ព័ត៌មានសន្តិសុខសង្គម

នគរបាលខណ្ឌឫស្សីកែវចាប់ជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀន!

(ភ្នំពេញ)៖នគរបាលបានចាប់ជនសង្ស័យ២នាក់ករណីជួញដូរគ្រឿងញៀននៅ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ក្នុងករណីបង្ក្រាបនេះកម្លាំង បានចាប់ជនសង្ស័យចំនួន២នាក់ឈ្មោះ ប៉ ជូន អាយុ៣៥ឆ្នាំ ស្នាក់នៅក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងឈ្មោះសែត ចាន់ណែត អាយុ១៩ឆ្នាំ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ម៉ូតូ១គ្រឿងម៉ាកស្មាស់ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-2696។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *