ព័ត៌មានជាតិ

ចូលរួមអបអរសារទរផង! លោកឧត្តមសេនីយ៍ទោ បណ្ឌិត តេង ប៊ុនថុន ទទួលប័ណ្ណសរសើរសម្ដេចក្រឡាហោម ស ខេង!

ភ្នំពេញ៖នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២២នេះ ក្រសួងមហាផ្ទៃបានរៀបកម្មវិធីប្រកាសសមាសភាពរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) ក្រោមធអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

យោងប័ណ្ណសរសើរលេខៈ២៣៧៥ ប.ស ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ បណ្ឌិត តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក)និងជាប្រធានក្រុមប្រតិបត្តិការទី៧ តំណាងឲ្យក្រុមការងារទាំងទទួលបានប័ណ្ណសរសើរដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រោយមានស្នាដៃល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយប្រចាំឆ្នាំ២០២០។

ឆ្លៀងក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានធ្វើការកោតសរសើរដល់ប្រធានក្រុមប្រតិបត្តិការទាំងអស់ដែលបានដឹកនាំក្រុមការងារចុះបង្រ្កាបទីតាំងលួចផលិតស្តុកទុក និងនាំចូលនៅផលិតក្លែងក្លាយប្រកបដោយការយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ដើម្បីទប់ស្កាត់ចំពោះជនខិលខូចនលួចនាំចូលផលិតផលក្លែងក្លាយដែលបំផ្លាញដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គមនិងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *