ព័ត៌មានបច្ចេកវិទ្យា

វិធីសាស្ត្រងាយៗ សម្រាប់ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រេីប្រាស់កម្មវិធី Telegram !

នាយកដ្ឋានព័ត៌មានវិទ្យា៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការណែនាំពីវិធីសាស្ត្រ ផ្គុំអត្ថបទ រូបភាព ឬឯកសារទៅជា PDF ដោយប្រើប្រាស់កម្មវិធី Telegram ដែលជាកម្មវិធីបណ្តាញទំនាក់ទំនងសង្គមកំពុងពេញនិយម ប្រើប្រាស់យ៉ាងច្រើននៅទូទាំងពិភពលោក រួមទាំងព្រះរាជាណាចកក្រកម្ពុជាផងដែរ។ ដើម្បីផ្គុំអត្ថបទ រូបភាព ឫឯកសារទៅជាប្រភេទឯកសារ PDF តាមរយៈកម្មវិធីTelegramទូរស័ព្ទដៃ ឬម៉ាស៊ីនកុំព្យូទ័របាន លោកអ្នកអាចអនុវត្តតាមវិធីសាស្ត្រដូចខាងក្រោម ៖ ជំហានទី១ ៖ នៅក្នុងប្រអប់ Search របស់កម្មវិធី Telegram លោកអ្នកវាយពាក្យថា “office2pdf” បន្ទាប់មកសូមចុចប៊ូតុង start នៅខាងក្រោម ជំហានទី២ ៖ លោកអ្នកអាចបញ្ជូនរូបភាព អត្ថបទ ឬឯកសារផ្សេងៗតាមរយៈទូរស័ព្ទដៃ ឬម៉ាស៊ីនកំព្យូទ័ររបស់លោកអ្នក រួចចុចបញ្ជូន ជំហានទី៣ ៖ សូមចុចប៊ូតុង /ready2conv នៅខាងក្រោម ជំហានទី៤ ៖ ចុចពាក្យ Yes ដើម្បីដាក់ឈ្មោះឯកសារ PDF របស់អ្នក (ឧទាហរណ៍ : Testing ) ជាការស្រេច […]

ព័ត៌មានបច្ចេកវិទ្យា

ប្រយ័ត្ន! ល្បិចផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់

(នាយកដ្ឋានព័ត៌មានវិទ្)យា៖ កន្លងមក នាយកដ្ឋានព័ត៌មានវិទ្យាធ្លាប់បានធ្វើការផ្សព្វផ្សាយនូវអត្តបទអប់រំ ស្តីអំពី “ហានិភ័យនៃកម្ចីអនឡាញខុសច្បាប់ (Loan Shark / Scam)” ដែលអត្ថបទនោះបានអធិប្បាយអំពីល្បិចកល ដែលជនខិលខូចបានអនុវត្តក្នុងការឆបោក ឬដាក់អន្ទាក់ទៅលើជនរងគ្រោះ ព្រមទាំងបរិយាយអំពីហានិភ័យពាក់ព័ន្ធមួយចំនួនផងដែរ។ ថ្មីៗនេះ ដោយទទួលបានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីមហាជន ក្រុមការងារយើងខ្ញុំ សូមលើកយកនូវល្បិចកល និងបច្ចេកទេសថ្មី ដែលជនខិលខូចបានប្រើប្រាស់ក្នុងការអូសទាញជនរងគ្រោះឲ្យយល់ព្រមខ្ចីប្រាក់អនឡាញ ជាសង្ខេបដូចខាងក្រោម៖ ១- ជនខិលខូចបានបង្កើតទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ ដោយដាក់ឈ្មោះក្រុមហ៊ុនកម្ចីប្រាក់អនឡាញ ២- ជនខិលខូចធ្វើការផ្សព្វផ្សាយទំព័រហ្វេសប៊ុកផេក ឬគេហទំព័រ (Ads) លើបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើការអូសទាញការចាប់អារម្មណ៍ពីជនរងគ្រោះ ៣- ជនរងគ្រោះអាចធ្វើការស្នើសុំកម្ចីពីជនខិលខូច ជាមួយលក្ខខណ្ឌងាយៗ ដោយគ្រាន់តែផ្តល់នូវរូបថតអត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ រូបភាព ឬវីដេអូអាក្រាតកាយរបស់ជនរងគ្រោះ ៤- ជនខិលខូចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយ ដើម្បីគំរាមកំហែងជនរងគ្រោះករណីពុំសងប្រាក់ ឬបង់ការប្រាក់ដ៏ច្រើនលើសលប់ ៥- ករណីមួយចំនួន ជនខិលខូចបានធ្វើការប្រើប្រាស់រូបភាព ឬវីដេអូអាក្រាតកាយជនរងគ្រោះគំរាមទារប្រាក់ ឬជួញដូរផងដែរ។ ជាថ្មីម្តងទៀតក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នខ្ពស់ពាក់ព័ន្ធនឹងប្រភេទបទល្មើសខាងលើ និងត្រូវប្រុងប្រយ័ត្នក្នុងការរក្សាការពារព័ត៌មានបុគ្គល តួរយ៉ាងដូចជាអត្តសញ្ញាណប័ណ្ណ ប័ណ្ណធនាគារ លេខទូរស័ព្ទ […]

ព័ត៌មានបច្ចេកវិទ្យា

ល្បិចឆបោកប្រាក់ តាមរយៈកម្មវិធីឆ្នោតផ្សងសំណាងក្លែងក្លាយ!

ព័ត៌មានវិទ្យា៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញមានទំព័រហ្វេសប៊ុកក្លែងបន្លំ ផ្សព្វផ្សាយឆ្នោតផ្សងសំណាងផ្សេងៗ ដែលមានចេតនាទុច្ចរិត និងឆបោកប្រាក់ពីជនរងគ្រោះជាច្រើនករណី ដោយប្រើប្រាស់បច្ចេកទេស ដូចខាងក្រោម៖ – បង្កើតទំព័រហ្វេសប៊ុកផេកក្លែងក្លាយ ធ្វើការផ្សព្វផ្សាយឆ្នោតផ្សងសំណាងផ្សេងៗ – អូសទាញប្រជាពលរដ្ឋ ក្នុងការទិញឆ្នោត ដោយប្រើប្រាស់មធ្យោបាយទូទាត់ប្រាក់ផ្សេងៗ – បន្ទាប់ពីការទូទាត់ប្រាក់ បងប្អូនប្រជាពលរដ្ឋ ពុំអាចទទួលបានប្រាក់ត្រូវឆ្នោត ឬប្រាក់ដើមត្រឡប់មកវិញឡើយ។ – ករណីមួយចំនួនម្ចាស់ទំព័រហ្វេសប៊ុកផេកក្លែងបន្លំ បានស្នើសុំព័ត៌មានមួយចំនួន (ព័ត៌មានអត្តសញ្ញាណបុគ្គល លេខគណនីធនាគារ លេខសម្ងាត់គណនីអ៊ីនធឺណិត។ល។) ពីជនរងគ្រោះផងដែរ។ ដូច្នេះនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នចំពោះល្បិចឆបោកខាងលើ និងធ្វើការរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ប្រសិនជួបករណីឆបោកខាងលើនេះ៕