ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

យុវជន២នាក់ ក្រោយមានជម្លោះរឿងចែកគ្រឿងញៀនគ្នាមិនស្មើរ បានឈានទៅដល់ ចាក់សម្លាប់គ្នាបណ្តាលឱ្យរបួសទាំង២នាក់..!

សាក្សីបានឱ្យដឹងថា ដំបូងឡើយគេបានឃើញមនុស្ស២នាក់បាន នាំគ្នាចូលទៅក្នុងសំណង់ចាស់មួយដើម្បីជក់គ្រឿងញៀន។មួយសន្ទុះក្រោយមកឃើញបុរសម្នាក់ រត់ចេញមកក្រៅ និងបាន ដួលសន្លប់ព្រមទាំងមានរបួសឈាម ហូរស្រោចខ្លួនពេលនោះឮសំឡេងក្ដុងក្ដាំងនៅក្នុងសំណង់ចាស់។

ក្រោយមក សមត្ថកិច្ចបានចុះដល់ទីនោះក៏ឃើញ បុរស២នាក់របួសធ្ងន់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជន២នាក់នោះ សង្ស័យមានជម្លោះរឿងចែកគ្រឿងញៀនមិនស្មើ។បន្ទាប់មកបញ្ជូនអ្នកទាំងនោះទៅមន្ទីរពេទ្យ៕

ដោយ ៖សុវណ្ណារាជ

adm

Leave a Reply

Your email address will not be published. Required fields are marked *