(ភ្នំពេញ)៖នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួល អង្ករ០១តោន ស្មើនឹង ២០បាវ, ទឹកបរិសុទ្ធចំនួន១០០កេស, មីម៉ាម៉ា កំប៉ុងចំនួន ១៨កេសធំ , ត្រីខកំប៉ុង ចំនួន ២០កេស និងម៉ាស ចំនួន ១០កេស ស្មើនឹង ១០,០០០ម៉ាស ពី លោកឧកញ៉ា ទៀ ណារ៉ាវុធ និងលោកជំទាវ មាស សុភារី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ទៀ ណារ៉ាវុធ និងលោកជំទាវ មាស សុភារី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ […]
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៩៣នាក់ ខណៈអ្នកជំងឺ ៦១២នាក់ជាសះស្បើយ។ សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៣,២៨២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៤,៩៥៥នាក់ និងស្លាប់សរុបចំនួន១៥៩នាក់៕
(ខេត្ដស្វាយរៀង)៖ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២២នេះ បានអញ្ជើញចូលរួមប្រកាសផ្លាស់ប្ដូរមុខតំណែងប្រធាន អនុប្រធាមន្ទីរសុខាភិបាលខេត្តស្វាយរៀង។ ក្នុងនោះ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជា ប្រធានមន្ទីរ ជំនួសលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ដែលដាក់ឲ្យចូលវត្តន៍ និងលោកវេជ្ជបណ្ឌិត ថោង អ៊ុសុធា ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្ដម មែន វិបុល បានថ្លែងនូវការកោតសរសើរ ចំពោះលោកវេជ្ជបណ្ឌិត កែរ រដ្ឋា អតីតប្រធានមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ធ្វើការងារ បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅអំឡុងពេលកូវីដ១៩ កំពុងរាតត្បាតនៅក្នុងប្រទេសខិតខំពិនិត្យ និងព្យាបាលដោយយកចិត្តទុកដាក់ ដោយមិនខ្លាច នឿយហត់ឡើយ។ ឯកឧត្ដម ម៉ែន វិបុល ក៏បានថ្លែងជំរុញដល់លោកប្រធានមន្ទីរ និងអនុប្រធានមន្ទីរសុខាភិបាលថ្មី និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ ឯកឧត្ដមបានបន្តថា ប្រធានមន្ទីរសុខាភិបាល […]