ព័ត៌មានរាយការណ៍

ខ្លាំងមែន! កាសុីណូ(ម៉ូណាកូ)នៅឃុំបន្ទាយចក្រី ហ៊ានបើកសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្រាប,,,

(ខេត្តព្រៃវែង)៖ ពិតជាខ្លាំងមែន! ម្ចាស់(កាស៊ីណូ)មានស្លាកយីហោ(ម៉ូណាកូ)មួយកន្លែងអត់មានច្បាប់

កំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងសកម្មដែលមានមេការឈ្មោះ តី ជាអ្នកគ្រប់គ្រង។
ស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ពុំឃើញ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ចុះបង្ក្រាប!តាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព។

ជាក់ស្តែងនៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១-នេះ គេសង្កេតឃើញនៅក្នុង(កាស៊ីណូ)ខាងលើនេះកំពុងប្រមូលផ្ដុំពលរដ្ឋខ្មែរឲ្យចូលលេងយ៉ាងអនាធិបតេយ្យ។
សង្ស័យអាជ្ញាធរមានសមត្ថកិច្ចសមត្ថកិច្ចពាក់ព័ន្ធនិងម្ចាស់(កាស៊ីណូ)មួយកន្លែងនេះបានឃុបឃិត ត្រូវរ៉ូវគ្នាជាប្រព័ន្ធពីក្រោមដល់ថ្នាក់ខេត្ត រួចអស់ហើយទេដឹងបានមិនហ៊ានបង្រាប ទើបបើកលេងបានយ៉ាងគឃ្លើន ក្រោមលេះ ជ្រកក្រោមកាស៊ីណូស្លាកយីហោ(ម៉ូណាកូ)ថាមានច្បាប់។

គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ) រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ!? ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ)ជាដាច់ខាត។

ពាក់ព័ន្ធករណីនៅក្នុង (កាស៊ីណូ)មានស្លាកយីហោ ( ម៉ូណាកូ )កំពុងប្រព្រឹត្តបើកបទល្មើសល្បែងស៊ីសងជល់មាន់និងអាប៉ោង ថែមទាំងល្បែង ខុសច្បាប់គ្រប់ប្រភេទផ្សេងៗទៀតឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពពាក់ពពូននៅក្នុង(កាសុីណូ)ខាងលើនេះតែម្តង។

ប្រជាពលរដ្ឋសូមណូមពរមកដល់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង ជាពិសេស លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ជាស្នងការខេត្តព្រៃវែងលោកឈួន គីមសាន មេកងរាជអាវុធហត្ថខេត្តព្រៃវែង គួរតែប្រើកណ្ដាប់ដៃដែកនិងចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំង(សង្វៀនបញ្ជល់មាន់និងអាប៉ោង)ខុសច្បាប់ក្នុងកាសុីណូមានស្លាកយីហោ ( ម៉ូណាកូ )មួយកន្លែងនេះផងទាន ដើម្បីតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចព្រោះថា បើមានល្បែងសុីសងខុសច្បាប់ទាំងនេះហើយគឺតែងតែមានអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម។

ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ដោយ៖ ម្ចាស់ទន្លេមេគង្គ

adm

Leave a Reply

Your email address will not be published. Required fields are marked *