(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៦.០៨.២០២២ បានចេញអនុក្រឹត្យតែងតាំងមន្រ្តីចំនួន៤រូប ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង៖
ទី១៖ លោក ឈាង សុវណ្ណារ៉ា ឋានន្ដរស័ក្ដិឧត្ដមមន្ត្រីថ្នាក់លេខ៥ ជាអភិបាលរងខេត្ត។
ទី២៖ លោក លាត ភិរុណ ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត។
ទី៣៖ លោក ហ៊ី ធួក ឋានន្ដរស័ក្ដិវរមន្ដ្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត។
ទី៤៖ លោកស្រី ហ៊ន់ សុធារី ឋានន្ដរស័ក្ដិមន្ដ្រីសុខាភិបាលជាន់ខ្ពស់ ដើមខ្សែថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ក្រសួងសុខាភិបាល ជាអភិបាលរងខេត្ត។
សូមជម្រាបថាៈលោក ឈាង សុវណ្ណារ៉ា បច្ចុប្បន្នៈជានាយករដ្ឋបាលសាលាខេត្តព្រៃវែង។
លោក លាត ភិរុណ អតីតជាអភិបាលក្រុងព្រៃវែង។
លោក ហ៊ី ធួក បច្ចុប្បន្នៈជាអភិបាលស្រុកពារាំង។
លោកស្រី ហ៊ន់ សុធារី ជាមន្ដ្រីជាន់ខ្ពស់ នៅក្រសួងសុខាភិបាល។
មន្ត្រីទាំង៤រូបនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាអភិបាលរងខេត្តព្រៃវែង៕