ព័ត៌មានជាតិ

អុញនោះ! អភិបាលខេត្តកំពង់ចាម ឲ្យលោកស្នងការខេត្តស៊ើបអង្កេតលោក កាំង គឹមហុង អធិការរងស្រុកជើងព្រៃ ដែលលេចមុខចេញលុយជំនួសក្រុមជនល្មើស វ៉ៃកញ្ចក់ឡានអ្នកសារព័ត៌មាន

ខេត្ដកំពង់ចាម៖ បើមើលតាមរយៈវីដេអូ ដែលបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក គឺបញ្ជាក់ថាពិតជាករណីហិង្សារយ៉ាងឃោឃៅចំពោះក្រុមអ្នកព័ត៌មាន

IMG_20210403_132311_886

ដែលត្រូវបានក្រុមអ្នកមើលផ្លូវអោយអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់ ប្រើអំពើហិង្សារវាយកញ្ចក់រថយន្តខ្ទិចគ្មានសល់។ ការប្រើអំពើហិង្សារយ៉ាងសាហាវយុងឃ្នង រំលោភលើសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់សារព័ត៌មានយេីង នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះថា ករណីលោក កាំង គឹមហុង អធិការរងស្រុកជើងព្រៃ ដែលលេចមុខចេញលុយជំនួសក្រុមជនអន់ពាល ដោយជនរងគ្រោះចំនួន ៥០០ដុល្លារនោះ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា លោកបានប្រគល់សំណុំរឿងទៅលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេត ចំពោះលទ្ធផលលោកក៏កំពុងរង់ចាំ និងមានវិធានការចាត់ការបន្ត។

ទាក់ទងករណីខាងលើលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០២ មេសានេះ សារព័ត៌មានយេីង មិនអាចសុំការបំភ្លឺបានទេ ដោយហៅទូរស័ព្ទចូល បានចុចបិទ។

សូមរំលឹកថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅភូមិឈើទាល ឃុំតាសែន ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មានក្រុមអ្នកញៀនល្បែងលួចបើកសង្វៀនបញ្ជល់មាន់ លោក នួន រឿង អ្នកយកសារព័ត៌មានប្រចាំអង្គភាព KN Hot News បានធ្វើដំណើរជាក្រុមក្នុងគោលបំណងផ្តិតយករូបភាពដើម្បីរាយការណ៍ជូនថ្នាក់ស្រុក ខេត្តកំពង់ចាម ដើម្បីចុះមកហាមឃាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ។ ជាពិសេសចៀងរាងការជួបជុំការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ប៉ុន្តែក្រុមអ្នកសារព័ត៌មានត្រូវបានរារាំងពីក្រុមជនអន់ពាលមួយក្រុមកាងបទល្មើស ប្រើអំពើហិង្សារវាយកញ្ចក់រថយន្តបែកខ្ទិចស្ទើរទាំងស្រុង។

ក្រោយពីមានករណីហិង្សារលើក្រុមអ្នកសារព័ត៌មាន លោក នួន រឿន ជាជនរងគ្រោះបានរត់ទៅប្តឹងនៅអធិការស្រុកជើងព្រៃ ប៉ុន្តែមន្ត្រីនគរបាលនៅអធិការស្រុកមិនទទួលពាក្យបណ្តឹង ជនរងគ្រោះក៏រត់ទៅប្តឹងកងរាជអាវុធហត្ថស្រុកជើងព្រៃ ក៏គេមិនទទួលដែរ។ លោក នួន រឿន ក៏បានហៅទូរស័ព្ទឯកឧត្តអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រៀបរាបដំណើររឿងខាងលើ។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាភ្លាមមកអាជ្ញាធរស្រុកជើងព្រៃ ស្រាវជ្រាវរឿងនេះជាបន្ទាន់។ ក្រោយពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីអភិបាលខេត្ត លោកវរសេនីយ៍ទោ ជាង សែ អធិការរងទទួលផែនសណ្តាប់ធ្នាប់ បានហៅអ្នកសារព័ត៌មានដែលរងគ្រោះ មកអធិការស្រុកដើម្បីសួរនាំ ស្រាប់តែលេចមុខ លោកវរសេនីយ៍ កាំង គឹមហុង អធិការរងនគរបាលស្រុកជើងព្រៃមកបំភ្លៃ ថាករណីហិង្សារខាងលើជារឿងគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដោយយកមនុស្សម្នាក់មកទទួលកំហុស និងសងទៅជនរងគ្រោះ ដែលខូចខាតរថយន្តចំនួន ៥០០ដុល្លារ ដើម្បីបញ្ចប់រឿង។

ដោយមានការភ័យខ្លាចពីក្រុមជនអន់ពាល ធ្វើបាបតាមផ្លូវម្តងទៀត លោក នួន រឿន អ្នកយកព័ត៌មានប្រចាំអង្គភាព KN Hot News ខាំមាត់សង្កត់ចិត្ត ទទួលយកលុយពីលោកវរសេនីយ៍ កាំង គឹមហុង អធិការរងនគរបាលស្រុកជើងព្រៃ ក៏បើករថយន្តទាំងខូចខាតមកស្នាក់ការសារព័ត៌មានរបស់ខ្លួនវិញទាំងអស់សង្ឃឹម។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងបញ្ជល់មាន់ខាងលើគឺបើកលេងរាល់ថ្ងៃ ដោយមិនខ្វល់ពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ហើយករណីហិង្សារលើក្រុមអ្នកសារព័ត៌មានក៏មិនមែនតែលើកនេះដែរ គឺច្រើនលើកច្រើនសារមកហើយ។ យ៉ាងច្រើនគេប្រឌិតរឿងហិង្សារដោយចេតនា ទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។

ក្រុមអ្នកសារព័ត៌មានរងគ្រោះសំណូមពរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បើកការស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនអ្នកកាងបទល្មើសយកមផ្តន្ទាទោសតាមផ្លូវច្បាប់ ស្របតាមគោលការណ៍ភូមិ.ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញផងទាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *