(កែប)៖ នគរបាលខេត្ត ការពារតំបន់ផ្សារក្តាម ដឹកនាំដោយលោកវរសេនីយ៍ទោ ងិន ចិន្តា នៅព្រឹកថ្ងៃទី០១ តុលា ២០២១ បានបន្តអនុវត្តប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដោយសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះត្រួតពិនិត្យគុណភាពចំណីអាហារ និងជញ្ជីងដែលមិនប្រក្រតី(សុីគីឡូ) របស់អាជីវក នៅតំបន់ដែលខ្លួនគ្រប់គ្រង។
ក្រៅពីនេះក៏បានផ្សព្វផ្សាយ ណែនាំដល់អាជីវករទាំងអស់ឲ្យយកចិត្តទុកដាក់ធ្វើអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តវិធាន ៣កុំ និង៣ការពារ៕