ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកត្រីបើកបុករថយន្តធំពីក្រោយ បណ្តាលឱ្យតៃកុងបាក់ជើង..!

(ភ្នំពេញ)៖ រថយន្តដឹកត្រីបើកជ្រុលទៅបុករថយន្តធុនធំពីក្រោយ បណ្តាលឱ្យខ្ទេចមួយកំណាត់មុខ និងកៀបអ្នកបើកបរក្នុងកាប៊ីន រងរបួសបាក់ជើងម្ខាង។


គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាមផ្លូវ២១៧ មុខរោងចក្រក្រឡុកស៊ីម៉ងត៍ជីបម៉ុង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៤ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តធុនធំ មិនចាំផ្លាកលេខ បានធ្វើដំណើរ តាមផ្លូវ២១៧ ។មកដល់កន្លែងកើតហេតុ ទល់មុខរោងចក្រក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនជីបម៉ុង ស្រាប់តែមានរថយន្តកូរ៉េដឹកត្រី ពាក់ផ្លាកលេខ ភ្នំពេញ 3A-3393 បើកមកបុកពីក្រោយរថយន្តធុនធំពេញទំហឹង បណ្តាលឱ្យខ្ទេចផ្នែកខាងមុខ និងជាប់អ្នកបើកបរក្នុងកាប៊ីនរបួសបាក់ជើងម្ខាង ចំណែកឯរថយន្តធំបានបើកទៅមុខបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានពិនិត្យនិងធ្វើកំណត់ហេតុ យករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំ ដោះស្រាយពេលក្រោយ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *