ព័ត៌មានសន្តិសុខសង្គម

ទីតាំងជល់មាន់និងអាប៉ោងនៅឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប

(ខេត្ដកំពង់ចាម)៖ មានសេចក្ដីរាយការណ៍មកថា មានករណី​ល្បែង​សុីសងបញ្ជល់មាន់ និង វង់​អាប៉ោង កំពុងបើក​លេង​ក្នុង​ចម្ការចេក យ៉ាង​ពពាក់ពពូន នៅ​ក្នុងភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ដកំពង់ចាម។

​ពលរដ្ឋលើកឡើងថាល្បែងស៊ីសង​ខុសច្បាប់ កើតឡើង​យ៉ាង​រាលដាល​បែរ​ជា​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ពន្ធ័ថ្នាក់ឃុំ ថ្នាក់ស្រុក បែរជាសម្ងំ​ស្ងាត់ឈឹង ហើយ​អ្នក​ញៀន​ល្បែង​បាន​ចូលរួម​លេងល្បែង យ៉ាង​គគ្រឹង​គគ្រេង​។​

​មេ​ល្បែងស៊ីសង​ខុសច្បាប់​ត្រូវបាន​គេស្គាល់ថា៖ឈ្មោះ ម៉ៅ និងអ្នកមើលផ្លូវ(កាងល្បែង) បានអួតអាង​ប្រាប់​ក្រុម​អ្នក​ញៀន​ល្បែង​ឲ្យមាន​ទំនុកចិត្ត​ថា ពួកគេ​រត់​ការ​គ្រប់​លំដាប់ថ្នាក់​អស់ហើយ​ដូច្នេះ​គ្មាន​សមត្ថកិច្ច​ណា​ចុះ​មក​បង្ក្រាប​ឡើយ​។​

​ពលរដ្ឋ​ក្នុងភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ បានលើកឡើងបន្តថា ក្នុង​ចម្ការចេក​មួយកន្លែង​មាន​គេ​បើក​សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង​ដំណើរការ​យ៉ាង​រលូន ហើយ​មាន​អ្នកចូលរួម​លេងល្បែង​យ៉ាង​កុះករ​រាល់ថ្ងៃ សមត្ថកិច្ច​ពាក់ព័ន្ធ សម្ងំ​ទទួល​លាភ​សក្កា​រះ ជា​ថ្នូរ​មិន​បង្ក្រាប​ ដោយបើកជាង១ខែហើយឬមួយលោកអធិការមើលមិនឃើញ។​

ពលរដ្ឋមានការសង្ស័យថា លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ថ្មពូន និង​លោក កែវ ស៊ា​ង​ហ៊ាន់ អធិការនគរបាល​ស្រុក​ព្រៃឈរ ព្រមទាំង​អភិបាលស្រុក​ព្រៃឈរ មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ននោះទេឬមួយខ្លាចបែកឆ្នាំងបាយ។

​បញ្ហា​នេះ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​គឺ​ផ្ដើមចេញ​ពី​ល្បែង​បញ្ជាល់មាន់ និង​វង់​អា​ប៉ាង​ទាំងនោះ​។​

ដោយសារ​ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ផងដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក៍ដូចជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

អង្គភាពយើងនឹងផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយ ពីអាជ្ញាធរ និង សមត្ថកិច្ច ឬសាម៉ីភាគីពាក់ទាំងអស់ ជុំវិញក្តីព្រួយបារម្ភ និងការលើកឡើងពីសំណាក់ប្រជាពរដ្ឋ នូវការបើកបនល្បែងស៊ីសងខាងលើ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *