ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីសំណេះសំណាលជាមួយកីឡាករទូក ង មកពីខេត្តព្រៃវែង ដែលមក ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះដែលស្ថិតនៅក្នុងបរិវេន វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ ផ្តាំផ្ញើដល់កីឡាករប្រណាំងទូកទាំងអស់ ត្រូវខិតខំប្រណាំងឲ្យអស់សមត្ថិភាព ដើម្បីទទូលបានជ័យជំនះជូនខេត្ត និងស្រុករបស់ខ្លួន។ ឯកឧត្តម អភិសន្តិបណ្ឌិត បន្ថែមថា សូមឱ្យកីឡាករ ទូកទាំងអស់ ត្រូវយល់ចិត្តទុកដាក់ថែទាំសុខភាពទទួលទានអាហារឲ្យបានត្រឹមត្រូវដើម្បីបង្ការការពារពីសុខភាពរបស់ខ្លួននៅពេលចាប់ផ្ដើមណាំងកុំឲ្យមានបញ្ហា។ បើយោងតាមរបាយការណ៍របស់លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ […]
Author: adm
កម្លាំងកងរាជអាវុធហត្ថចុះបង្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់និងថ្នាំញៀន២២កញ្ចប់នៅស្រុកពាមរក៏!
(ខេត្តព្រៃវែង)៖ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយត្រី ឈួន គឹមសាន មេបញ្ជាការ អ.ហ ខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពី ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រៃវែង។ នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសនិងកម្លាំងមូលដ្ឋាន អ.ហ ស្រុកពាមរក៏ ចំនួន០៨នាក់ រថយន្ត០១គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានរដ្ឋបាលបង្ក្រាបបទល្មើគ្រឿងញៀននៅចំណុចផ្ទះសំណាក់ ស្ទឹងស្លូត ស្ថិតនៅ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ ជាបន្តបន្ទាប់ ៖ ១/ឈ្មោះ អ៊ុន សុីឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ២/ឈ្មោះ ភិន សុភីម […]
ហេតុអ្វីលោកផ្កាយ១ កុយ សុភាព ស្នងការរងខេត្តស្វាយរៀងមិនព្រមចូលនិវត្តន៍តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ? លោក កុយ សុភាព ថា បើចង់ដឹងឱ្យទៅសួរលោកស្នងការខេត្ត!
(ស្វាយរៀង)៖ បើទោះជាមានព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ឱ្យលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ឱ្យចូលនិវត្តន៍តាំងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក៏ដោយចុះ ក៏បច្ចប្បន្នលោកឧត្តមសេនីយ៍រូបនេះនៅតែបន្តកាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបន្ទុកព្រហ្មទណ្ឌដដែល។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលជាច្រើនរូបនៅក្នុងខេត្តស្វាយរៀង។ ប្រភពបន្តថា លោកឧត្តមសេនីយ៍ត្រី កុយ សុភាព មិនត្រឹមតែមិនគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រប៉ុណ្ណោះទេ ថែមទាំងបានដំឡើងរិទ្ធីបារមីបញ្ជាមន្ត្រីនគរបាលជំនាញថ្នាក់ក្រោមតាមទំនើងចិត្ត ខ្លាំងជាងមុនពេលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដាក់រូបលោកឱ្យចូលនិវត្តន៍ទៅទៀត។ មន្ត្រីនគរបាលចាប់តាំងពីថ្នាក់ប៉ុស្ដិ៍រហូតដល់ថ្នាក់ខេត្តសុទ្ធតែមានការថ្នាំងថ្នាក់ចិត្ត និងសម្តែងការហួសចិត្តនៅពេលឃើញមន្ត្រីដែលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដាក់ឱ្យចូលនិវត្តន៍ទៅហើយ បែរជាមានសិទ្ធិបញ្ជាពួកគាត់តាមអំពើចិត្ត ដោយបំពានច្បាប់បែបនេះបាន។ កម្លាំងនគរបាលខេត្តស្វាយរៀង សូមគោរពស្នើសុំសម្តេចមហាបវធិតី នាយករដ្ឋមន្ត្រី និងឯកឧត្តម អភិសន្តិបណ្ឌិត រដ្ឋន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យលើបញ្ហានេះដោយសេចក្តីអនុគ្រោះផងចុះ។ ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ កុយ សុភាព បានប្រាប់អ្នកសារព័ត៌មានថា៖ រឿងនេះសូមអញ្ជើញសួរលោកឧត្តមសេនីយ៍ទោសស្នងការនគរបាលខេត្ត។ អ្នកសារព័ត៌មាន បានព្យាយាមទំនាក់ទំនងលោកឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីសុំការបំភ្លឺ តាមបណ្ដាញសង្គមតេឡេក្រាម ប៉ុន្តែលោកមិនទទួល។ ដោយឡែកលោកបណ្ឌិត ទួច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃក៏មិនទាន់បានបញ្ជាក់លំអិតពីបញ្ហានេះនោះឡើយទេ ដោយលោកបណ្ឌិតបានឆ្លើយតបថា៖ លោកសុំពេលដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយសិន៕
រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
ព្រៃវែង៖ ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យតាមដាន អំពីផែនការសកម្មភាព ការងារ របស់មន្ទីរ អង្គភាពនានា ជុំវិញខេត្ត អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងខេត្តព្រៃវែង ដើម្បីពង្រឹងកិច្ចការងារទាំងអស់នោះឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទ្វេដងបន្ថែមទៀត។ កិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ២- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងទិសដៅការងារបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង ៣-សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត: -ការិយាល័យប្រជាពលរដ្ឋ -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ ក្នុងនោះផងដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំ ដល់មន្ទីរអង្គភាពនានាជុំវិញខេត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បាន ណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធ ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ […]
សេចក្តីប្រកាសព័ត៌មាន! អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល
សេចក្តីប្រកាសព័ត៌មាន! អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ សូមជម្រាបជូនលោកចាងហ្វាងគេហទំព័រអង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ ដែលបានធ្វើការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ លេងយ៉ាងគគ្រឹកគគ្រេងក្នុងភូមិសាស្រ្តស្រុកមុខកំពូល។ អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត ជម្រាបជូនលោកចាងហ្វាង អង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឍន៍ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ ដើម្បីទៅពិនិត្យទីតាំងដែលអង្គភាពខាងលើបានផ្សព្វផ្សាយនោះមានលេងល្បែងស៊ីសងដែរឬអត់? អាស្រ័យហេតុនេះ សូមលោកចាងហ្វាង អង្គភាពសារព័ត៌មាន កម្ពុជាសម័យតេជោអភិវឌ្ឈន៍ ប្រញាប់ចូលមកបំភ្លឺឱ្យបានឆាប់បំផុត ហើយប្រសិនបើអង្គភាពសារព័ត៌មានខាងលើ មិនមកបំភ្លឺចំពោះការផ្សព្វផ្សាយនោះទេសមត្ថកិច្ចជំនាញនិងអនុវត្តទៅតាមនីតិវិធីច្បាប់ ។
សេចក្តីបំភ្លឺព័ត៌មានបឋម! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ)
សេចក្តីបំភ្លឺព័ត៌មានបឋម! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាប ពាក់ព័ន្ធករណី ផ្ទុះអាវុធ (កែច្នៃ) -កើតហេតុ: នៅថ្ងៃទី២៦.០៩.២០២៤ វេលាម៉ោង១២:៤៤នាទី -នៅចំណុច: កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ ***ជនរងគ្រោះ ០១នាក់ -ឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ (រងរបួសឆ្អាដៃ ខាងឆ្វេងបន្តិច) ***ជនសង្ស័យចំនួន ០៤នាក់ -មិនស្គាល់អត្តសញ្ញាណ ។ ***សម្ភារៈចាប់យករួមមាន ១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់។ ២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់ ។ ៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់ ។ ***សភាពរឿងហេតុ នៅវេលាម៉ោងថ្ងៃកើតហេតុ មានជនសង្ស័យ […]
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ៤នាក់គប់គ្រាប់បែកកែច្នៃផ្ទុះផ្អើលពេញកាស៊ីណូថ្មពេជ្រ នៅស្រុកលើកដែក
ខេត្តកណ្ដាល៖ ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង បានប្រើកាំភ្លើងកែច្នៃបាញ់ទៅលើសន្តិសុខបណ្ដាលឱ្យរងរបួសយ៉ាងដំណំ និងគប់គ្រាប់បែកកែច្នៃចំនួន១គ្រាប់ បណ្ដាលឲ្យផ្ទុះផ្អើលពេញកាស៊ីណូ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២និង៤៤នាទី នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរង គ្រោះឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ដោយរងរបួសស្មាដៃដៃ ខាងឆ្វេងបន្តិច។ ជនសង្ស័យចំនួន ៤នាក់ មិនស្គាល់អត្តសញ្ញាណ ។ អធិការនគរបាលស្រុកលើកដែក ប្រាប់អ្នកកាសែតតាមទូរស័ព្ទថា ករណីនេះពិតជាបានកេីតឡើងនៅកាសុីណូ «ថ្មពេជ្រ »មែន ប៉ុន្តែលោកមិនអាចបញ្ជាក់ថា បាញ់អស់ប៉ុន្មានគ្រាប់នោះទេ? ចំពោះជនល្មើសប្រើប្រាស់កាំភ្លើងម៉ាកអ្វីហើយអត្តសញ្ញាណជនសង្ស័យនោះ ក៏មិនទាន់បានដឹងច្បាស់ដែរ? ព្រោះមានកម្លាំងជំនាញនគរបាលខេត្ដកណ្ដាល ក៏ចុះមកសហការតាំងពីពេលកេីតហេតុការណ៍ភ្លាមៗមកម្លេះ។ នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យករួមមាន ១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់។ ២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក […]
រដ្ឋបាលខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក « ង » នៅខេត្តព្រៃវែង (រយៈពេល២ ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤)
(ព្រៃវែង )៖រដ្ឋបាលខេត្តព្រៃវែង នៅសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះបានចេញសេចក្តីជូនដំណឹងស្តីការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង នៅខេត្តព្រៃវែង (រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤) រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និង អន្តរជាតិ មេត្តាជ្រាបថា ដើម្បីអបអរសាទរពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានចូលមក ដល់នាពេលខាងមុខ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង រយៈពេល០២ថ្ងៃ គឺចាប់ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមាត់ទន្លេក្រុងព្រៃវែង (ចុងប៉ម) ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ […]
រងចាំមើលតើវាសនា លោក ទូច សាមហុង មន្ត្រីនគរបាលក្រុងអរិយក្សត្រ ទៅជាយ៉ាងណា ក្រោយទទួលស្គាល់ថាបានលេងល្បែង និងមានជម្លោះក្នុងសង្វៀនបញ្ជល់មាន់!
(កណ្ដាល)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ”អ្នកសារព័ត៌មាន”នៅព្រឹកទី១៦.០៩.២០២៤ លោក ទូច សាមហុង មន្ត្រីគរបាលនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល បានទទួលស្គាល់ថា ខ្លួនពិតជាមានទំនាស់ក្នុងវង់ល្បែងបញ្ជល់មាន់ ប្រាកដមែន។ បើតាមលោក ទូច សាមហុង ទំនាស់មួយនេះ កើតឡើងដោយសារ រូបលោក ភ្នាល់ចាញ់លុយចំនួន៦០ម៉ឺនរៀល។ ប៉ុន្តែខ្លួនឱ្យលុយទៅអ្នកឈ្នះឈ្មោះ(ហាប់)ចំនួន១០ម៉ឺនរៀលប៉ុណ្ណោះ ដោយផ្អែកថា កាលពីកន្លងទៅបុគ្គលឈ្មោះ(ហាប់) បានភ្នាល់ល្បែងបញ្ជល់មាន់ចាញ់ រូបលោក ចំនួន៥០ម៉ឺនរៀល ហើយជំពាក់ទាំងអស់។ លុះដល់ថ្ងៃទី១៤.០៩.២០២៤ ពេលខ្លួន ភ្នាល់ល្បែងបញ្ជល់មាន់ចាញ់ចំនួន៦០ម៉ឺនរៀលវិញ លោក ទូច សាមហុង ក៏បានកាត់កងប្រាក់ជំពាក់ កាលពីថ្ងៃមុន។ ដោយប្រគល់លុយឱ្យទៅ អ្នកឈ្នះឈ្មោះ(ហាប់)ចំនួន១០ម៉ឺនរៀល.ប៉ុន្តែឈ្មោះ(ហាប់)មិនព្រម រហូតកើតជាទំនាស់ ឈ្លោះប្រកែកគ្នា។ លោក ទូច សាមហុង បញ្ជាក់ទៀតថាក្រោយមានការ សម្របសម្រួលពីម្ចាស់សង្វៀនបញ្ជល់មាន់ ខ្លួនក៏យល់ព្រមប្រគល់លុយឱ្យឈ្មោះ(ហាប់) ត្រឹមពាក់កណ្ដាល ស្មើនឹង៣០ម៉ឺនរៀលដើម្បីបញ្ចប់រឿង។ សូមបញ្ជាក់ថា ទំនាស់មួយនេះ បានកើតឡើងក្នុង(សង្វៀនបញ្ជល់មាន់)ត្រង់ចំណុចព្រៃល្បាស់នៃវាលស្មៅ ខាងលិចផ្លូវជាតិលេខ៦ ប្រហែលជាង១គឺឡូម៉ែត្រ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤.០៩.២០២៤។ ស្របពេលដែលលោក […]
រដ្ធបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្តីពី “ការគ្រប់គ្រងល្បែងស៊ីសង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងខេត្តព្រៃវែង!
(ខេត្តព្រៃវែង) ៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និង ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងជាប្រធាន គ.ល.ក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី “ការគ្រប់គ្រងល្បែងស៊ីសង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងខេត្តព្រៃវែង” ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ(A) សាលាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក្នុងនាមខ្ញុំបាទជាអាជ្ញាធរដែនដីថ្នាក់ខេត្ត សូមធ្វើការផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធតាមក្រុងស្រុកទាំង១៣ សូមចូលរួមសហការណ៍ និងចាត់វិធានការក្តៅចំពោះក្រុមហ៊ុន សាខា និងប៉ុស្តិ៍សេវាណាដែលមិនមានច្បាប់អនុញ្ញាតឲ្យប្រកបមុខរបរខុសច្បាប់គ្រប់ប្រភេទ ដើម្បីថែរក្សានូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ ឃុំ មានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ប្រតិភូអមដំណើរ គ.ល.ក ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត […]