ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ នេះលោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការង ផែនការងារសន្តិសុខ
តំណាងឲ្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល ការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នគរបាលក្រុងប៉ោយប៉ែត ចូលរួមប្រជុំផ្សព្វផ្សាយណែនាំដល់ប្រតិ្តបត្តករដែលតំណាងអោយក្រុមហ៊ុនដែលធ្វើអាជីវកម្មបណ្តាញទូរគមនាគមន៍ក្នុងក្រុងប៉ោយប៉ែត។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅសាខាប្រៃសណីយ៍និងទូរគមនាគមន៍ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពឯកឧត្តម ង៉ាន់ ដានី អគ្គាធិការ នៃអត្ថាធិការដ្ឋានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនោះមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនដែលធ្វើអាជីវកម្មបណ្តាញទូរគមនាគមន៍ ចំនួន៤០នាក់។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ១.ណែនាំអោយកិបឡាប៊ែល(Label) តាមខ្សែកាបអុបទិករបស់ក្រុមហ៊ុនរៀងៗខ្លួន ២.បំពេញពត៍មានដែលក្រសួងបានណែនាំនៃការប្រើប្រាស់នូវសេវាទូរគមនាគមន៍។
ក្រោយកិច្ចប្រជុំ នៅថ្ងៃទី០៦-០៧ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារបានចុះពិនិត្យជាក់ស្តែងខ្សែកាបអុបទិបនៅទីតាំងចំណុចក្រោមស្ពានមិត្តភាពកម្ពុជា-ថៃនិងធ្វើកិបឡាប៊ែលសម្គាល់ក្រុមហ៊ុនលើខ្សែកាបអុបទិករបស់ក្រុមហ៊ុននីមួយៗ ជាមួយតំណាងក្រុមហ៊ុនអាជីវកម្មបណ្តាញទូរគមនាគមន៍៕ដោយ៖លោក សយ គង់ M22