ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ នាំយកអំណោយចែកជូនពលរដ្ឋខ្វះខាត៤០០គ្រួសារ​នៅស្រុកស្រីសន្ធរ

(ខេត្ដកំពង់ចាម)​៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរដោយ​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ

បាន​នាំ​យកអំណោយ​ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលឆ្លងរីករាដាលនៃជំងឺកូវីដ-១៩​ ​ចំនួន៤០០​គ្រួសារ នៅឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ។

ឆ្លៀត​ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ជំងឺ​កូ​វីដ​១៩ នេះ មាន​ផលប៉ះពាល់​ច្រើនណាស់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដូចជា ប៉ះពាល់​ដល់​សុខភាព​ធ្វើទុក្ខ​ក្នុង​រាងកាយ និង​អាច​ឈានទៅ​បាត់បង់​អាយុជីវិត ដែល​ជាក់ស្ដែង​ខេត្តកំពង់ចាម មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ កើន​ឡើងជា​បន្តបន្ទាប់ ។​ ម្យ៉ាងវិញទៀត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​បងប្អូន ព្រោះ​នៅពេលដែល​ប្រជាពលរដ្ឋ​យើង​មាន​ឆ្លង​ជំងឺ​នេះ ត្រូវ​សម្រាក​ព្យាបាល រីឯ​អ្នក​ប៉ះពាល់​ផ្សេងទៀត ត្រូវយក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ក្នុង​រយៈពេល​ព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក គឺ​ពួកគាត់​មិនអាច ចេញទៅ​ខាងក្រៅ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​បានឡេីយ ដែល​ប្រការ​នោះ​ធ្វើ​ឲ្យ​ជីវភាព​ជួប​នូវ​ការខ្វះខាត ។

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ក្រេីនរំលឹកដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃជំងឺកូវីដ-១៩​ តាមរយៈ​​អនុវត្ត​វិធានការ​សុខាភិបាល​ គឺត្រូវការពារដោយពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ​ លាង​សម្អាត​ដៃជាមួយសាប៊ូ អាល់កុល ឬជែល​ និង​រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពី មួយម៉តកន្លះឡើងទៅ​។ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល​ កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ​ និងកុំប៉ះពាល់គ្នា​ផងដែរ​ ។

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​ទាំង៤០០​គ្រួសារ ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ ២៥​គីឡូក្រាម​ ត្រីខកំប៉ុង​១​យួរ ទឹកត្រី ១​យួរ​ ទឹកស៊ីអ៊ីវ ១​យួរ និង​មី ១​កេស ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *