ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ករណីថ្មីមួយទៀតហើយ.! លោក«ឈួន​ សោភា»​ មេគយចល័ត​តំបន់​៥ បុកពលរដ្ឋបាក់ជេីងម្នាក់ រួច​បោះលុយ​ (៥០០០​ដុល្លារ​) ដើម្បីបញ្ចប់រឿង​.!

(បន្ទាយមានជ័យ)​ ៖​ ប្រភព​ច្បាស់​ការ​ពី​មន្ត្រី​គយតំបន់​ ៥​ បានអោយដឹងថា​ នៅថ្ងៃ​ទី​ ២៣​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ កន្លង​មក​ថ្មីៗ​នេះ​ មន្ត្រី​គយតំបន់​ ៥​ បានបេីកថយន្ត​ Lexus RX350 ពណ៌​ស​ ពាក់​ស្លាក​លេខ​ 2AU-6806 ភ្នំពេញ​ ដេញបុកបុរសម្នាក់​ បេីកម៉ូតូ​ស្កុបពី​ ( Scoopy ) អត់​ស្លាក​លេខ​ដែល​មន្ត្រី​គយសង្ស័យថា​អត់​បង់ពន្ធ​នាំចូល​ ។

ហេតុ​ការ​ណ៍​នេះបានកេីតឡេីងនៅចំណុច​ជិត​អូរកំបុត​ក្បែរ​បឹងត្រកួនដែរ​ ។ បុរស​ដែល​ជិះ​ម៉ូតូ​ស្កុបពី​ត្រូវបានគេរាយការណ៍មកថា​ បានរងរបួសធ្ងន់បាក់ជេីងខាង​ឆ្វេង​ ។


ក្រោយ​កេីតហេតុ​ លោក​ ឈួន​ សោភា​ មេគយចល័ត​តំបន់​៥​ បាន​សម្រប​សម្រួល​ជាមួយ​បុរស​នោះដោយចេញសងលុយចំនួន​ ៥០០០​ ដុល្លារ​ទៅ​បុរស​នោះ​ដេីម្បី​បញ្ចប់​រឿង​ ។


ប៉ុន្តែ​តាម​រយៈ​ ហ្វេសប៊ុក​របស់​ឈ្មោះ​ Bong Long Svay បានបង្ហោះ​រូបថត​គ្រោះថ្នាក់​បាក់ជេីង​ ដោយសរសេរថា​ ហេតុ​អ្វី​យកជីវិតខ្ញុំមកលេងសេីចម្ល៉េះ​ ? ចំណែក​ ហ្វេសប៊ុក​ឈ្មោះ​ Chhin Roth Barca បានសរសេរថា​ សូមលោកពូ​ ផែង​ វណ្ណៈ​ និង​ អ្នក​សារព័ត៌មាន​ជួយផង​ គយខេត្តបន្ទាយមានជ័យ​ ។ សារព័ត៌មាន​ជាច្រើន​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​គេបិទព័ត៌មាន​ករណី​នេះ​ ។ ចំណែក​ជនរងគ្រោះ​ដែល​បង្ហោះ​ ព័ត៌មាន​និងរូប​ថតរងគ្រោះ​ក៏បានលប់ចេញវិញផងដែរ​ ។


យេីងមិនអាចសុំការបំភ្លឺ​ពីលោក​ឈួន​ សោភា​ បានទេ​ដោយគ្មានលេខទំ​នាក់ទំនង​ ។

ប៉ុន្តែ​តាមរយៈ​សកម្មភាព​កន្លង​មក​របស់​គយតំបន់​ ៥​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ឈួន​ សោភា​ បានបង្ករបញ្ហាជាច្រេីនជាមួយ​ពលរដ្ឋ​នៅ​ខេត្ត​ បន្ទាយមានជ័យ​ ដោយសារគាត់​មានខ្សែ​ក្រាស់​ទេីប​គ្មាន​អ្នកណា​ហ៊ាន​ប៉ះឈួន​ សោភា​ បាននោះឡើយ​ ។

ជុំវិញករណីនេះដែរ អង្គភាពសារព័ត៌មាន«ម្ចាស់ទន្លេមេគង្គ» យើងខ្ញុំសូមរង់ចាំការបំភ្លឺ២៤ម៉ោង  លើ២៤ម៉ោង .ជុំវិញករណីនេះដែរ ពីសំណាក់ ក្រុមការងារនៃមន្ត្រីអង្គភាពខាងលើ ៕

សម្រួលអត្ថបទ៖ សុវណ្ណាជ រតនា

adm

Leave a Reply

Your email address will not be published. Required fields are marked *