ព័ត៌មានសន្តិសុខសង្គម

ហាង KTV យីហោ NOVA មានបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រី អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនបង្ក្រាប នៅក្រុងប៉ោយប៉ែត!

ខេត្ដបន្ទាយមានជ័យ៖ទីតាំងហាង KTV យីហោNOVA មានបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រី បាននឹងកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យស្ថិត នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពលរដ្ឋថា ពីមួយថ្ងៃទៅមួយថ្ងៃពិសេសនៅពេលយប់ ឃើញមានមនុស្សចូលលេងយ៉ាងច្រើនកុះករផងដែរដោយមនុស្សទាំងនោះខ្លះចូលទៅផឹកសុីច្រៀងលេងកម្សាន្តខ្លះទៀតចូលលេងល្បែងស៊ីសងហ្គេមបាញ់ត្រីទាំងនេះ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងឬមិនដឹងនោះទេ ឬមួយដឹងហើយមិនបង្ក្រាប។

ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។

ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងសុំការបំភ្លឺពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត តាមប្រព័ន្ធអេឡិចត្រូនិច (តេឡេក្រាម)នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ លោកមិនទាន់ចូលមើល ។

មហាជនសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរនិងសមត្ថកិច្ច​ពាក់ពន្ធ័ ក្រុងប៉ោយប៉ែត និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *