ព័ត៌មានសន្តិសុខសង្គម

ខឹងពេក ទិញសាំងទៅដុតរោងចិញ្ចឹមត្រីគេនោះ តែបែរជារលាកខ្លួនឯងហើយ ថែមទាំងយកដាវរត់ដេចាក់ ម្ចាស់រោងបណ្ដាលឱ្យរបួសធ្ងន់ទៀតផង!

(កណ្ដាល)៖ បុរសម្នាក់បានរបួសធ្ងន់ ខណៈកំពុងដេកលេងទូរស័ព្ទ នៅរោងចិញ្ចឹមត្រី ស្រាប់តែជនដៃដល់ យកសាំងមកដុត និងកាប់ចាក់ ក៏ស្រែករត់ឱ្យគេជួយ ។

ហេតុការណ៍នេះបានកើតឡើង នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង២០និង៤០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ លី ស្រង ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

រីឯជនសង្ស័យឈ្មោះ ខុម សុខុន ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានដេកចុចទូរស័ព្ទដៃនៅក្នុងរោងចិព្ចឹាមត្រីរបស់ខ្លួន។
ស្ថិតនៅផ្លូវលំទួលដំបង ក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

ពេលនោះជនរងគ្រោះបានឃើញមានភ្លេីងឆេះនៅមុខរោង ហេីយមានធំក្លិនសាំងយ៉ាងខ្លាំង។
ភ្លាមនោះក៍ទាញទូរស័ព្ទរត់ចេញមកខាងក្រៅរោង ស្រាប់តែឃេីញជនសង្ស័យមានភ្លើងឆេះពេញខ្លួន។


ជាមួយជាគ្នានោះ ជនសង្ស័យ បានយកដាវកែច្នៃពណ៌ខ្មៅ ប្រវែងប្រហែល១ម៉ែត្រ មកកាប់លេី(ជនរងគ្រោះ)ត្រូវចំគុម្ពត្រចៀកមួយកន្លែងខាងឆ្វេងដេរចំនួន២ថ្នេ ត្រូវចំក្បាលពោះចំនួនមួយកន្លែងដេរចំនួន២ថ្នេ ត្រូវចំម្រាមដៃកណ្តាលខាងស្តាំមួយកន្លែងដេរចំនួន២ថ្នេ និងត្រូវចំកំភួនជើងចំហៀងខាងឆ្វេងមួយកន្លែង។

បន្ទាប់ពីជនដៃដល់ កាប់ចាក់បែបនោះហើយ ជនរងគ្រោះបានប្រាស់ រត់គេចបានចំងាយប្រហែល៣០០ម៉ែត្រ។
ក៍បានតេទូរស័ព្ទអោយបងប្អូនមកជួយ បន្ទាប់មក បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ រួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានចុះទៅដល់កន្លែងហេតុហើយ។

ក៍បានឃាត់ខ្លួនជនសង្ស័យយក ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថាៈខ្លួនពិតជាបានយកសាំងចំនួនមួយលីត្រ បំរ៉ុងដុតរោងជនរងគ្រោះពិតមែន។

តែពេលដុតនោះក៍ត្រូវភ្លើងឆេះខ្លួនឯងបណ្ដាលអោយមានរបួសត្រុងដៃខាងស្ដាំ និងកង្កេះខាងស្ដាំ ហើយខ្លួនក៍បានយកដំបងឬស្សីមុខប្រឆិតវាយលើជនរងគ្រោះប្រាកដមែន(មិនបានយកដាវកែឆ្នៃមកកាប់ជនរងគ្រោះនោះទេ ) ។

បច្ចុប្បន្ន៖ ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចាត់ការតាមនីតិវិធីច្បាប់៕សហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *