ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនពលករ ប្រុសស្រីចំនួន ០៧នាក់លួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់!

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក​ ព.ស២៥៦៦ ត្រូវនិង ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះនៅវេលាម៉ោង០៩នឹងព្រឹក៣៦នាទីដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។

កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃ ដឹកនាំដោយ
លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្ដិ៍ស្ពានម៉ាឡៃនគរបាលការពារព្រំដែនគោកនៃវរៈសេនាតូចលេខ៨១៥ដឹកនាំកម្លាំង សហការជាមួយកម្លាំងយោធា វរ:នាតូចលេខ៥១៣ បានទប់ស្កាត់ ប្រជាពលរដ្ឋចំនួន ០៧នាក់ក្នុងនោះមានកុមារ៣នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ស្ពានម៉ាឡៃនៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ នៅក្នុងភូមិសាស្ត្រស្រុកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច បានប្រគល់ប្រជាពលរដ្ឋប្រុសស្រីនិងកុមារចំនួន០៧នាក់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *