ព័ត៌មានសន្តិសុខសង្គម

បើករថយន្តធ្លាក់ផ្លូវជាប់ផុង រោទ៍ម៉ាស៊ីនខ្លាំង ក៏ស្ទុះជ្រុលទៅបុករ៉ឺម៉កម៉ូតូរបួស៣នាក់ រងរបួសធ្ងន់!

(ភ្នំពេញ)៖ រថយន្តហាយេនឌ័រពាក់ ផ្លាកលេខខេមរភូមិន្ទបានបត់ត្រឡប់ក្រោយបណ្តាលធ្លាក់ផ្លូវខណ:ដីសើមនិងភក់បណ្តាលឱ្យជាប់ផុង អ្នកបើកបរខំជាន់ហ្គ័ររោទ៍ម៉ាស៊ីនខ្លាំង ស្ទុះទៅបុករ៉ឺម៉កម៉ូតូ បណ្តាលរងរបួស៣នាក់។

ហេតុការណ៍នេះកើតឡើងនៅផ្លូវបេតុងប្រឡាយលូទឹកស្អុយមុខបូរីចេស៊ីក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីព្រលប់ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ៖ គេឃើញបុរសម្នាក់ស្រវឹងស្រាខ្លាំង បើករថយន្តហាយលេនឌ័រ ពាក់ផ្លាកលេខខេមរភូមិន្ទ
09-2-5290 បានបត់ត្រឡប់ក្រោយស្រាប់តែធ្លាក់ផ្លូវ ចំកន្លែងដីសើមនិងភក់ ហើយជាប់ផុងតែម្តង។

បន្ទាប់មកអ្នកបើកបររថយន្តខំប្រឹងជាន់ហ្គ័ររោទ៍ម៉ាស៊ីនខ្លាំង ស្រាប់តែរថយន្តស្ទុះទៅបុករ៉ឺម៉កម៉ូតូកង់បីបណ្តាលឱ្យរងរបួស៣នាក់ឯរថយន្តបន្តទៅធ្លាក់ចូលប្រឡាយលូទឹលស្អុយទៅមុខលេងរួច៕

adm

Leave a Reply

Your email address will not be published. Required fields are marked *