ព័ត៌មានសន្តិសុខសង្គម

ឈ្មួញនាំបន្លែផ្លែឈើពីប្រទេសវៀតណាមដូចហែរកឋិន នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ ឈ្មួញសំរ៉ុកទិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម យកមកលក់ចែកចាយនៅក្នុងខេត្តស្វាយរៀងនិងតាមបណ្តាខេត្តនានា ដែលគេសង្ស័យថាគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញ ។បន្លែផ្លែឈើ នាំចូលពីប្រទេសវៀតណាមមកដល់ទឹកដីប្រទេសកម្ពុជាខេត្ដស្វាយរៀង ឈ្មួញទាំងនោះបាន ប្តូរអត្តសញ្ញាណ មកជារបស់ខ្មែរ ហើយថាបាននាំយកមកពីខេត្តនេះខេត្តនោះនៅក្នុងប្រទេសកម្ពុជាយើង ។

បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានយើងថា កាលមុនច្រកនេះបានបិទ រយៈ ដោយសារមានបទល្មើសផ្សេងៗកើតឡើង បានឈានទៅដល់ការបិទច្រកបណ្ដោះអាសន្ន រហូតមកដល់ពេលនេះបានបើកដំណើរការជាធម្មតាវិញហើយ ក្រុមឈ្មួញបានចូលទៅទិញបន្លែផ្លែឈើ តាម​ច្រករបៀង​ក្រសាំង​ជ្រំ ស្ថិតនៅភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ក្នុង១ថ្ងៃដឹកតាមរថយន្តចាប់ពី ១៥គ្រឿងទៅ២០គ្រឿង និងមានដឹកតាមម៉ូតូរ៉ឺម៉ក និងរថយន្តសាំយ៉ុង និងរថយន្តផ្សេងទៀត បន្តកន្ទុយគ្នាដោយពុំមានមន្ត្រីជំនាញណាចុះត្រួតពិនិត្យគុណភាពទេ។

សូមបញ្ជាក់ថា កន្លងមកលោកស្នងការនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ពេជ្រ វីរៈ ធ្លាប់បានចេញបទបញ្ជា​លោកវរៈសេនីយ៍ទោ យ៉ន សុផល ប្រធានវរៈការពារព្រំដែនជើងគោក​លេខ៦០៩ បិទចក្ររបៀងប៉ុស្តិ៍ក្រសាំងជ្រំមិនអនុញ្ញាត​ឲ្យឈ្មួញនាំបន្លែផ្លែឈើ តាមច្រករបៀងនេះទេ។

ប្រភពបន្តថា ការដឹកទំនិញចូលមកប្រទេសវៀតណាមនេះមិនដែលឃើញមានមន្ត្រីពិនិត្យគុណភាពនោះទេ ថាតើមានសារធាតុគីមីហាមឃាត់ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ដែរឬទេ? ហើយឈ្មួញខ្មែរបានសម្រុកនាំយកបន្លែផ្លែឈើ វៀតណាមមកលក់ចែកចាយ ក្នុងខេត្តស្វាយរៀងនិងបណ្តាខេត្តនានា ដោយពុំមានមន្ត្រី ជំនាញណា ពិនិត្យគុណភាពឡើយ។

ឈ្មួញអ្នកដឹកផ្លែឈើម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា រថយន្តដឹកផ្លែឈើ ម៉ាកទួរីស១គ្រឿង ខាងនគបាលវរៈការពារព្រំដែនប៉ុស្តិ៍ក្រសាំងជ្រំ ៣ម៉ឺនរៀល, គយសាខាខេត្តស្វាយរៀងយក៦ម៉ឺនរៀល, គយចលត្រ័ យក៦ម៉ឺនរៀល ដោយគ្មានឯកសារ ។

បើរថយន្តចំណុះ១៥តោន គយ​សាខាខេត្តយកតម្លៃ១០ម៉ឺនរៀល ,គយចល័តយក១០ម៉ឺនរៀល គឺរាប់ក្បាលរថយន្តយកតែម្តង ដោយពួកគេ​ស្លៀកពាក់ស៊ីវិល គ្មានពាក់ឯកសណ្ឋានទេ ចងអង្រឹងក្រោមដើមឈើ​អង្គុយកាក់រថយន្ត និងម៉ូតូ រ៉ឺម៉កយកលុយដោយគ្មានវិក្កយបត្រទេ ពេលមានអ្នកសារព័ត៌មានចុះទៅនាំគ្នាគេចខ្លួនចូលពួននៅផ្ទះអ្នកស្រុក។

ប្រភពបន្តទៀតថា អាជីវករដឹក តាមរ៉ឺម៉ក និងតាមរថយន្ដផ្សេងៗ យកមកដាក់លក់តាមទីផ្សារ មួយចំនួនទៀតដឹកចរាចរណ៍លក់តាមផ្ទះនិងតាមទីកន្លែងទេសចរណ៍ក្នុងខេត្តនិងទីប្រជុំជន ហើយប្រកាស់តាមឃោសនៈសព្ទ័ថា ជាបណ្លែផ្លែឈើរបស់ខ្មែរ ។

មហាជន បានសំណូមពរសូមឲ្យមន្ត្រីជំនាញ មានសមត្ថកិច្ចមេត្តា ចុះទៅពិនិត្យ ការនាំបន្លែផ្លែឈើ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម ចូលមកតាមតាម​ច្រករបៀង​ក្រសាំង​ជ្រំ ស្ថិតនៅ ស្រុកស្វាយជ្រំ មកចែកចាយក្នុងខេត្តស្វាយរៀងនេះផង ដើម្បីធានាសុវត្ថិភាព សុខមាលភាពប្រជាពលរដ្ឋអ្នកបរិភោគ បើបណ្តែតបណ្តោយឲ្យនាំចូលបន្លែផ្លែឈើ ដោយគ្មានការត្រួតពិនិត្យបែបនេះ គឺមានហានិភ័យខ្លាំងណាស់ ពាក់ពន្ធ័អនាម័យ និងសុវត្ថិភាពសុខមាលភាពអ្នកបរិភោគ។

ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺ ពីលោកវរៈសេនីយ៍ទោ យ៉ន សុផល ប្រធានវរៈការពារព្រំដែនជើងគោក​លេខ៦០៩ ទូរសព្ទ័ចូលហើយគ្មានអ្នកទទួល។

មហាជនអ្នកបរិភោគបន្លែផ្លែឈើ ដែលចូលពីប្រទេសជិតខាង ដោយគ្មានការបញ្ជាក់ពីគុណភាព សុវត្ថិភាពសុខមាលភាពអ្នកបរិភោគ របស់មន្ត្រីជំនាញពីប្រទេសផលិត កសិផលកសិកម្ម សំណូមពរសូមឲ្យមន្ត្រីមានសមត្ថកិច្ចពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ មានលិខិតបញ្ជាក់ សុវត្ថិភាពពីប្រទេសផលិត ដើម្បីធានាបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ ។

ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *