉ឺម៉ក និងរថយន្តសាំយ៉ុង និងរថយន្តផ្សេងទៀត បន្តកន្ទុយគ្នាដោយពុំមានមន្ត្រីជំនាញណាចុះត្រួតពិនិត្យគុណភាពទេ។ សូមបញ្ជាក់ថា កន្លងមកលោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ពេជ្រ វីរៈ ធ្លាប់បានចេញបទបញ្ជាលោកវរៈសេនីយ៍ទោ យ៉ន សុផល ប្រធានវរៈការពារព្រំដែនជើងគោកលេខ៦០៩ បិទចក្ររបៀងប៉ុស្តិ៍ក្រសាំងជ្រំមិនអនុញ្ញាតឲ្យឈ្មួញនាំបន្លែផ្លែឈើ តាមច្រករបៀងនេះទេ។ ប្រភពបន្តថា ការដឹកទំនិញចូលមកប្រទេសវៀតណាមនេះមិនដែលឃើញមានមន្ត្រីពិនិត្យគុណភាពនោះទេ ថាតើមានសារធាតុគីមីហាមឃាត់ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ដែរឬទេ? ហើយឈ្មួញខ្មែរបានសម្រុកនាំយកបន្លែផ្លែឈើ វៀតណាមមកលក់ចែកចាយ ក្នុងខេត្តស្វាយរៀងនិងបណ្តាខេត្តនានា ដោយពុំមានមន្ត្រី ជំនាញណា ពិនិត្យគុណភាពឡើយ។ ឈ្មួញអ្នកដឹកផ្លែឈើម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា រថយន្តដឹកផ្លែឈើ ម៉ាកទួរីស១គ្រឿង ខាងនគបាលវរៈការពារព្រំដែនប៉ុស្តិ៍ក្រសាំងជ្រំ ៣ម៉ឺនរៀល, គយសាខាខេត្តស្វាយរៀងយក៦ម៉ឺនរៀល, […]
នគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យជាមេបនល្បែងស៊ីសងម្នាក់ករណីហិង្សាវាយគេបែកក្បាល
(បាត់ដំបង)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការរដ្ឋាននគរបាលស្រុកឯកភ្នំ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើហិង្សាវាយអ្នកជិតខាងឲ្យរងរបួសពេញខ្លួន និងបែកក្បាល២ថ្នេរ។ នេះបើយោងតាមប្រភពពីសមត្ថកិច្ចស្រុកឯកភ្នំ។ ប្រភពបន្តថា ជនសង្ស័យមានឈ្មោះ គុំ ប៉ិច ភេទប្រុស រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាតដំបង ជាមេបនល្បែងស៊ីសងប្រចាំភូមិផងដែរ។ ចំណែកជនរងគ្រោះ មានឈ្មោះ សុង រត់ ភេទប្រុស រស់នៅក្នុងភូមិជាមួយជនបង្ករ។ សមត្ថកិច្ច បញ្ជាក់ថា ហេតុការណ៍ហិង្សាខាងលើនេះ បានកើតហេតុកាលពីល្ងាចថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០២៤ ដោយផ្ដើមចេញពីជម្លោះពាក្យសម្ដី រវាងជនរងគ្រោះ និងជនសង្ស័យ។ នៅមុនពេលកើតហេតុ ជនសង្ស័យបានសុំតចរន្តអគ្គិសនីពីផ្ទះរបស់ជនរងគ្រោះទៅចាក់ធុងបាស់ច្រៀងលេងនៅផ្ទះរបស់ខ្លួន ដោយសារតែជនបង្ករបើកសម្លេងលឺៗរំខានដល់ផ្ទះជនរងគ្រោះ និងអ្នកភូមិជិតខាង ទើបជនរងគ្រោះហាមជនសង្ស័យកុំឲ្យបើកលឺៗពេក។ ជនរងគ្រោះប្រាប់ច្រើនដង តែជនសង្ស័យនៅតែមិនព្រមស្ដាប់ ទើបជនរងគ្រោះដើរទៅដាក់ឌុយចរន្តអគ្គិសនីចោលតែម្ដង ទើងជនសង្ស័យខឹងសម្បារ និងបានរើសដុំឥដ្ឋ វាងជនរងគ្រោះពីខាងក្រោយបណ្ដាលឲ្យបែកក្បាល២ថ្នេរ ជាំដៃ និងជាំក្រោយខ្នងជាច្រើនកន្លែង។ ក្រោយកើតហេតុភ្លាមៗ ជនសង្ស័យបានប្រកាស ឲ្យជនរងគ្រោះទៅប្ដឹងដល់ណាប្ដឹងទៅគ្មានអ្នកណាហ៊ានប៉ះជនសង្ស័យទេព្រោះនគរបាលប៉ុស្តិ៍សុទ្ធតែជាគ្នារបស់ជនសង្ស័យទាំងអស់។ នៅពេលជនរងគ្រោះទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំព្រែកនរិន គឺនគរបាលប៉ុស្តិ៍មិនព្រមទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដូចជាសម្ដីអះអាងរបស់ជនសង្ស័យមែន។ […]
ជើងមាន់ជាង១០២តោនដែលនាំចូលខុសច្បាប់ ត្រូវបានដុតកម្ទេចចោល
ខេត្ដស្វាយរៀង៖ ជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ចំនួន៤កុងតឺន័រ ស្មើនឹង១០២.៦តោន ដែលត្រូវសមត្ថកិច្ចជំនាញបង្ក្រាបបាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ត្រូវដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ យោងតាមមន្ត្រីជំនាញបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើង ថានៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រ ដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថា ពុំមានឯកសារគ្រប់គ្រាន់ទើបបាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យនៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះផ្ទុកជើងមាន់។ តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូង នៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ […]
ពលរដ្ឋផ្ទុះការតវ៉ាគម្រោងស្ដារប្រឡាយរបស់រដ្ឋ ដើម្បីយកអាចម៍ដីទៅធ្វើផ្លូវជួនប្រជាពលរដ្ឋ តែបែជាយកអាចម៍ដីទៅលក់ឲ្យក្រុមហ៑ុនឯកជន នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
ខេត្ដស្វាយរៀង៖ ពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាផ្ទុះការតវ៉ាពាក់ព័ន្ធគម្រោងស្ដារប្រឡាយរបស់រដ្ឋ មួយកន្លែង ដើម្បីយកអាចម៍ដីទៅចាក់ធ្វើផ្លូវជួនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ តែបែរជាយកអាចម៍ដីនេះទៅលក់ឲ្យក្រុមហ៊ុនឯកជនយ៉ាងរំភើយទៅវិញ។ ការផ្ទុះតវ៉ាពីប្រជាពលរដ្ឋនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២៤ស្ថិតនៅភូមិរោទិ៍ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ពលរដ្ឋបានឲ្យដឹងថា ពួកគាត់នាំគ្នាតវ៉ានៅរសៀលថ្ងៃនេះដោយសារអាជ្ញាធរមិនគោរពតាមការសន្យា ក្នុងការយកអាចម៍ដីប្រឡាយរបស់រដ្ឋ ធ្វើផ្លូវលើខ្នងប្រឡាយ៥ម៉ែត្រ ដែលមានប្រវែងប្រមាណជាង៥គីឡូម៉ែត្រ ហើយបណ្ដោយឱ្យក្រុមហ៊ុនជីកយកអាចម៍ដីប្រឡាយរដ្ឋទៅចាក់ឲ្យក្រុមហ៑ុនឯកជនទៅវិញ។ ពលរដ្ឋបានលើកឡើងថា ពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងដែលបានអាជ្ញាធរថ្នាក់ឃុំ ស្រុក ខេត្ត បានគិតគូរដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រកបរបរកសិកម្មផ្សេងៗក៏ដូចជាមានការអភិវឌ្ឍផ្លូវ ប្រឡាយទឹក ស្ពាន ជាដើម ដើម្បីឲ្យងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ។ តែផ្ទុយទៅវិញការស្ដារប្រឡាយរបស់រដ្ឋមួយខ្សែក្នុងភូមិរោទិ៍ ឃុំខ្សែត្រនេះ ដើម្បីយកអាចម៍ដីធ្វើផ្លូវជូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរនោះ តែមិនដូច្នោះទេ បែរជាអាជ្ញាធរ បណ្ដោយឲ្យក្រុមរថយន្តដឹកដី ជីកយកអាចម៍ដីទៅលក់ឲ្យក្រុមហ៊ុនឯកជនយ៉ាងរំភើយ ដោយមិនខ្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ ពលរដ្ឋនាំគ្នាមានការងឿយឆ្ងល់ថា រឿងនេះតើអាជ្ញាធរ ភូមិ ឃុំ ស្រុក បានដឹងដែរឬទេ? ឬមួយដឹងហើយធ្វើជាមិនដឹងមិនលឺ បណ្ដោយឲ្យក្រុមហ៊ុនដឹកអាចម៍នេះកាយយកដីទៅលក់តាមតែអំពើចិត្តបែបនេះ!។ ជុំវិញករណីនេះដែរ ភ្នាក់ងារអង្គភាពសារព័ត៌មានយើងប្រចាំខេត្តស្វាយរៀង មិនអាចទំនាក់ទំនងទៅលោកមេឃុំខ្សែត្របានទេ នៅរសៀលថ្ងៃទី២៧ខែមករា ឆ្នាំ២០២៤ នេះ។ ចំណែកឯលោក ឃុត គីម អភិលរងស្រុកកំពង់រោទិ៍ទទួលបន្ទុកកិច្ចការងារនេះ បានឲ្យដឹងថា […]
ល្បែងសុីសងមាន់ជល់ តាមអនឡាញ ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងភូមិតាស្គរ ក្រុងអរិយក្សត្រ!
ខេត្តកណ្ដាល៖ ទីតាំងបនល្បែងស៊ីសងតាមអនឡាញមាន់ជល់ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងតារងទាល់ទះមួយកន្លែងភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលគេស្គាល់ថាម្ចាស់ផ្ទះប្តីឈ្មោះ សុន ប្រពន្ធឈ្មោះមា ។ ចំពោះករណីរឿងល្បែងសុីសងខាងលើនេះអង្គភាពយើងបានរាយការណ៍ទៅលោក លោក រស់ បាលីន អធិការក្រុងអរិយក្សត្រដែរ លោកឆ្លើយថា៖អរគុណបង ចាំខ្ញុំអោយកម្លាំងជំនាញចុះធ្វើការ។ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់សារិកាកែវ បាននាំគ្នាធ្វើការសំណូមពរមកដល់លោក រស់ បាលីន អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច។ ទោះជាយ៉ាងណា សារព័ត៌មានយើង រង់ចាំបំភ្លឺគ្រប់បណ្តារស្ថាប័នពាក់ព័ន្ធក្នុងម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងបុកម៉ូតូ បណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយ
ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ រថយន្ត COROLA មួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូស្ត្រីជាកម្មការិនីរោងចក្រម្នាក់ បណ្តាលឱ្យធ្លាក់ចូលប្រឡាយទឹកស្អុយ ទាំងរថយន្តទាំងម៉ូតូ ទាំងមនុស្ស ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម ចេញពីរោងចក្រក្បែរកន្លែងកេីតហេតុ នៅលើផ្លូវដីមាត់ប្រឡាយ រៀបនឹងឆ្លងផ្លូវទៅហើយ ស្រាប់តែរថយន្តបង្កម៉ាក COROLA ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2144 បើកពីលិចទៅកើតល្បឿនលឿន ជ្រុលបុក រុញធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ទាំងរថយន្តទាំងម៉ូតូ ធ្លាក់ទាំងមនុស្ស សំណាងល្អស្ត្រីរងគ្រោះរបួសស្រាល រីឯអ្នកបើកបររថយន្តគេចខ្លួនបាត់។ សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ទេព ទូច អាយុ៣០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕
រថយន្តសាំយ៉ុង មួយគ្រឿងដឹកឈើឆ្ពិនភ្នែកដាក់ទ្វារពីលើបង្កប់ឈើសន្លឹកនៅខាងក្រោមចេញពីទឹកដីខេត្តក្រចេះឆ្លង កាត់ខេត្តត្បូងឃ្មុំត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំបង្ក្រាបបាន!
ខេត្តត្បូងឃ្មុំ,÷ឈ្មួញឈើឈ្មោះ ចែ អូន ដែលគេស្គាល់ថាជាមេឈ្មួញជើងខ្លាំងដ៏ល្បីរកស៊ីដឹកឈើដ៏ធំ ហើយសកម្មបំផុតខាងប្រមូលទិញឈើខុសច្បាប់ដឹកចេញពីតំបន់ភ្នំខៀវ ព្រំប្រទល់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដឹកជញ្ជូនយកមកចែកចាយនៅខេត្តត្បូងឃ្មុំ និង ខេត្តព្រៃវែងនៅពេលនេះត្រូវជាប់អន្ទាក់ សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំបានសម្រេចហើយ កាលពីរសៀលថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២៤កន្លងទៅនេះ ។ លោក វរសេនីយ៍ត្រី ឡុង នាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកត្បូងឃ្មុំ បានដឹកនាំកម្លាំងចុះបង្ក្រាបបានរថយន្តសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2 AB ១៩៣២ មួយគ្រឿងស្ថិតក្នុងភូមិស្ទឹងអង្កាញ់ ឃុំ ព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ហើយក្នុងការបង្ក្រាបរថយន្តដឹកបទល្មើសឈើអារប្រភេទទ្វារដាក់ពីលើហើយបង្កប់ឈើសន្លឹកនៅខាងក្រោមដោយគ្មានលិខិតអនុញ្ញាតខាងលើនេះ ត្រូវបានលោក ឡុង នាង ដឹកនាំកម្លាំងចុះបង្កាប ក៏បានបញ្ជាដោយផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី រត័្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ផងដែរ ។ លោកបន្តថា ម្ចាស់រថយន្ត ឈ្មោះ ចែ អូននឹងអ្នកបើកបរម្នាក់ ព្រមទាំងព្រូរ រថយន្តចំនួនបីនាក់ទៀតបានលើកឈើទម្លាក់នៅក្នុងផ្ទះប្រជាពលរដ្ឋពាសពេញដីតែម្ដង […]