(ភ្នំពេញ) ៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ខណៈដឹកដល់មន្ទីរពេទ្យកាល់ម៉ែតដោយសារវាយជញ្ជាំងជួសជុលផ្ទះក្នុងបុរីជីបម៉ុង
កាលពីម៉ោង១០ព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះសឿងមករា អាយុ ៣៤ឆ្នាំ ជាកម្មករសំណង់មានស្រុកកំណើតរស់នៅភូមិថ្នល់កែង ឃុំពង្រស្រុកតាំងគោក ខេត្តកំពង់ធំ ។
តាមសម្តីកម្មករដូចគ្នាមានឈ្មោះចិត្រា អាយុ២៩ឆ្នាំ ដែលធ្វើការជាមួយគ្នាបាននិយាយថា ពេលគ្រោះថ្នាក់ភ្លាមៗមេការសំណង់ក៏បានដឹកជនរងគ្រោះទៅពេទ្យកាល់ម៉ែតតែគ្រូពេទ្យបញ្ជាក់ថា បានស្លាប់ទៅហើយ រួចក៏ដឹកសពតាមរថយន្តលុចសុីស ពណ៌ស មកទុកនៅវត្តព្រែកលៀប ។ ប្រភពបន្តថាសមត្ថកិច្ចមិនអនុញ្ញាតឲ្យធ្វើបុណ្យនៅវត្តនេះទេដោយឲ្យដឹកសពទៅកន្លែងកើតហេតុវិញពិនិត្យកោសល្យវិច្ច័យត្រឹមត្រូវនិងធ្វើតេស្តរកមេរោគកូវិដសិនទើបធ្វើបុណ្យនៅវត្តបាន ៕