(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាចក្រកម្ពុជា សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធរ ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី បានប្រសិទ្ធនាម ស្ពាននេះថាជាស្ពានភ្ជាប់និស្ស័យ។ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងផ្លូវជាតិលេខ៧១C គឺជាគម្រោងយុទ្ធសាស្រ្តប្រទាក់ក្រឡាគ្នាយ៉ាងសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់តភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗ ទៀត ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ […]
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ បាននិងកំពុងធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប និងចុះពិនិត្យមើលការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពធ្វើដំណើរតាមរថយន្តក្នុង Facebook អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរទៅខេត្តសៀមរាប ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៨ខ្សែក្នុងទីរួមខេត្ត និងពិនិត្យអាកាសយានដ្ឋានថ្មី ដែលបាន និងកំពុងសាងសង់។ អរគុណសន្តិភាព!»។ បើតាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ សម្តេចតជោនាយករដ្ឋមន្ត្រី នឹងចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរថ្មី ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំណែកនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប៕