ព័ត៌មានជាតិ ព័ត៌មានរាយការណ៍

ផ្លូវមួយខ្សែនៅសង្កាត់ជើងទឹកដែលមានប្រវែង ៣,៥០០ ម៉ែត្រ ត្រូវបានជួសជុលឡើងវិញដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ

ព្រៃវែង៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានដឹកនាំក្រុមការងារ អាជ្ញាធរពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវឡើងវិញដែលមានប្រវែង ៣,៥០០ ម៉ែត្រស្ថិតនៅក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង

ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកក៏ដូចជាការដឹកនៅកសិផលកសិកម្ម កសិផលនេសាទ ពងទា របស់គាត់ដែលផលិតបានទៅលក់នៅទីផ្សារជាដើម។

លោក ម៉ននី បណ្ឌិត អភិបាលក្រុង ក៏បានលើកឡើងថា៖ ផ្លូវនេះកាលពីមុនគឺជាប្រភេទផ្លូវលំហើយមានសភាពតូចចង្អៀតហើយពិបាកក្នុងការធ្វើដំណើរបន្ទាប់មកនៅឆ្នាំ២០១១ ក៏ត្រូវបានកសាងទៅជាប្រភេទផ្លូវកៅស៊ូ
ក៏ប៉ុន្តែផ្លូវនេះត្រូវបានខូចខាត និងនៅតែចង្អៀតដ៏ដែល។ហើយមកដល់ពេលនេះផ្លូវនេះគឺរាជរដ្ឋាភិបាល បានជួសជុលឡើងវិញដើម្បីឲ្យមានសភាពធំទូលាយជាងមុនដោយមានទទឹងចំនួន ៨ ម៉ែត្រ និងបណ្ដោយ ៣,៥០០ ម៉ែត្រដែលជាផ្លូវក្រាលកៅស៊ូ DBST។ ហើយផ្លូវនេះដែរគឺជាផ្លូវមួយដ៏សំខាន់សម្រាប់តភ្ជាប់ពីក្រុងព្រៃវែង ទៅកាន់ស្រុកពោធិ៍រៀង ក៏ដូចជាស្រុកដទៃទៀតដែលគាត់តែងតែធ្វើដំណើរតាមផ្លូវនេះ។

លោកអភិបាលក្រុងក៏បានបន្តទៀតថាផ្លូវមួយខ្សែនេះ គឺជួយសម្រួលដល់វិស័យសុខាភិបាលក្នុងការដឹកអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត តាមរយៈផ្លូវនេះពីស្រុកពោធិ៍រៀង មិនតែប៉ុណ្ណោះទេវាងាស្រួលដល់បងប្អូនៗសិស្សានុសិស្ស ធ្វើដំណើរទៅសិក្សានៅឯវិទ្យាល័យ បឋមសិក្សា សលកវិទ្យាល័ ផងដែរ។

ក្នុងនោះដែបងប្អូនប្រជាពលរដ្ឋតែគាត់រស់នៅតាមដងផ្លូវមួយខ្សែនេះគាត់បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយជាខ្លាំងដោយគាត់បានលើកឡើងថាផ្លូវនេះពីមុនគឺថាពិបាកក្នុងការធ្វើដំណើរឱ្យតែមេឃភ្លៀងគឺមានភក់ មានក្រឡុកច្រើន ពិបាកក្នុងការធ្វើដំណើរ ជាពិសេសគឺក្មេងៗទៅសិក្សារៀនសូត្រ និងនៅពេលដែលមានជំងឺឈឺថ្កាត់យប់ព្រលប់ក៏ពិបាកក្នុងការធ្វើដំណើរទៅមន្ទីរពេទ្យនោះផងដែរ។

លោកអភិបាលក្រុង ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលទទួលបានផ្លូវមួយខ្សែនេះសូមជួយ ថែរក្សាឲ្យបានគង់វង្សយូរអង្វែងដោយមិនត្រូវដឹកលើសទម្ងន់នោះទេ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *