ព័ត៌មានរាយការណ៍

ពលរដ្ឋបញ្ជាក់ថា៖ លោក ចាន់ ថន មិនបានញុះញង់ពួកគាត់ដូចដែលឈ្មោះ គុន សុផល ប្ដឹងចោទប្រកាន់នោះទេ!

(ព្រៃវែង)៖ ភាគីរងគ្រោះបានចេញមុខអះអាងថា៖ លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»

មិនបានបញ្ចុះបញ្ចូល ឬញុះញង់ពួកគាត់ ឱ្យប្រព្រឹត្តបទល្មើស ដូចដែលបុគ្គលឈ្មោះ គុន សុផល ប្ដឹងចោទប្រកាន់នោះឡើយ។
ដោយពួកគាត់បញ្ជាក់ថា៖ លោក ចាន់ ថន គ្រាន់តែចុះយកព័ត៌មាន និងធ្វើបទសម្ភាសន៍ពួកគាត់តែប៉ុណ្ណោះ!។

នេះបើយោងតាមលិខិតរបស់ពលរដ្ឋ៣នាក់ ដែលជាភាគីរងគ្រោះ ក្នុងអំពើរំលោភដីអូរសាធាររណៈ១កន្លែង ទំហំជាងកន្លះហិកតា ។
ត្រង់ចំណុចត្រពាំងខ្វែក ស្ថិតនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងលិខិតនិមួយៗពួកគាត់សុទ្ធតែ បានបញ្ជាក់និងធានាអះអាងថា៖ លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង» មិនបាន បញ្ចុះបញ្ចូល ឬញុះញង់ពួកគាត់ឱ្យប្រព្រឹត្តបទល្មើស ។
ដូចដែលឈ្មោះ គុន សុផល ប្ដឹងចោទប្រកាន់នោះទេ ហើយពួកគាត់ហ៊ាន ធានាធ្វើសាក្សីឱ្យក្នុងរឿងនេះ!។
ពួកគាត់បន្តថា៖លោក ចាន់ ថន គ្រាន់តែចុះយកព័ត៌មាន និងធ្វើបទសម្ភាសន៍តែប៉ុណ្ណោះ ។
រីឯការចុះយកព័ត៌មាននោះ គឺទៅតាមការស្នើសុំរបស់ពលរដ្ឋរងគ្រោះ មានទាំងលិខិតស្នាមផ្ដិតមេដៃ..!។
ករណីនេះមានដើមបណ្ដឹងឈ្មោះ គុន សុផល ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
ឈ្មោះ គុន សុផល បានប្ដឹងលោក ចាន់ ថន ទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែង។
ពីបទ៖«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ បង្កភាពវឹកវរ»ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨២ ចុះថ្ងៃទី០៨.០៧.២០២១។
ជុំវិញបណ្ដឹងនេះលោក គុន សុផល បានប្រាប់អ្នកសារព័ត៌មាន នៅព្រលប់ទី០៨.០៨.២០២១ថា៖«មូលហេតុដែលខ្លួន ប្ដឹងលោក ចាន់ ថន ទៅតុលាការ។
ក៍ព្រោះតែខឹងនិង គេហទំព័រ«ដើមរាំង» ផ្សាយរឿងទំនាស់ដីធ្លី របស់លោកដដែលៗ Update ចំនួន២ទៅ៣ដង បណ្ដាលឱ្យប៉ះពាល់កិត្តិយស.របស់លោក»។
ជាមួយគ្នានោះលោក ចាន់ ថន បានលើកឡើងថា៖ លោកមិនបានពាក់ព័ន្ធឬញុះញង់នរណាម្នាក់ឡើយ!។
ត្រង់គេទំនាស់ជារឿងគេ ហើយលោកផ្សាយ ទៅតាមប្រភព និងការអះអាងរបស់ពលរដ្ឋតែប៉ុណ្ណោះ។
លោកបន្តថា៖ បើខ្ញុំផ្សាយខុស ឬខ្វះចន្លោះត្រង់ណា? សាម៉ីខ្លួនអាចបង្ហាញភស្ថតាង ស្នើមកអង្គភាព ដើម្បីបកស្រាយបំភ្លឺឡើងវិញ ឬមានសិទ្ធ ប្ដឹងពីបទ៖បរិហារកេរ្តិ៍ផ្សាយព័ត៌មានមិនពិត។
ប៉ុន្តែគួរឱ្យសោកស្ដាយ មិនសមណាឈ្មោះ គុន សុផល ខឹងរូបលោក រឿងផ្សាយព័ត៌មានបែរជាប្ដឹងទម្លាក់កំហុស។
ពីបទ៖«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ បង្កភាពវឹកវរ»ទៅវិញ។
លោក ចាន់ ថន បានចាត់ទុកថា៖ ដើមបណ្ដឹងមានចេតនាអាក្រក់ ដោយប្ដឹងទម្លាក់កំហុស ទាញភ្ជាប់រូបលោក ទៅក្នុងជម្លោះដីធ្លីនោះដែរ។
លោក ចាន់ ថន ថាបុគ្គល គុន សុផល ប្ដឹងខ្ញុំគឺ«ប្ដឹងតាមគំនុំ ប្ដឹងតាមទំនើងចិត្ត ប្ដឹងតាមកំហឹង»។
ដោយមិនបានសិក្សា ពីអង្គហេតុឱ្យបានច្បាស់លាស់ ថា៖តើការផ្សាយព័ត៌មាននោះ ។
ចូលជាបទ៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ បង្កភាពវឹកវរ ដែរឬទេ..?។

ក្នុងរឿងនេះលោក ចាន់ ថន សូមស្នើដល់តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង មេត្តាតម្កល់រឿងទុកឥតចាត់ការ ដើម្បីផ្ដល់យុត្តិធម៌ដល់រូបលោក។
បុគ្គល គុន សុផល បានប្ដឹងលោក ចាន់ ថន បែបនេះ បន្ទាប់ពីអ្នកស្រី ជា ពិសី នៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
បានដាក់ពាក្យបណ្ដឹងប្ដឹងបុគ្គល គុន សុផល ទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែង ពីបទ៖ញុះញង់ឱ្យមានការរើសអើង បង្កភាពចលាចលក្នុងមូលដ្ឋាន តាមមាត្រា៤៩៤.៤៩៥និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ។
និងបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថ តាមមាត្រ៣០៥ និង៣០៧នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី២៨.០៦.២០២១ ។
ដោយលោកស្រី ជា ពិសី អះអាងថា បុគ្គលរូបនេះ ជាអ្នកបញ្ចុះបញ្ចូលក្រុមគ្រួសារខ្លួន ឱ្យកាន់កាប់រំលោភយកដីចំណីអូរសារធារណៈ ត្រង់ចំណុចខាងលើ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
និងបានញុះញង់ឱ្យមានការរើសអើង ដោយយករូបនាងនិងគ្រួសារទៅបង្ហោះហ្វេសប៊ុក លាបពណ៌ ក្នុងនៃនយោបាយថា«នាងនិងគ្រួសារជាសកម្មជន របស់ គណបក្សសង្គ្រោះជាតិ»។
តែផ្ទុយទៅវិញនាងជាសកម្មជនគណបក្សប្រជាជនកម្ពុជា មានប័ណ្ណសម្គាល់ខ្លួន យូឆ្នាំមកហើយ។
បណ្ដឹងនោះបានរៀបរាប់ទៀតថា៖ បុគ្គល គុន សុផល បានប្រើលេខទូរស័ព្ទ 0883334520 ។
ដើម្បីនិយាយ«វ៉យសំឡេង»បរិហារកេរ្តិ៍ នាងនិងក្រុមគ្រួសារ ច្រើនលើកច្រើនសារ នៅលើបណ្ដាញសង្គម WhatsApp «គ្រុបសារព័ត៌មានជាតិយើង» នៅថ្ងៃទី២៥.ខែមិថុនា ឆ្នាំ២០២១។
មជ្ឈដ្ឋានអ្នកច្បាប់ សូមស្នើដល់ព្រះរាជអាជ្ញារងខេត្តព្រៃវែង អ៊ុំ រ័ត្ននា ដែលទទួលបន្ទុក កិច្ចការអនុវត្តនីតិវិធី។
សូមមេត្តាតម្កល់រឿងទុកឥតចាត់ការ
ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨២ ចុះថ្ងៃទី០៨.០៧.២០២១ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង។
ព្រោះថា៖លោក ចាន់ ថន មិនបានញុះញង់នរណាម្នាក់ឡើយ ជាក់ស្ដែងពលរដ្ឋផ្ដិតមេដៃធានាអះអាង៕ប្រភព៖ ដើមរាំង

adm

Leave a Reply

Your email address will not be published. Required fields are marked *