ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

បុរសដែលជាប្តីជើងខ្លាំងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ក្នុងករណីវាយប្រពន្ធឱ្យរបួស.!

(កណ្ដាល)៖ អំពើហឹង្សាមួយបានកើតឡើងដោយបុរសម្នាក់ខឹងប្រពន្ធទៅតាមដល់កន្លែងផឹកស៊ី ពេលត្រឡប់មកផ្ទះវិញបានធាក់ទ្វារហើយបានវាយតប់បង្កមានរបួសស្នាមត្រូវសមត្ថកិច្ចចាប់ខ្លួន។


អំពើហិង្សានេះប្រព្រឹត្តិនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី៥ខែសីហា ឆ្នាំ២០២១។ជនសង្ស័យឈ្មោះសោម សល់ អាយុ ២៦ឆ្នាំ នៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ចំណែកស្ត្រីរងគ្រោះឈ្មោះ ស៊ុក គន្ធាអាយុ៣៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា។
ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំបានចុះទៅ ចាប់ជនសង្ស័យយកមក សាកសួរ ។នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធឱ្យរបួសមែន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *