ព័ត៌មានសន្តិសុខសង្គម

ឪពុកនិងកូនបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធម្មក្នុងអណ្តូងបូមទឹកស្រែប្រាំង នៅស្រុកពារាំង!

(ខេត្ដព្រៃវែង)៖ បុរសពីរនាក់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធម្មក្នុងអណ្តូងបូមទឹកស្រែប្រាំង នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ភូមិអង្គារ ដីឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់ជាឪពុកនិងកូន៖ ទី១-ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។

ប្រភពព័ត៌មានដដែលបន្តថា ករណីស្លាប់នេះ តាមការបញ្ជាក់ពីសមត្ថកិច្ចដោយសារចុះក្នុងអណ្តូងបូមទឹកប្រាំងវាលទំនប់វង់ ស្ថិតនៅក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង។

ប្រភពព័ត៌មានបានបញ្ជាក់ថា មូលហេតុដោយសារជ្រុះកូនសោចូលក្នុងអណ្តូង រួចសពជនរងគ្រោះឪពុកកូនក៏ចុះទៅយកសោ ក៏ចៃដន្យជួបគ្រោះថ្នាក់រហូតដាច់ខ្យល់ស្លាប់ក្នុងអណ្ដូងតែម្តង ដែលអណ្តូងនេះ មានជម្រៅ១៤កង់លូ ហើយមួយលូមានប្រវែង ០.៥០ម៉ែត្រ។

ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏កម្រៀមក្រុំនេះជាមួយក្រុមគ្រួសារនៃសពផងនិង សូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *