ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿងបុកម៉ូតូ បណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹកស្អុយ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ រថយន្ត COROLA មួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូស្ត្រីជាកម្មការិនីរោងចក្រម្នាក់ បណ្តាលឱ្យធ្លាក់ចូលប្រឡាយទឹកស្អុយ ទាំងរថយន្តទាំងម៉ូតូ ទាំងមនុស្ស ស្ថិតនៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម ចេញពីរោងចក្រក្បែរកន្លែងកេីតហេតុ នៅលើផ្លូវដីមាត់ប្រឡាយ រៀបនឹងឆ្លងផ្លូវទៅហើយ ស្រាប់តែរថយន្តបង្កម៉ាក COROLA ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2144 បើកពីលិចទៅកើតល្បឿនលឿន ជ្រុលបុក រុញធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ទាំងរថយន្តទាំងម៉ូតូ ធ្លាក់ទាំងមនុស្ស សំណាងល្អស្ត្រីរងគ្រោះរបួសស្រាល រីឯអ្នកបើកបររថយន្តគេចខ្លួនបាត់។

សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ទេព ទូច អាយុ៣០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *