(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះរោងស្នាក់នៅរបស់កម្មករសំណង់មួយកន្លែងអស់ជាច្រើនបន្ទប់និងម៉ូតូ២គ្រឿងនៅផ្លូវរថភ្លើងភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខកាលពីព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១។
អ្នកភូមិបានឱ្យដឹងថា៖មុនកើតហេតុកម្មករបានយកសម្ភារផ្សាដែកមកផ្សាតំឡើងរោងស្នាក់នៅបន្ថែម។ស្រាប់តែកម្ទេចដែកដែលផ្សាបានធ្លាក់បង្កជាអណ្ដាតភ្លើងឆាបឆេះតែម្ដង។ករណីនេះពលរដ្ឋបានទាក់ទងទៅអង្គភាពនគរបាលពន្លត់អគ្គិភ័យចេញរថយន្តមកជួយពន្លត់ដោយមិនរាលដាលដល់ផ្ទះពលរដ្ឋឡើយ។
គ្រោះមហន្តរាយនេះបានឆេះរោងស្នាក់នៅរបស់កម្មកររួមទាំងឆេះម៉ូតូ២គ្រឿងអស់ទាំងស្រុងតែមិនមានអ្នករងគ្រោះថ្នាក់ទេ។ក្នុងហេតុការណ៍នេះនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២គ្រឿងទើបគ្រប់គ្រងបាន៕