ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

ឯកឧត្តម «យឺន សូផល» តំណាងឯកឧត្តម «ឈឹម សៅគី» រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាំទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃចំនួន៤វត្តក្នុងឃុំ«ត្បែងខ្ពស់».!

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម យឺន សូផល អនុប្រធានទី១ តំណាងឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ។

ដោយមានការចូលរួមពីលោក លោកស្រីក្រុមការងារ បាននាំយកទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរដោយបាននាំយកមក រួមមាន៖ អង្ករចំនួន ២០០គីឡូក្រាម, មីម៉ាម៉ា ១២កេស, ទឹកត្រី ៨យួរ, ទឹកស៊ីអីវ ៨យួរ, ភេសជ្ជៈ ៨កេស, កាហ្វេ២០០កញ្ចប់ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃចំនួន៤វត្តក្នុងឃុំត្បែងខ្ពស់ នារដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជូនថវិកាមួយចំនួន ដល់លោកតាអាចារ្យ គណៈកម្មការ ប៉ូលីស និងប្រជាការពារ។

បន្ទាប់មក ឯកឧត្តមអនុប្រធាន និងក្រុមការងារ បានជួបប្រជុំជាមួយលោក លោកស្រី ក្រុមការងារគណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិទាំង៩ នៅស្នាក់ការគណបក្សឃុំត្បែងខ្ពស់៕.

សុវណ្ណារាជ

adm

Leave a Reply

Your email address will not be published. Required fields are marked *