(ព្រះវិហារ) ៖កម្លាំងនគរបាលខេត្តព្រះវិហារនៅថ្ងៃទី១កញ្ញាឆ្នាំ២០២១នេះបានបញ្ជូនខ្លួនស្ត្រីម្នាក់ជាមួយវត្ថុតាងគ្រឿងញៀនជាង៨០០គ្រាប់ទៅតុលាការ។
ស្ត្រីជាជនសង្ស័យត្រូវសមត្ថកិច្ចចាប់បាននៅក្នុងភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារកាលពី ថ្ងៃទី៣១សីហាឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីរូបនេះឈ្មោះ អិត ណាងណយ អាយុ ២៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។
ចំណែក វត្ថុតាងដែលដកហូតបាននៅក្នុងពេលនោះ មានថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន WY ចំនួន ៨៦៤គ្រាប់ ស្មើនឹងទម្ងន់ ៨៧,៧២ក្រាម ,ទូរសព្ទ ២គ្រឿង ,លុយខ្មែរ ២លានរៀល ,លុយដុល្លារ ៤.៧០០ដុល្លារ និងលុយឡាវ ចំនួន ៤លានគីប។
មន្ត្រីដដែលបានបន្តថា នៅក្នុងការចុះបង្ក្រាបបទល្មើសគ្រឿងញៀននោះជនសង្ស័យ រួមនិងវត្ថុតាងបទល្មើស ដែលរងការបង្ក្រាបនិង រឹបអូសបាន ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្ត បញ្ចប់ការសាកសួរនិង ចងក្រងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕