(កំពង់ស្ពឺ)៖ រថយន្តស៊ីទែន បើកបុករថយន្ត ហើយជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យស្លាប់បុរសម្នាក់ រួចបន្តទៅបុកតូបលក់ដូរមួយកន្លែងទៀត ខូចខាតទាំងស្រុង។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៨ និង ០០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ លើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ(៥និង៦) ត្រង់ចំណុចភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
រថយន្តបង្កម៉ាក KAMAZ ពណ៌ ប្រផេះ ពាក់ស្លាកលេខ ក.4522 ភព 3 សណ្តោង រុឺម៉កសុីទែន ពណ៌ ស.ខៀវ.ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A.4550 ។
បើកបរដោយឈ្មោះ តែម ឡូញ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង(ឃាត់ខ្លួន)។
ដោយបើកបរក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចខាងលើ ស្រាប់តែជ្រុលទៅបុករថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ ត្រួយចេក គ្មានស្លាកលេខ ។
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកចេញពីកន្លែងប៉ះកង់រថយន្តខាងកើតផ្លូវ ឡើងមកលើផ្លូវជាតិលេខ៥១ ។
ពោលគឺបុកចំទ្វារមុខផ្នែកខាងឆ្វេងរបស់រថយន្ត NISSAN បណ្តាលឲ្យរថយន្ត ម៉ាក KAMAZ ផ្លាតទៅបុកម៉ូតូ០១ គ្រឿងទៀតម៉ាក HONDA DREAM C 125(2018) ពណ៌ ខ្មៅពាក់ស្លាកលេខកណ្ដាល1Z.5261 ។
ដែលមានអ្នកបើកបរឈ្មោះ សុីន ចន ភេទ ប្រុស អាយុ៥៦ឆ្នាំ(ស្លាប់) រស់នៅភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងឈប់ដើម្បីចាក់សាំងនៅខាងលិចផ្លូវ ។
មិនតែប៉ុណ្ណោះរថយន្តបង្ក បានបន្តបុកតូបលក់ដូរ ធ្វើអំពីដែកប្រក់សង្ក័សី ទំហំ ៥ ម៉ែត្រ * ៦ ម៉ែត្រ ។
ជាកម្មសិទ្ធិរបស់ឈ្មោះ ហុក លិកា ភេទ ស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
បណ្តាលឲ្យគ្រោះថ្នាក់មនុស្ស និង ខូចខាតសម្ភារៈជាច្រើន។
ក្នុងករណីនេះបណ្ដាលឱ្យស្លាប់ម្នាក់ ប្រុស អ្នកបើកបរម៉ូតូ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ខូចខាតធ្ងន់ រថយន្ត ០២គ្រឿង ម៉ូតូ០១ គ្រឿង និង តូបលក់ដូរ ចំនួន ០១តូប ។
ចំពោះតៃកុងរថយន្តបង្កម៉ាក KAMAZ ឈ្មោះ តែម ឡូញ គឺត្រូវបានឃាត់ខ្លួន។
រីឯវត្ថុតាង ត្រូវយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ ចិត្ត្រា ឆន្ទះ